ចូលចិត្តទំនើប

តោះ! មកមើលរូបរាងរបស់ Galaxy Note 10 Pro!

ដោយ: ដួងច័ន្ទ 8 AM, Thursday, 27 Jun, 2019

ព័ត៌មានចចាមអារ៉ាមជាច្រើនបានឱ្យតំរុយអំពីរូបរាង និងលទ្ធភាពនៃការលុបចោលរន្ធដោតកាសរបស់ទូរសព្ទម៉ូដែល Galaxy Note ជំនាន់ថ្មី ប៉ុន្តែរូបភាពមួយចំនួន ដែលចេញផ្សាយដោយ គេហទំព័រ @Onleaks និង Pricebaba កាលពីប៉ុន្មានថ្ងៃមុន បានបង្ហាញឱ្យយើងឃើញថា ផលិតផលទូរសព្ទជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ម៉ូដែល Galaxy Note 10 នឹងបំពាក់នូវការរចនារូបរាងថ្មីទាំងស្រុង ដែលកត់សម្គាល់ពីការវិវត្តន៍ថ្មី ដ៏សំខាន់មួយចេញពីម៉ូដែល Note 9 និងម៉ូដែលថ្មីៗដទៃទៀត។

នៅក្នុងឆ្នាំនេះ ម៉ូដែល Note នឹងចេញលក់ក្នុងជម្រើស 2 ទំហំ គឺ ទំហំយក្ស 6.75 inch នៅលើម៉ូដែល Note 10 Pro និងទំហំ 6.3 inch នៅលើម៉ូដែល Note 10។ ទាំងពីរម៉ូដែលនេះ នឹងមានរូបរាងជារួមដូចគ្នា។ ក្រុមហ៊ុន Samsung កំពុងបោះជំហានកាន់តែកៀកទៅរកអេក្រង់ Edge-to-Edge ពិតប្រាកដមួយ ដោយបំពេញផ្នែកខាងមុខនេះម៉ូដែល Note 10 ជាមួយនឹងផ្ទៃអេក្រង់កាន់តែច្រើនជាងមុន។ វាពង្រីកកាន់តែធំទៅផ្នែកខាងលើ ព្រោះក្រុមហ៊ុន Samsung ទំនងជានឹងផ្លាស់ប្តូរទៅរករូបរាងបែប Hole-Punch ជាមួយនឹងការបង្កប់កាមេរ៉ា Selfie នៅចំកណ្តាល។ ចំណុចប្រឡោះនៅលើផ្ទៃអេក្រង់ ពិតជាទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនានៅលើរូបភាពទាំងនោះ ដែលមានភាពទាក់ទាញជាងប្រឡោះដែលស្ថិតនៅជ្រុងខាងស្តាំសម្រាប់ដាក់កាមេរ៉ាខាងមុខនៅលើស្រឡាយ Galaxy S10។ ប៉ុន្តែយើងសង្ឃឹមថា វាអាចនឹងមានការផ្លាស់ប្តូរបន្តិចបន្តួចនៅលើផលិតផលសម្រេចចុងក្រោយ។ លើសពីនេះទៀត ក្រុមហ៊ុន Samsung មិនបានចំណាយទីតាំងឥតបានការនៅលើផ្ទៃអេក្រង់ និងពង្រីកទំហំប្រឡោះសម្រាប់ដាក់ Depth Sensor មួយគ្រាប់ទៀតទេ។ ហើយអ្វីដែលកាន់តែប្រសើរនេះ ក្រុមហ៊ុនស្ទើរតែអាចលុបបំបាត់ចង្ការខាងក្រោមនៃផ្ទៃទូរសព្ទ ជាមួយ Bezel ពណ៌ទឹកប្រាក់កាន់តែតូចជាងអ្វីដែលមាននៅលើម៉ូដែល S10។
យើងក៏បានឃើញផងដែរនៅលើរូបភាពទាំងនេះ ដែលបង្ហាញពីជ្រុងកាន់តែស្រួច ធៀបនឹងជ្រុងរបស់ Galaxy Note 9 ឬ Note 8 ដែលផ្តល់ឱ្យវានូវរូបរាងដូចទៅនឹងទូរសព្ទ Nokia Lumia។

នៅក្នុងនោះ មាន 3 ចំណុច ដែលត្រូវយើងមិនបានឃើញ។ រន្ធដោតកាស ជាអកុសលត្រូវបានដកចេញពីម៉ូដែល Note 10 ហើយប៊ូតុង Bixby ក៏មិនមានវត្តមានផងដែរ។ ដូចគ្នាជាមួយនឹង Fingerprint Sensor ដែលអវត្តមាននៅទីនេះ ដូច្នេះទំនងជាម៉ូដែល Note ក៏នឹងផ្លាស់ប្តូរទៅរកបច្ចេកវិទ្យា In-Display Fingerprint Scanner ជំនួសវិញ។



នៅផ្នែកខាងក្រោយ គឺជាបណ្តុំកាមេរ៉ា 3 គ្រាប់ ស្រដៀងគ្នានឹងបណ្តុំកាមេរ៉ារបស់ម៉ូដែល Galaxy S10 ដែរ ប៉ុន្តែនៅពេលនេះវាត្រូវបានតំឡើងក្នុងទម្រង់បញ្ឈរវិញ។ ទូរសព្ទម៉ូដែល Note 10 Pro នឹងមាន 3D Time-of-Flight Sensor មួយគ្រាប់ ស្រដៀងគ្នានឹងម៉ូដែល Galaxy S10 5G ដែល ខណៈដែលម៉ូដែលតូច Note 10 នឹងលុបចោល Hardware បន្ថែមមួយនេះ។

ជាមួយម៉ូដែល Note 9 ដែលបានចេញកាលពីឆ្នាំមុន ក្រុមហ៊ុន Samsung បានណែនាំគន្លឹះមួយចំនួននៅលើ S-Pen ថ្មី ដូចជាសមត្ថភាពសម្រាប់ឱ្យ Stylus បម្រើការក្នុងនាមជាឧបករណ៍បញ្ជារ Shutter របស់កាមេរ៉ា ឬគ្រប់គ្រងការចាក់តន្រ្តីនៅលើទូរសព្ទដៃ។
យើងនឹងមានឱកាសសិក្សាលម្អិតកាន់តែច្រើន អំពីអ្វីដែលក្រុមហ៊ុននឹងផ្តល់ជូននៅលើទូរសព្ទជំនាន់ថ្មីនេះ នៅពេលណាមួយនៅក្នុងខែសីហា នៅក្នុងព្រឹត្តិការណ៍រដូវក្តៅរបស់ Samsung គឺព្រឹត្តិការណ៍ Unpacked៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ចង់បានទេ? ស្មាតហ្វូនសាកថ្មម្តង ប្រើបាន 2សប្តាហ៍

ដោយ: រីកា 11 PM, Sunday, 13 Mar, 2016

បើសិន​ជាមាន​អ្នក​ប្រាប់​លោកអ្នក​ថា មាន​ស្មា​ត​ហ្វូ​ន​មួយគ្រឿង​សាក​ថ្ម​ម្តង អាច​ប្រើការ​បានយូរ​ ដល់​ទៅ 14ថ្ងៃ ឬ2អាទិត្យ​នោះ អ្នក​ប្រហែលជា​មិន​ជឿ​ទេ ...

ស្វែងយល់ពី eSIM របស់ក្រុមហ៊ុន Smart

ដោយ: ដួងច័ន្ទ 9 AM, Monday, 11 Mar, 2019

តើអ្នកមានដឹងទេថា បច្ចេកវិទ្យា eSIM អាចដំណើរការបានហើយនៅក្នុងប្រទេសកម្ពុជាយើង? ក្រុមហ៊ុនបណ្តាញទូរសព្ទចល័ត Smart ជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេនៅកម្ពុជ...

App បុណ្យណូអែលល្អបំផុត សម្រាប់ទូរស័ព្ធប្រើប្រាស់ប្រព័ន្ធ Android

ដោយ: ភារុន 9 AM, Saturday, 22 Dec, 2018

រដូវកាលបុណ្យ Christmas គឺជាពេលវេលាកម្សាន្តរបស់ជនបរទេសណាដែលកាន់សាសនាគ្រីស្ទ ប៉ុន្តែសម្រាប់ជនជាតិខ្មែរយើងក៏មានប្រារព្ធពិធីបុណ្យនេះតិចតួចដែរ នៅតាមសាលា...

ក្រុមហ៊ុន G Gear និងក្រុមហ៊ុន LG Electronics ប្រារព្ធពិធីសម្ពោធផលិតផលម៉ាស៊ីនត្រជាក់ ស៊េរីឆ្នាំ2018 ដែលបំពាក់មុខងារថ្មី

ដោយ: ទំនើប 10 PM, Monday, 26 Feb, 2018

ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់ នូវផលិតផលម៉ាស៊ីនត្រជាក់ ដែលទំនើបទាន់ម័យប្រកបដោយផាសុកភាព ក្រុមហ៊ុន LG តែងគិតគូរជានិច្ច នៅពេលដែលបង្កើតផលិតផលថ្មីនីមួយៗ ហ...

Tomnerb.Com - YouTube Channel