ចូលចិត្តទំនើប

Samsung Galaxy S9 នឹងរួមបញ្ចូល Speaker ថ្មី និង 3D Emoji

ដោយ: ដួងច័ន្ទ 10 PM, Friday, 16 Mar, 2018

ម៉ូដែលទូរសព្ទ Samsung Galaxy S9 និង S9 Plus នឹងក្លាយជាទូរសព្ទដំបូង ដែលមានបំពាក់ 3D Emoji និង Stereo Speaker នេះដោយយោងតាមការបោះផ្សាយរបស់សារព័ត៌មាន ETNews របស់កូរ៉េ។
របាយការណ៍របស់ ETNews បានបង្ហាញថាមុខងារ 3D Emoji របស់ Samsung មានបច្ចេកវិទ្យាឈានមុខជាងមុខងារ Animoji របស់ Apple ដែលមាននៅក្នុងទូរសព្ទ iPhone X ប៉ុន្តែមានភាពស្រដៀងគ្នា នៅក្នុងន័យនាំមកនូវបច្ចេកវិទ្យា 3D ដែលធ្វើតាមចលនាមុខរបស់អ្នកប្រើប្រាស់ និងប្រែក្លាយវាជាគំនូរជីវចល។ រូប 3D Emoji ត្រូវបានរាយការណ៍ថា នឹងមានរួមបញ្ចូលនូវរូបសត្វ ដែលអាចធ្វើការចែករំលែកជាមួយមិត្តភក្តិ។ ព័ត៌មាននេះត្រូវបានរកឃើញដោយ Android Authority។

samsung_galaxy_s9_and_s9_plus_technology_news-cambodia-tomnerb-0
ក្រុមហ៊ុន Samsung បង្ហាញពីវត្តមាននៃបច្ចេកវិទ្យាថ្មី ស្របគ្នានឹងការបង្ហាញពីបច្ចេកវិទ្យាបន្ទះ ឈីបថ្មី Exynos ដែលត្រូវបានបង្ហាញកាលពីដើមឆ្នាំ។ បច្ចេកវិទ្យា Exynos ត្រូវបានក្រុមហ៊ុនអះអាងថាជាធាតុពិតថ្មីមួយនៃ Face-Tracking Filter និងមានសុវត្ថិភាពខ្ពស់សម្រាប់ការចាក់ សោរទូរសព្ទ តាមរយៈការកត់ចំណាំទម្រង់មុខ។ ក្រុមហ៊ុន Samsung មិនមែនជាក្រុមហ៊ុនដំបូង ដែលច្នៃប្រឌិតបច្ចេកវិទ្យា Animoji ពី Apple ទេ។ ក្រុមហ៊ុន Honor ក៏មានបច្ចេកវិទ្យាស្រដៀងគ្នា នេះផ្ទាល់ខ្លួនដែរ។

samsung_galaxy_s9_and_s9_plus_technology_news-cambodia-tomnerb-02
ក្រៅពីមុខងារ 3D Emoji ទូរសព្ទ S9 ក៏ត្រូវបានរាយការណ៍ថានឹងមានបំពាក់ Stereo Speaker ផងដែរ។ សារព័ត៌មាន ETNews បានរៀបរាប់ថាឧបករណ៍បំពងសម្លេងនេះ នឹងមានទីតាំងស្ថិតនៅផ្នែកខាងលើ និងបាតទូរសព្ទ។ ចំណែកគេហទំព័រ SamMobile បានអះអាងថា ទូរសព្ទម៉ូដែល S9 និង S9 Plus នឹងមានឧបករណ៍បំពងសម្លេង ដែលនឹងមានបំពាក់ Dolby Surround Tuned ដោយក្រុមហ៊ុន AKG ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយ Samsung។
ទូរសព្ទ Galaxy S9 និង S9 Plus នឹងបង្ហាញវត្តមាននៅថ្ងៃទី 25 ខែកុម្ភៈ ខាងមុខនេះក្នុងកម្មវិធី Mobile World Congress នៅក្នុងទីក្រុង Barcelona។ ព័ត៌មានបែកធ្លាយ និងវីដេអូផ្សព្វផ្សាយពី ផលិតផលថ្មីនេះបានបង្ហាញពី ការរចនារូបរាងថ្មីរបស់ Fingerprint Scanner ដែលមានទីតាំងនៅពីក្រោមកាមេរ៉ា ការពង្រឹងសមត្ថភាពកាមេរ៉ា និង ឧបករណ៍ Samsung DeX Pad ថ្មី។
យោងតាមសារព័ត៌មាន ETNews ទូរសព្ទ Galaxy S9 អាចនឹងមានតម្លៃក្នុងចន្លោះ $853 និង $923 ដែលមានតម្លៃខ្ពស់ជាង Galaxy S8 ចេញលក់ដំបូងត្រឹមតម្លៃ $720។

samsung_galaxy_s9_and_s9_plus_technology_news-cambodia-tomnerb-03

អត្ថបទអ្នកចង់អាន

បែកធ្លាយកាមេរ៉ា EOS 90D DSLR និងកាមេរ៉ា EOS M6 Mark II គ្មានកញ្ចក់ របស់ Canon!

ដោយ: ភារុន 8 AM, Thursday, 22 Aug, 2019

គេហទំព័ររបស់ក្រុមហ៊ុនកាមេរ៉ា Canon អូស្រ្តាលី បានបែកធ្លាយនូវកាមេរ៉ាថ្មីចំនួនពីរម៉ូដែល ដោយចៃដន្យ នោះគឺកាមេរ៉ា EOS M6 Mark II គ្មានកញ្ចក់ និងកាមេរ៉ា ...

ជម្រើសកាន់តែប្រសើរពីទូរទស្សន៍ Samsung

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 25 Dec, 2018

មុនព្រឹត្តិការណ៍ CES ចូលមកដល់ ក្រុមហ៊ុន Samsung បានប្រកាសអំពីផលិតផលថ្មីចេញពីផលិតផលទូរទស្សន៍ 4K ដែលរចនារូបរាងដ៏ទាក់ទាញ នោះគឺទូរទស្សន៍ម៉ូដែល The Fram...

ទីបញ្ចប់នៃ Tablet របស់ Google បានមកដល់ហើយ

ដោយ: ដួងច័ន្ទ 8 AM, Thursday, 27 Jun, 2019

បើសិនជាអ្នកជាមនុស្សដែលបានសម្លឹងឃើញពីសក្តានុពលនៅក្នុងផលិតផលម៉ូដែល Pixel Slate ដោយមិនគិតពីបញ្ហានៅលើ Software របស់វា យើងមានដំណឹងអាក្រក់មួយសម្រាប់អ្នក។...

វីដេអូផ្សាយពាណិជ្ជកម្ម Case AirPod របស់កូរ៉េខាងត្បូង ពិតជាធ្វើឱ្យអ្នកប្រើប្រាស់ចង់បាន!

ដោយ: ភារុន 8 AM, Tuesday, 03 Sep, 2019

ក្រុមហ៊ុន Apple កំពុងដំណើរការចាក់ផ្សាយពាណិជ្ជកម្ម AirPod ថ្មី ជាវីដេអូផ្សព្វផ្សាយខ្លីមួយ នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយនេះបានធ្វើឱ្យក្រុមហ៊ុន Apple...

Tomnerb.Com - YouTube Channel