ចូលចិត្តទំនើប

បែកធ្លាយរូបរាងនាឡិកាដៃ Galaxy Sport

ដោយ: ដួងច័ន្ទ 9 AM, Saturday, 09 Feb, 2019

ក្រុមហ៊ុន Samsung បានឈានចូលដល់ពេលវេលាត្រូវកែលម្អផលិតផលនាឡិកាដៃរបស់ខ្លួន ព្រមពេលជាមួយនឹងការបញ្ចេញលក់ផលិតផលទូរសព្ទ Smartphone ម៉ូដែល Galaxy S នៅក្នុងព្រឹត្តិការណ៍ Unpacked 2019 ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ។

ព័ត៌មានបែកធ្លាយពីរូបរាងរបស់ផលិតផលថ្មីនេះ ត្រូវបានផ្សព្វផ្សាយដោយគេហទំព័រ 91Mobiles ដែលបានបង្ហាញពីផលិតផលនាឡិកាដៃថ្មី ត្រូវបានគេរំពឹងថានឹងមានឈ្មោះថា Galaxy Sport។ ដូចគ្នានឹង Galaxy Watch ដែលចេញមុននេះដែរ នាឡិកាដៃ Galaxy Watch នឹងផ្តោតលើការប្រើប្រាស់នៅខាងក្រៅបន្ទប់ ជាមួយនឹងសមត្ថភាពការពារជម្រាបទឹក ដែលមិនត្រូវបានបញ្ជាក់កម្រិតដឺក្រេច្បាស់លាស់នៅឡើយទេ។
យ៉ាងណាមិញ ចំណុចដែលទាក់ទាញចំណាប់អារម្មណ៍ខ្លាំងជាងគេ សម្រាប់ផលិតផលនាឡិកាដៃថ្មីនេះ ប្រហែលជាស្ថិតនៅត្រង់កង្វះខាត Bezel បង្វិលទាំងស្រុង។ នៅក្នុងស្តង់ដាផលិតផលនាឡិការបស់ Samsung ទម្រង់ Bezel នៅព័ទ្ធជុំវិញអេក្រង់ ត្រូវបានប្រើប្រាស់ជាកង់បង្វិលសម្រាប់ការផ្លាស់ប្តូររវាង App នីមួយៗ និងការ Scroll នៅក្នុង App ផ្ទាល់។ យោងតាមរូបភាពបែកធ្លាយ នាឡិកា Galaxy Sport ប្រើប្រាស់ប៊ូតុងរាងមូលចំនួន 2 គ្រាប់ជំនួសវិញ ជាមួយនឹង Dial រាងកោង ដើម្បីបញ្ជារមុខងាររបស់នាឡិកា។

យើងសង្ឃឹមថា ក្រុមហ៊ុន Samsung ក៏នឹងធ្វើការ update ប្រព័ន្ធ Tizen OS របស់ក្រុមហ៊ុន ដើម្បីឱ្យការប្រើប្រាស់កាន់តែមានភាពស្និទ្ធស្នាល និងងាយស្រួល និងការសហការជាមួយយុទ្ធវិធីថ្មី សម្រាប់ការប្រើប្រាស់នាឡិកាដៃ ដូច្នេះការដក Bezel បង្វិលចេញ នឹងមិនប៉ះពាល់ដល់ការប្រើប្រាស់នាឡិកាឡើយ។
នៅក្នុងន័យប្រើប្រាស់ក្នុងសកម្មភាពកីឡា នាឡិកា Galaxy Sport នឹងមានសមត្ថភាពតាមដាន សកម្មភាពកីឡារបស់អ្នក ដែលយើងអាចប្រាកដក្នុងការលើកឡើងថាវានឹងមានសមត្ថភាពតាមដានសកម្មភាពដូចគ្នា ឬអាចច្រើនជាង អ្វីដែលនាឡិកា Galaxy Watch អាចធ្វើបាន។ មុខងារតាមដានទាំងនោះរួមបញ្ចូលនូវការតាមដានសកម្មភាពទាំង 40 សកម្មភាព បន្ថែមលើមុខងារគ្រប់គ្រងដំណេក ការរាប់ជំហាន ការគ្រប់គ្រងចង្វាក់បេះដូង និងមុខងារ GPS សម្រាប់បង្ហាញទិសដៅ និងការតាមដានទីតាំង។

លក្ខណៈពិសេសដទៃៗទៀតនៅលើផលិតផលនាឡិកាដៃរបស់ Samsung ថ្មីនេះរួមមាន មុខងារ Bixby Reminder ការបំពាក់ RAM ទំហំ 4GB ប្រព័ន្ធ Wi-Fi, Bluetooth និងការទូទាត់ចំណាយចល័តតាមរយៈប្រព័ន្ធ NFC៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, នាឡិកា

អត្ថបទអ្នកចង់អាន

មាន App បកប្រែទាំង 3 នេះ ទៅដើរលេងនៅក្រៅប្រទេស លែងខ្លាចទៀតហើយ!

ដោយ: ភារុន 8 AM, Saturday, 29 Dec, 2018

កម្មវិធីបកប្រែ គឺពិតជាមានសារៈសំខាន់ណាស់ នៅពេលអ្នកធ្វើដំណើរទៅបរទេស ដែលមានភាសាខុសគ្នាពីភាសារបស់អ្នក ។ កម្មវិធីបកប្រែ អាចធ្វើឱ្យទំនាក់ទំនងរបស់អ្នកមានភ...

បច្ចេកវិទ្យាពង្រីក 10 ដង នឹងមកដល់លើទូរសព្ទ Oppo មែនឬទេ?

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 16 Jan, 2019

ក្រុមហ៊ុន Oppo បានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកាសពីប្រព័ន្ធពង្រីក 10x Optical Zoom ដំបូងបង្អស់នៅក្នុងពិភពលោកសម្រាប់ទូរសព្ទ Smartphone។ នេះជាព័ត៌ម...

អេក្រង់ QHD ទំហំ 32 inch ពី LG តម្លៃដ៏សមរម្យ

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 02 Jan, 2019

ក្រុមហ៊ុន LG កំពុងឈានមុខគេចំពោះផលិតផលអេក្រង់សម្រាប់ការលេងហ្គេមមានទំហំធំ និងមានតម្លៃទាប ដែលកាលពីពេលថ្មីៗនេះក្រុមហ៊ុនបានបញ្ចេញអេក្រង់ម៉ូដែល 4K ទំហំ 3...

រីករាយជាមួយទូរសព្ទ LG G6 របស់អ្នកឱ្យបានដល់កម្រិតកំពូល

ដោយ: ដួងច័ន្ទ 10 PM, Thursday, 01 Jun, 2017

ទូរសព្ទ LG G6 គឺជាទូរសព្ទ Smartphone កម្រិតខ្ពស់ដែលផ្តល់ភាពងាយស្រួល ដល់អ្នកប្រើប្រាស់តាមបែបផែនថ្មីមួយ។ ទូរសព្ទនេះផ្តល់នូវភាពងាយស្រួល ក្នុងការប្រើប្...

Tomnerb.Com - YouTube Channel