ចូលចិត្តទំនើប

Samsung បានផលធំជាងគេនៅពេល Huawei ជួបបញ្ហា

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 28 May, 2019

មហិច្ឆតារបស់ក្រុមហ៊ុន Huawei ក្នុងការដណ្តើមយកដំណែងរបស់ក្រុមហ៊ុន Samsung ក្នុងនាមជាម៉ាកសញ្ញាទូរសព្ទដៃធំជាងគេនៅក្នុងពិភពលោកនៅក្នុងឆ្នាំ 2020 បានកំពុងត្រូវបំផ្លាញ ដោយ សារតែក្រុមហ៊ុន Google នឹងទាញយកការគាំទ្រប្រព័ន្ធ Android ចេញពីទូរសព្ទ Huawei។ តាមរយៈការសន្មត់ថាបញ្ជីខ្មៅរបស់អាមេរិកនឹងតម្កល់ទុកយូរ វាបានផ្តល់នូវភាពកក់ក្តៅដល់ Samsung ក្នុងការលុបបំបាត់ដៃគូប្រជែងដ៏ខ្លាំងមួយ។

យោងតាមបទបញ្ជារដែលចុះហត្ថលេខាដោយប្រធានាធិបតី Donald Trump កាលពីសប្តាហ៍មុន ក្រុមហ៊ុន Google បានកាត់ផ្តល់ចំណងអាជីវកម្មដ៏យូរអង្វែងជាមួយ Huawei ដែលផ្តល់ឱ្យផលិតផលរបស់ប្រទេសចិន និងក្រុមហ៊ុនផលិតទូរសព្ទដទៃទៀតនូវការចូលទៅប្រើប្រាស់ការ Update ប្រព័ន្ធ Android OS។ វាក៏ធ្វើឱ្យខូចខាតយ៉ាងធំមួយដែលសម្រាប់ការ Update ប្រព័ន្ធសន្តិសុខរបស់ Huawei ព្រមទាំងសេវាកម្ម Google មួយចំនួនដូចជា Gmail, Google Assistant, Google Play Store, Google Maps និង Google Search។ បន្ថែមលើនេះ Google នឹងកាត់ចោលការគាំទ្របច្ចេកវិទ្យាសម្រាប់ទូរសព្ទនៅពេលអនាគតផងដែរ។ ក្រុមហ៊ុន Intel, Qualcomm និង Broadcom ក៏ត្រូវបានរាយការណ៍ថាអនុវត្តតាមបទបញ្ជារថ្មីនេះដែរ។ ការខាតបង់របស់ Huawei អាចក្លាយជាផលចំណេញសម្រាប់ក្រុមហ៊ុន Samsung បើសិនជាប្រិយមិត្ត Android បង្វែរចំណាប់អារម្មណ៍ចេញពីទូរសព្ទនាពេលអនាគតរបស់ Huawei ដោយសារវាមិនមានឧបករណ៍ និង App ដែលពួកគេប្រើប្រាស់ប្រចាំថ្ងៃ។

Google បានរៀបរាប់ថា «ក្រុមហ៊ុនកំពុងអនុវត្តតាមបទបញ្ជារ ហើយនឹងធ្វើការពិនិត្យឡើងវិញលើផលប៉ះពាល់ទាំងឡាយ។ សម្រាប់អ្នកប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន Google Play និងការការពារសន្តិសុខចេញពី Google Play Protect នឹងបន្តមុខងារនៅលើទូរសព្ទ Huawei ដែលមានចេញលក់ស្រាប់»។ នេះមានន័យថា Huawei នឹងនៅតែអាចលក់ទូរសព្ទ និង Tablet នាពេលបច្ចុប្បន្ននេះបាន ជាមួយការគាំទ្រពី Android ដូចជាម៉ូដែល P30, P30 Pro ជាដើម។ យើងមិនទាន់ច្បាស់ថាម៉ាកសញ្ញា Honor ដែលរួមមានទូរសព្ទ Honor 20 Lite នឹងទទួលផលប៉ះពាល់ពីបទបញ្ជារថ្មីនេះឬទេ។
Huawei មិនត្រូវបានកាត់ផ្តាច់ពី Android ទាំងស្រុងទេ។ វានៅអាចបន្តប្រើប្រាស់ Version មួយរបស់ Android ដែលហៅថា Android Open Source Project (AOSP) នៅពេល Google បញ្ចេញវាជាសាធារណៈ ប៉ុន្តែវានឹងធ្វើឱ្យ Huawei ស្ថិតនៅពីក្រោយគូប្រជែងដទៃទៀត។ ដៃគូរបស់ Google ទទួលបានការប្រើប្រាស់ Android Build បានឆាប់ ដូច្នេះពួកគេអាចធ្វើឱ្យប្រព័ន្ធប្រតិបត្តិការដំណើរការយ៉ាងរលូនសម្រាប់អ្នកប្រើប្រាស់។ Samsung នៅតែជាដៃគូលឿនជាងគេក្នុងការទទួលបានថ្មី។ Huawei បានលើកឡើងថាការបោះបង់របស់ក្រុមហ៊ុន Google នឹងរារាំងដល់ដំណើរការប្រព័ន្ធ 5G នៅសហរដ្ឋអាមេរិក ហើយគ្រាន់តែពន្យឺតការរីកចម្រើនរបស់ Huawei តែបន្តិចបន្តួចប៉ុណ្ណោះ។ Huawei គឺជាក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ធំជាងគេនៅក្នុងពិភពលោក និងជាក្រុមហ៊ុនផលិតទូរសព្ទធំលំដាប់ទី 2 នៅលើពិភពលោក នៅពីក្រោយ Samsung។

Samsung មានលក់អេក្រង់ និងបន្ទះឈីប ព្រមជាមួយឧបករណ៍ចល័ត ប៉ុន្តែមិនមែនជាតួអង្គនៅក្នុងផ្នែកឧបករណ៍ Network នោះទេ។ ការលក់របស់ Huawei នៅជុំវិញពិភពលោកបានកើនឡើង ទោះបីជាម៉ាកសញ្ញានេះត្រូវបានហាមប្រាមនៅក្នុងសហរដ្ឋអាមេរិកក្តី ហើយផលិតផលទូរសព្ទល្អបំផុតរបស់ក្រុមហ៊ុននេះបានយកឈ្នះលើម៉ូដែល Galaxy S10 របស់ Samsung។ ម៉ូដែល P30 Pro មានកាមេរ៉ាមានសមត្ថភាពពង្រីកដ៏ខ្លាំង និងមានមុខងារ Night Mode ដាច់ដោយឡែក ដែលអាចថតរូបបានយ៉ាងច្បាស់នៅក្នុងស្ថានភាពពន្លឺទាប។ ស្របពេលនេះ Samsung មិនមាន Night Mode ទេ ហើយមាន Zoom Lens ដែលមានភាពបត់បែនតិចតួច។ ក្រុមហ៊ុន Samsung ក៏បានជួបនឹងបញ្ហាជាមួយការលក់ក្នុងល្បឿនយឺត និងបញ្ហាវិស្វកម្មអេក្រង់ ដែលបានពន្យារពេលដល់ការបញ្ចេញលក់ Galaxy Fold អត្ថប្រយោជន៍នយោបាយដែលធ្វើឱ្យអាជីវកម្ម Smartphone របស់ Huawei ឃ្លាតចេញពីសង្វៀនប្រកួតនឹងធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពលក់របស់ទូរសព្ទនៅក្រៅប្រទេសចិន ដែលផ្តល់ឱ្យ Samsung នូវឱកាសក្នុងការដណ្តើមដំណែងនៅតំបន់អឺរ៉ុប និងនៅជុំវិញពិភពលោក។ Samsung ក៏អាចបានផលចេញពីការពន្យារពេលចេញលក់ទូរសព្ទបត់រមូរ Huawei Mate X ផងដែរ។ Android Software របស់ Google រួមទាំង Version ថ្មីឈ្មោះថា Android Q គាំទ្រដល់ទូរសព្ទបត់រមូរ ដោយជួយឱ្យ App ងាយស្រួលផ្លាស់ប្តូរតាមទម្រង់អេក្រង់បត់ ឬរលារ។ យើងមិនច្បាស់ថា Huawei នឹងប្រើប្រាស់ Software របស់ Google សម្រាប់ដំណើរការលើ Mate X ឬទេ ហើយក៏មិនច្បាស់ថា Huawei នឹងត្រូវការ Google ឬទេ ដោយសារ Mate X មិនទាន់ចេញលក់នៅឡើយ។ ប៉ុន្តែបើសិនជា Huawei ត្រូវផ្អាកដំណើរការផលិត ស្របពេលដោះស្រាយបញ្ហាជាមួយ Android នោះ Samsung អាចបង្កើនការនាំមុខនៅក្នុងបច្ចេកវិទ្យាថ្មីនេះបាន។

យ៉ាងណាមិញ Huawei អាចនឹងមិនត្រូវការការគាំទ្រពី Android ទេ ដោយសារការពីដើមឆ្នាំនេះ ក្រុមហ៊ុននេះបានលើកឡើងថាពួកគេកំពុងផលិតប្រព័ន្ធ OS ផ្ទាល់ខ្លួន ក្នុងករណីដែលតម្រូវការរបស់ក្រុមហ៊ុនត្រូវបានកាត់ផ្តាច់ពី Android និង Window សម្រាប់ផលិតផលទូរសព្ទ និងកុំព្យូទ័រ
ផលចំណេញរបស់ Samsung អាចនឹងមានរយៈពេលខ្លី បើសិនជាការហាមប្រាមលើ Huawei ត្រូវអនុវត្តត្រឹមមួយរយៈពេល។ អតីតកាលបានបង្ហាញថា លោក Trump មានបំណងផ្លាស់ប្តូរគោលជំហរលើក្រុមហ៊ុនរបស់ចិន បើសិនជាលក្ខខណ្ឌជាក់លាក់មួយចំនួនអាចសម្រេចបាន។ វាអាចថា រដ្ឋាភិបាលអាមេរិកអាចនឹងផ្លាស់ប្តូរគោលជំហរ អាស្រ័យលើប្រតិកម្មរបស់អ្នកដឹកនាំចិន។ យើងបានឃើញលទ្ធផលស្រដៀងគ្នាកើតឡើងជាមួយ ZTE ដែលត្រូវបានអាមេរិកហាមប្រាមអស់ពេល 7 ឆ្នាំ ដោយសារក្រុមហ៊ុននេះបានបរាជ័យក្នុងការដាក់ទោសបុគ្គលិកដែលល្មើសនឹងការហាមប្រាមលក់ឧបករណ៍របស់អាមេរិកទៅឱ្យប្រទេសអ៊ីរ៉ង់ និងកូរ៉េខាងជើង។ ZTE ដែលពឹងផ្អែកលើឧបករណ៍ផលិតនៅអាមេរិក បានបិទដំណើរការ រហូតដល់លោក Trump បានដកបទបញ្ជាហាមប្រាម។

បើសិនជាការចរចាពាណិជ្ជកម្មនៅតែមិនអាចដោះស្រាយ Samsung មានឱកាសជំរុញការនាំមុខនៅក្នុងឆ្នាំ 2019 នេះស្របពេលដែលដៃគូប្រជែងកំពុងចុះខ្សោយ។ ប៉ុន្តែបើសិនជា ទូរសព្ទ Huawei ត្រូវបាននាំយកមកវិញ ជាមួយការគាំទ្រពីរដ្ឋាភិបាលអាមេរិក ដូច្នេះគូប្រជែងដ៏ធំរបស់ Samsung នឹងបន្តផ្តល់ភាពប្រឈមចំពោះក្រុមហ៊ុនរបស់ប្រទេសកូរ៉េមួយនេះ នៅក្នុងការវាយលុក ដណ្តើមទីផ្សាផលិតផលទូរសព្ទចល័ត៕

ប្រភព: cnet ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

PlayStation Classic អាចលេងជាមួយឧបករណ៍បញ្ជារគ្មានខ្សែ

ដោយ: ដួងច័ន្ទ 9 AM, Monday, 24 Dec, 2018

ម៉ាស៊ីនហ្គេម PlayStation Classic បាននឹងកំពុងជួបប្រទះនឹងបញ្ហាចោទដ៏ធំមួយ គឺកង្វះខាតឧបករណ៍បញ្ជារគ្មានខ្សែ។ ប៉ុន្តែក្រុមហ៊ុន Sony មិនបានសំងំស្ងៀមទេ ដោយ...

ណែនាំរថយន្តអគ្គិសនី Chevrolet Camaro ដ៏ខ្លាំង

ដោយ: ដួងច័ន្ទ 1 PM, Friday, 02 Nov, 2018

ក្រុមហ៊ុនរថយន្ត Chevrolet បានណែនាំគំរូរថយន្តថ្មីមួយគ្រឿង ដែលរចនាឡើងសម្រាប់ការប្រណាំងវិលជុំ ហើយវាមិនមែនជាម៉ូដែលថ្មីស្រឡាងទាំងស្រុងទេ។ នេះជាម៉ូដែលរថយ...

ឧបករណ៍ Speaker ប្រើប្រាស់ក្នុងបន្ទប់ទឹក

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 05 Jul, 2017

តោះ! មកប្រែក្លាយពេលវេលាពេលព្រឹក ដ៏ងោកងុយរបស់អ្នក ឱ្យទៅជាការប្រគុំតន្រ្តីដ៏កក្រើកមួយ ជាមួយនឹង XXL Shower Speaker។ សម្លេងតន្ត្រីប្រគុំផ្ទាល់ ក្នុងពេល...

Samsung Galaxy A90 ខុសពីគេយ៉ាងម៉េចខ្លះ?

ដោយ: ដួងច័ន្ទ 8 AM, Sunday, 24 Mar, 2019

ផលិតផលទូរសព្ទម៉ូដែលថ្មី Galaxy A90 របស់ក្រុមហ៊ុន Samsung នឹងបំពាក់ជាមួយអេក្រង់ Infinity ដែលគ្មាន Notch។ នេះជាព័ត៌មានដែលយើងដកស្រង់ចេញពីទំព័រមួយនៅលើគ...

Tomnerb.Com - YouTube Channel