ចូលចិត្តទំនើប

Galaxy Fold អាចនឹងបើកផ្លូវដល់ ទូរសព្ទអេក្រង់បត់ 2 ផ្សេងទៀត

ដោយ: ដួងច័ន្ទ 9 AM, Saturday, 09 Mar, 2019

បើសិនជាអ្នកគិតថាការបញ្ចេញលក់ឧបករណ៍ដែលមានភាពបត់បែនរបស់ក្រុមហ៊ុន Samsung នឹងត្រូវបញ្ចប់ ជាមួយនឹងទូរសព្ទ Galaxy Fold នោះគឺអ្នកគិតខុសហើយ។ សារព័ត៌មាន Bloomberg បានបង្ហាញព័ត៌មានដែលដកស្រង់ចេញពីប្រភពមិនបញ្ចេញឈ្មោះ ដោយលើកឡើងថា ក្រុមហ៊ុន Samsung បាននឹងកំពុងដំណើរការផលិតទូរសព្ទ Smartphone មួយគូរ ដែលក្នុងនោះមានមួយម៉ូដែលមានរាងដូចសម្បកគ្រុំ (បត់បញ្ឈរ ដោយឱ្យក្បាលខាងលើ ជួបនឹងបាតខាងក្រោម) និងមួយម៉ូដែលទៀតមានរបត់ចេញក្រៅ ដូចគ្នានឹងទូរសព្ទ Mate X របស់ Huawei។

ព័ត៌មានចចាមអារាមនេះលើកឡើងថា ម៉ូដែលមានអេក្រង់បត់បញ្ឈរអាចនឹងបង្ហាញខ្លួននៅចុងឆ្នាំនេះ ឬនៅដើមឆ្នាំក្រោយ ខណៈដែលម៉ូដែលមានអេក្រង់បត់ចេញក្រៅនឹងត្រូវបានបញ្ចេញបន្តបន្ទាប់គ្នា។
ក្រៅពីនោះក៏មានសេចក្តីរាយការណ៍មួយទៀត លើកឡើងថាក្រុមហ៊ុន Samsung បាននឹងកំពុងផ្តល់បច្ចេកវិទ្យាអេក្រង់បត់របស់ខ្លួនទៅកាន់ក្រុមហ៊ុនផ្សេងទៀតរួមមានក្រុមហ៊ុន Apple និង Google។

យើងនៅតែមិនទាន់ដឹងថាតើតម្រូវការមានទំហំធំប៉ុណ្ណានៅឡើយទេ រហូតដល់ផលិតផលទូរសព្ទជំនាន់ថ្មីនេះបង្ហាញវត្តមានជាក់ស្តែងនៅក្នុងទីផ្សារ ទោះបីជាស្ថិតនៅក្នុងតម្លៃចាប់ផ្តើមខ្ពស់ក្តី។ ស្រដៀងគ្នានឹងវិធីសាស្រ្តដែលទូរសព្ទ Galaxy Note ចាប់ផ្តើមជាមួយការប្រញាប់ប្រញាលក្លាយខ្លួនជាទូរសព្ទនាំមុខមួយនោះ ក្រុមហ៊ុន Samsung សង្ឃឹមថាជាថ្មីម្តងទៀតក្រុមហ៊ុនអាចក្លាយជាអ្នកបើកផ្លូវចូលទៅក្នុងទីផ្សារ ខណៈដែលអត្រាលក់ទូរសព្ទ Smartphone កំពុងធ្លាក់ចុះ។
ចំណុចកាន់តែទាក់ទាញអារម្មណ៍គឺប្រភពព័ត៌មានមួយទៀតបានលើកឡើងថាក្រុមហ៊ុន Samsung កំពុងពិចារណាផ្តល់នូវជម្រើសផ្លាស់ប្តូរអេក្រង់ដោយឥតគិតថ្លៃ សម្រាប់ករណីមានស្នាមផ្នត់លេចឡើងនៅលើទូរសព្ទម៉ូដែល Fold បន្ទាប់ពីវាត្រូវបានកែសម្រួលលើពី 1,000 ដង។

ទោះបីជាទូរសព្ទជំនាន់ថ្មីនេះបង្កើតបាននូវប្រជាប្រិយភាពខ្ពស់ ប៉ុន្តែភាពធន់ជាប់រឹងមាំរបស់វានៅតែជាសំណួរចោទឡើងដដែល ហើយបើសិនជាវាមិនអាចធ្វើឱ្យអេក្រង់នៅជាប់ធន់បានជារៀងរហូត ដូច្នេះការផ្លាស់ប្តូរគឺជាអ្វីដែលអ្នកគួរតែរំពឹងទុកសម្រាប់ការចំណាយថវិកាជាង $1,900។

យ៉ាងណាក្តី យើងនៅរងចាំមើលលទ្ធផល និងគុណភាពជាក់ស្តែងនៅពេលទូរសព្ទមានអេក្រង់បត់រមូរ បង្ហាញខ្លួនពិតប្រាកដនៅក្នុងទីផ្សារ។ យើងជឿជាក់ថាចំនួននៃការផលិតទូរសព្ទមានអេក្រង់បត់រមូរបាន នឹងបន្តកើនឡើងនាពេលអនាគត៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

Google លបសាកល្បងប្រើប្រព័ន្ធ Google Voice និងត្រៀមបើកឱ្យប្រើ នៅក្រៅសហរដ្ឋអាមេរិកហើយ

ដោយ: ដាលីស 8 PM, Thursday, 07 May, 2015

សម្រាប់សេវាកម្មកំពូលអស្ចារ្យដូចជា Google Voice ដែលមានសមត្ថភាពខ្លាំងស្រដៀងៗនឹង Skypeនោះ គឺអាចទូរស័ព្ទឆ្លងទ្វីបបានក្នុងអត្រាតម្លៃដ៏សែនថោកបំផុត, ផ្ញើS...

YouTube បន្ថែមមុខងារ HDR សម្រាប់ iPhone ថ្មី

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 16 Oct, 2018

ក្រុមហ៊ុន Apple ប្រហែលជាមិនប្រើប្រាស់កូដ ដែលក្រុមហ៊ុន YouTube ចង់បានឡើយ ប៉ុន្តែនេះមិនមានន័យថាអ្នកនឹងត្រូវទទួលបទពិសោធន៍ទស្សនាវីដេអូលំដាប់ទីពីរនៅលើទូ...

ជម្រើសកាមេរ៉ាសម្រាប់ Live វីដេអូ

ដោយ: ដួងច័ន្ទ 9 AM, Monday, 18 Feb, 2019

បច្ចុប្បន្ននេះនៅក្នុងប្រទេសកម្ពុជាយើង ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដូចជា Facebook ជាដើម សម្រាប់ការធ្វើអាជីវកម្ម ជាពិសេសអ្នកលក់ទំនិញអនឡាញមានសន្...

ណែនាំរថយន្តអគ្គិសនី Chevrolet Camaro ដ៏ខ្លាំង

ដោយ: ដួងច័ន្ទ 1 PM, Friday, 02 Nov, 2018

ក្រុមហ៊ុនរថយន្ត Chevrolet បានណែនាំគំរូរថយន្តថ្មីមួយគ្រឿង ដែលរចនាឡើងសម្រាប់ការប្រណាំងវិលជុំ ហើយវាមិនមែនជាម៉ូដែលថ្មីស្រឡាងទាំងស្រុងទេ។ នេះជាម៉ូដែលរថយ...

Tomnerb.Com - YouTube Channel