ចូលចិត្តទំនើប

លក្ខណៈពិសេស របស់កាមេរ៉ានៅលើ Galaxy S10

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 26 Feb, 2019

យកលំនាំតាមការនាំមុខរបស់ក្រុមហ៊ុន Huawei ជាមួយនឹងទូរសព្ទម៉ូដែល Mate 20 Pro ក្រុមហ៊ុន Samsung បានធ្វើការណែនាំចំណែកភាគទីបីនៃកញ្ចក់ សម្រាប់ផលិតផលទូរសព្ទជំនាន់ថ្មីរបស់ក្រុមហ៊ុន គឺទូរសព្ទម៉ូដែល Galaxy S10។

Lens បន្ថែមដែលមានមុខងារជាកាមេរ៉ា Wide-Angle គួរតែអាចបំពេញមុខងារខ្លីៗសម្រាប់ការថតរូបទេសភាព និងការថតរូបជាក្រុមមានទ្រង់ទ្រាយធំ។
Lens ទីបី ដែលមានមុខងារ Ultra-Wide មាន Field of View ក្នុងកម្រិត 123 ដឺក្រេ ហើយ Sensor របស់វាអាចគាំទ្រជាមួយទំហំ 16 megapixels។ វាជាកាមេរ៉ាតែមួយគត់នៅលើទូរសព្ទដៃ ដែលមាន Pixel ភ្លោះ និងមានជម្រើស Dual Aperture។

ស្របពេលជាមួយគ្នានេះ កាមេរ៉ា 77 ដឺក្រេ និង 45 ដឺក្រេ ប្រើប្រាស់ Sensor ទំហំ 12 megapixel និងមានសមត្ថភាព Optical Image Stabilization។ មុខងារទប់លំនឹងរូបភាពមួយនេះមានសារៈសំខាន់ជាពិសេស នៅពេលអ្នកធ្វើការពង្រីកវត្ថុមកជិត សម្រាប់រូបភាពមួយសន្លឹក។ គ្មាននរណាម្នាក់ចង់ឃើញរូបថតព្រិលស្រអាប់ នៅលើរូបភាពដ៏ស្រស់ស្អាតនោះឡើយ ជាពិសេសរូបភាពដែលកំពុងធ្វើចលនា។
កាមេរ៉ាទាំង 3 គ្រាប់ធ្វើការរួមគ្នា ដើម្បីផ្តល់ជូននូវសមត្ថភាពពិសេស ដែលអាចក្លាយជា Ansel Adams ចល័ត ផ្តល់នូវភាពបត់បែន សម្រាប់បំពេញមុខងារថតរូបចម្រុះប្រភេទ។ រាប់ចាប់ពីមុខងារពង្រីក (សម្រាប់ការថតរូបក្នុងរយៈចម្ងាយឆ្ងាយ) ទៅការថតរូប Portrait ទៅការថតរូបទេសភាពក្នុងទម្រង់ Ultra-Wide និងការថតរូបជាក្រុម។ ទូរសព្ទនេះមានសមត្ថភាពផ្លាស់ប្តូរប្រភេទរូបភាពបានលឿន តាមអ្វីដែលអ្នកប្រើប្រាស់ចង់បាន។

បន្ថែមលើបំណែកកញ្ចក់បន្ថែម សម្រាប់ការផ្តិតយករូបភាពទ្រង់ទ្រាយធំ ទូរសព្ទនេះក៏មានកម្មវិធី Software ថ្មីៗមួយចំនួនសម្រាប់ការថតរូបផងដែរ ដែលអាចជួយធ្វើឱ្យរូបថតរបស់អ្នកកាន់តែស្រស់ស្អាត។ ខ្សែបន្ទាត់មួយ រត់កាត់ពីលើអេក្រង់ បង្ហាញអ្នកអំពីពេលវេលាដែលអ្នកកំពុងតម្រង់កាមេរ៉ាទៅកាន់មុំដែលអ្នកមិនចង់បាន និងជួយណែនាំអ្នកក្នុងការថតរូបនៅក្នុងទម្រង់ផ្តេកបានយ៉ាងល្អឥតខ្ចោះ។

ក្រុមហ៊ុន Samsung ក៏បានណែនាំអ្នកជំនួយកាមេរ៉ា ដែលមានឈ្មោះថា Shot Suggestion ដែលប្រើប្រាស់កងរង្វង់ពណ៌ប្រផេះចំនួន 2 ដើម្បីបង្ហាញអ្នកប្រើប្រាស់នូវ Optimal Composition នៃរូបភាព។ ក្រុមហ៊ុន Samsung រៀបរាប់ថា វាប្រើប្រាស់បច្ចេកវិទ្យា AI និងដំណើរការ Neural មួយសំណុំ ដើម្បីចាប់យករូបភាពដែលល្អបំផុត។ ទូរសព្ទនឹងតម្រឹមចំណុចតូចៗមួយចំនួន នៅពេលវាកំណត់ថាការតម្រង់កាមេរ៉ាកំពុងស្ថិតនៅក្នុងទីតាំងល្អបំផុត។ ឬមួយវិញទៀត អ្នកអាចគ្រាន់តែប្រើប្រាស់កែវភ្នែក ដើម្បីស្វែងយល់ពីវាដោយខ្លួនអ្នកផ្ទាល់។

ជាលើកទីមួយសម្រាប់ Samsung ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ អាចថតយកវីដេអូ 4K នៅក្នុងកម្រិត HDR10+ ដូច្នេះមិនថាអ្នកថតរូបមិត្តភក្តិ ឬថតរូបខ្លួនឯងទេ មុខងារវីដេអូនៅក្នុងកម្មវិធី Instagram និង TikTok របស់អ្នកនឹងមានលក្ខណៈច្បាស់ស្អាត ខណៈពេលដែលវាអាចផ្តល់នូវភាពល្អប្រសើរនៅក្នុងស្ថានភាពមានពន្លឺភ្លើងចម្រុះ។

កាមេរ៉ានៅលើទូរសព្ទ Galaxy S10 ក៏ត្រូវបានតំឡើងជាមួយមុខងារ Instagram Mode ផងដែរ។ ចាប់ផ្តើមចេញពីកម្មវិធីកាមេរ៉ាដើមនៅលើទូរសព្ទ អ្នកប្រើប្រាស់អាចចូលទៅក្នុង Instagram Stories, Tools និងធ្វើការចែករំលែករូបភាពរបស់ពួកគេទៅក្នុង Timeline របស់ពួកគេបាន។ ការអនុវត្តមុខងារទាំងអ្នកនេះអាចប្រព្រឹត្តទៅបានដោយពុំចាំបាច់ចូលទៅក្នុងកម្មវិធី Instagram ផ្លូវការឡើយ។ Samsung បកស្រាយថា អ្នកអាចរំពឹងថានឹងទទួលបានការរួមបញ្ចូលដូចគ្នានេះកាន់តែច្រើន ដោយសារក្រុមហ៊ុនបានបើកចំហរកាមេរ៉ា SDK របស់ខ្លួនសម្រាប់ភាគីទីបី។
ប្រាកដណាស់នៅឆ្នាំក្រោយ យើងទាំងអស់គ្នាអាចនឹងបានឃើញទូរសព្ទដៃដែលមាន Lenses ដល់ទៅ 4 គ្រាប់។ ប៉ុន្តែវាមិនមានបញ្ហាឡើយ ព្រោះវានឹងធ្វើឱ្យការប្រើប្រាស់កម្មវិធីទំនាក់ទំនងសង្គមនានា ជាពិសេស Instagram កាន់តែងាយស្រួល និងប្រសើរឡើង។

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

រថយន្ត Mazda MX-5 Miata RF ការរចនាម៉ូដដាស់វិញ្ញាណទាំងអស់ របស់អ្នក

ដោយ: ដួងច័ន្ទ 9 PM, Monday, 05 Jun, 2017

ថ្ងៃនេះគេហទំព័រ ទំនើប សូមនាំមិត្តអ្នកអានទាំងអស់ មកស្គាល់រថយន្តម៉ូដែលថ្មី Mazda MX-5 Miata RF ដែលជារថយន្តប្រភេទស្ព័រ ដ៏ទំនើប ទាន់សម័យ ទាក់ទាញជាមួយរូ...

Huawei P20 Pro អាចជាទូរសព្ទ ពណ៌ស្អាតជាងគេប្រចាំឆ្នាំ

ដោយ: ដួងច័ន្ទ 9 AM, Monday, 21 May, 2018

វាទំនងដូចជាព័ត៌មានលម្អិតគ្រប់យ៉ាង អំពីផលិតផលទូរសព្ទថ្មីរបស់ Huawei ត្រូវបានបែកធ្លាយ ដែលផលិតផលទាំងនោះរួមមានទូរសព្ទ P20, P20 Lite និងទូរសព្ទ P20 Pro។...

វិធីប្រើប្រាស់ HomePod សម្រាប់និយាយទូរស័ព្ទ

ដោយ: ដួងច័ន្ទ 9 AM, Thursday, 20 Sep, 2018

ក្រុមហ៊ុន Apple បានបញ្ចេញលក់ផលិតផល និងកម្មវិធី Software ជំនាន់ថ្មី កាលពីសប្តាហ៍មុន រួមទាំងការបង្ហាញមុខងារ Siri សម្រាប់ប្រើប្រាស់ជាមួយ HomePod ដែលមុ...

ណែនាំក្តារចុច Gboard ពី Google

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 18 Jul, 2018

ក្រុមហ៊ុន Google បានប្រកាសថា ក្រុមហ៊ុននឹងនាំយក Morse Code ក្នុងនាមជា Input Method មកកាន់ក្តារចុច Gboard សម្រាប់ប្រព័ន្ធ iOS។ ការដាក់បញ្ចូល Morse C...

Tomnerb.Com - YouTube Channel