ចូលចិត្តទំនើប

បែកធ្លាយរូបរាងអេក្រង់របស់ Galaxy S10

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 08 Jan, 2019

ទូរសព្ទ Samsung Galaxy S10 ទំនងដូចជាបែកធ្លាយរូបរាងជាថ្មីម្តងទៀតហើយ ហើយពេលនេះ វាមិនត្រូវបានលាក់បាំងពីក្រោយរូបភាពក្លែងបន្លំទៀតឡើយ។

លោក Evan Blass ដែលជាអ្នកចែករំលែកព័ត៌មានបែកធ្លាយដ៏ល្បីល្បាញមួយរូប បានផ្សព្វផ្សាយរូបថតមួយសន្លឹក នៃទម្រង់ផលិតផលទូរសព្ទគំរូ Beyond 1 ដែលជាម៉ូដែលមានអេក្រង់ស្តង់ដាទំហំ 5.8 inch ដែលរូបភាពនោះបានបង្ហាញយ៉ាងច្បាស់អំពីអេក្រង់ប្រភេទ Hole-Punch ជាមួយនឹងចន្លោះមួយស្ថិតនៅជ្រុងអេក្រង់ សម្រាប់ដាក់កាមេរ៉ា Selfie មួយគ្រឿង។
រូបសញ្ញានានា ត្រូវបានបង្ហាញក្នុងទម្រង់ព្រាលៗ ដើម្បីជៀសវាងការបង្ហាញនូវព័ត៌មានច្រើនពេក ប៉ុន្តែរូបភាពនេះនៅតែផ្តល់នូវរូបរាងដ៏ច្បាស់ អំពីអ្វីដែលនឹងត្រូវបានរចនានៅផ្នែកខាងមុខនៃទូរសព្ទម៉ូដែលថ្មីនេះ។ ខណៈដែលក្រុមហ៊ុន Samsung មិនទាន់អាចលុបបំបាត់ Bezel ចោលទាំងស្រុងនោះ (ព្រោះវាជាតម្រូវការសម្រាប់តំឡើង Speaker នៅផ្នែកខាងលើ) ប៉ុន្តែទំហំ Bezel នាពេលនេះកាន់តែតូច ដែលវាធ្វើឱ្យ Chin ខាងក្រោមរបស់ទូរសព្ទ Galaxy S9 ទំនងដូចជាមានទំហំកាន់តែធំ បើសិនជាយើងធ្វើការប្រៀបធៀបរវាងទូរសព្ទទាំងពីរ។
ម៉ូដែល Beyond 1 និង Beyond 2 ដែលមានទំហំ 6.4 inch (ទំនងជានឹងត្រូវហៅថា S10 Plus) ត្រូវបានគេរំពឹងថានឹងចែករំលែកមុខងារដូចគ្នាជាច្រើន ដែលក្នុងនោះរួមមានការប្រើប្រាស់ប្រព័ន្ធ ប្រតិបត្តិការ Snapdragon 855 របស់ Qualcomm នៅក្នុងទីផ្សារចែកចាយក្នុងតំបន់មួយចំនួន និងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Exynos 9820 របស់ Samsung នៅតំបន់ចែកចាយដទៃទៀត ហើយក៏អាចមានមុខងារបញ្ចូលថាមពលដោយគ្មានខ្សែផងដែរ។

ប៉ុន្តែសម្រាប់ម៉ូដែលទូរសព្ទមានទំហំធំជាងនេះ ទំនងជាមានបន្ថែមកាមេរ៉ាមុខចំនួន 2 គ្រឿង និងកាមេរ៉ាក្រោយចំនួន 3 គ្រឿង ខណៈដែល Beyond 1 អាចនឹងមានកាមេរ៉ាមុខតែមួយគ្រឿង និងមានកាមេរ៉ាក្រោយតែ 2 គ្រឿងប៉ុណ្ណោះ។
នៅក្នុងនោះ ក៏មានការនិយាយពីម៉ូដែល Lite ដែលជាម៉ូដែលមានទំហំ 5.8 inch ដែលហៅថា Beyond 0 ដែលនឹងកាត់តម្រឹមលក្ខណៈពិសេស ដើម្បីរក្សាតម្លៃឱ្យនៅទាប ក៏ដូចជាការបំពាក់ប្រព័ន្ធ 5G ទៅក្នុងម៉ូដែល Beyond X ដែលមានទំហំ 6.7 inch ផងដែរ។
បើសិនជាព័ត៌មានចចាមអារាមទាំងនេះពិតប្រាកដមែន អ្នកនឹងត្រូវរងចាំរហូតដល់ពេលណាមួយ ក្នុងខែកុម្ភៈ ដែលអាចនៅកៀក ឬចំនឹងព្រឹត្តិការណ៍ Mobile World Congress ដើម្បីបានឃើញស្រឡាញផលិតផលទូរសព្ទ S10 ទាំងអស់នេះ។ អ្នកក៏នឹងអាចបានឃើញទូរសព្ទ Samsung Infinity Flex ដែលជាប្រភេទទូរសព្ទបត់រមូរបាននៅក្នុងពេលនោះផងដែរ។

យ៉ាងណាមិញ ម៉ូដែលទូរសព្ទជាច្រើនប្រភេទទៀត នឹងត្រូវបានដាក់បង្ហាញនាពេលនោះ ដែលវាទំនងជាពេលវេលាដ៏សំខាន់សម្រាប់ក្រុមហ៊ុន Samsung ក្នុងការដាក់បង្ហាញម៉ូដែលទូរសព្ទប្រចាំឆ្នាំ។ នេះជាការរចនាម៉ូដឡើងវិញដ៏ធំមួយសម្រាប់ស្រឡាញផលិតផល Galaxy S ចាប់តាំងពីម៉ូដែល S8 កាលពីឆ្នាំ 2017 ហើយក្រុមហ៊ុនចង់បង្ហាញឱ្យអតិថិជនបានឃើញអំពីការវិវត្តថ្មី និងមានបំណងរក្សាឱ្យបាននូវចំណាប់អារម្មណ៍ពីអ្នកទិញ ទោះបីជាទីផ្សារទូរសព្ទ Smartphone កំពុងធ្លាក់ចុះក្តី៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

Galaxy S6 កាន់តែទំនើប ជាមួយសម្បកក្រោយធ្វើពីកញ្ចក់ និង RAM 4GB

ដោយ: ដាលីស 2 PM, Saturday, 11 Apr, 2015

ថ្ងៃនេះមានព័ត៌មានពី Samsung Galaxy S6 ស្មាតហ្វូនប្រចាំឆ្នាំ2015 ពីក្រុមហ៊ុនសាំស៊ុង​ចេញមក​ជា​ឈុតតែម្តង គឺជាព័ត៌មានពាក់ព័ន្ធនឹងការច្នៃម៉ូដតួគ្រឿង និង...

Xiaomi ប្រកាសចេញលក់ទូរសព្ទតម្លៃទាប

ដោយ: ដួងច័ន្ទ 9 AM, Friday, 01 Feb, 2019

នៅថ្ងៃនេះ ក្រុមហ៊ុន Xiaomi បានប្រកាសអំពីការបញ្ចេញលក់ទូរសព្ទម៉ូដែល Redmi Go ដែលជាទូរសព្ទ Android Go ដំបូងបង្អស់របស់ក្រុមហ៊ុន។ ដូចគ្នានឹងទូរសព្ទ Andr...

Jules Verne ប៊ិចអច្ឆរិយ

ដោយ: ដាលីស 11 AM, Monday, 13 Apr, 2015

Lernstift Jules Verne Edition ប៊ិចកំពូលហាយធេក ដែលមកជាមួយ Feature ញ័រប្រាប់ម្ចាស់ពេលសរសេរខុស អាច​ប្រើបានជាមួយកុំព្យូទ័រ និងស្មាតហ្វូនទៀតផង។ បន្ទាប់...

Notebook ស្រាលជាងគេ និងស្តើងជាងគេ

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 14 Aug, 2018

ផលិតផល Thinkpad របស់ក្រុមហ៊ុន Lenovo បានផ្តល់ឱ្យអតិថិជននូវដំណោះស្រាយថាមពលដ៏ខ្លាំងអស់ពេលជាយូរណាស់មកហើយ ជាមួយផលិតផល Notebook ជាច្រើនប្រភេទ ដូចជា X1 ...

Tomnerb.Com - YouTube Channel