ចូលចិត្តទំនើប

Samsung Galaxy Camera 2 កាមេរ៉ាថាមពល Android App Specification ពេញទំហឹង!

ដោយ: ដាលីស 1 PM, Saturday, 09 May, 2015

អាចនិយាយបានថា មានតែមួយគត់ នៅក្នុងទីផ្សារកាមេរ៉ាថតរូប ដែលនៅតែខំព្យាយាម ក្នុងការផលិត Smart Camera ដែលប្រើប្រព័ន្ធប្រតិបត្តិការ Android OS ដាក់លក់នៅលើទីផ្សារ សម្រាប់ក្រុមហ៊ុន Samsung ដែលកន្លងទៅនេះបានដាក់បង្ហាញ Samsung Galaxy Camera 2 ជាផ្លូវការរួចរាល់ហើយ។

SamsungGalaxyCamera2-05

គឺជាការបន្តភាពជោគជ័យ សម្រាប់អ្នកដែលចូលចិត្តថតរូបភាពស្អាតៗ ហើយ Share ចូល Social Network បែបងាយៗ និងមាន Affect កាមេរ៉ាស្អាតៗឱ្យជ្រើសរើសប្រើជាច្រើន ព្រមជាមួយ Specification Upgrade ច្រើនជាងមុនសម្រាប់ Samsunjg Galaxy Camera 2 ដែលមាន Specification ដូចតទៅ ៖

  • CPU Quad-Core 1.6GHz
  • RAM 2GB
  • Memory 8GB (អាចបន្ថែមបាន)
  • កាមេរ៉ាគោលមានភាពច្បាស់លម្អិត 16.3​ មេហ្គាភិកសេល, សេនស៊ើរ៍ 1/2.3″ BSI CMOS និងមាន​ OIS ការពារញ័រ ដោយកញ្ចក់លេនស៍។
  • លេនស៍ Zoom បាន21ដង បែប Optical Zoom, ទំហំទទឹង23មីល្លីម៉ែត្រ, រន្ធទទួលពន្លឺ F2.8 ដល់​ F5.9។
  • អេក្រង់ទំហំ4.8 inch ភាពច្បាស់លម្អិតលំដាប់ HD, អេក្រង់បែប HD Super Clear Touch LCD Screen។
  • ISO: Auto, 100, 200, 400, 800, 1600 និង3200។
  • ភាពច្បាស់របស់រូបភាព : 16M, P14M, 12M Wide, 10M, 10MP, 9.2M Wide, 5M, 3M, 2M Wide , 1M។
  • ថតវីដេអូ MP4 (Video: MPEG4, AVC/H.264, Audio: AAC) Full HD 1920×1080 /30fps, 1280×720 /30fps, 640×480 /60fps, 640×480 /30fps, 320×240 /30fps។ Multi Motion Video 768×512​(WVGA,x1/8,×1/4,×1/2.×2,x4,x8) /120fps។
  • Support ការតភ្ជាប់ Accelerometer, Geo-magnetic, Gyro-sensor, Gyro-sensor(for OIS)។
  • កម្រាស់ 19.mm ទម្ងន់ 283 ក្រាម។
  • Battery 2000mAh
  • ធ្វើការក្នុងប្រព័ន្ធ Android 4.3 Jelly Bean។
  • មានកម្មវិធីពិសេស Smart Mode ឱ្យជ្រើសរើស 28 បែប។
  • មានភ្លើង​ Flash Xenon និងមាន Application ពិសេសផ្សេងទៀតជាច្រើនពី Samsung។

សម្រាប់ថ្ងៃចេញលក់ និងតម្លៃ ពេលនេះនៅមិនទាន់បង្ហើបចេញមកឡើយ តែជឿថាខាង​ Samsung ប្រហែលជាមិនដាក់​តម្លៃខ្ពស់ ឆ្ងាយពីស៊េរីមុនៗឡើយ។ សម្រាប់អ្នក ដែលចូលចិត្តប្រម៉ាញ់រូបភាពស្អាតៗ និងចូលចិត្ត Smart Camera ទំនើបៗនោះ សូម​​​អត់ទ្រាំបន្តិច មិនយូរប៉ុន្មានទេនឹងមានដាក់លក់នៅលើទីផ្សារ ក្នុងស្រុកយើងហើយ៕

SamsungGalaxyCamera2-04

SamsungGalaxyCamera2-03

SamsungGalaxyCamera2-02

អត្ថបទអ្នកចង់អាន

បង្ហាញរូបឆោម Samsung Galaxy A8 ជាផ្លូវការហើយ

ដោយ: ដាលីស 9 PM, Sunday, 30 Aug, 2015

បន្ទាប់ពីមានពាក្យចចាមអារ៉ាម លេចធ្លាយព័ត៌មានរួចមក ទីបំផុតក៏បានបង្ហាញរូបឆោម នៅលើ​វេបសាយជា​ផ្លូវការនៅ​ក្នុងប្រទេសចិនហើយសម្រាប់ Samsung Galaxy A8 ដែលចេ...

Huawei ចូលរួមក្លឹប Alexa-powered smart speaker ដើម្បីផលិត AI Cube

ដោយ: ភារុន 9 AM, Wednesday, 07 Nov, 2018

បំភេ្លចអ្វីគ្រប់យ៉ាងដែលអ្នកបានស្គាល់ពី Cube ដែលមានលក្ខណៈជា 3D ធម្មតា ព្រោះឥឡូវនេះអ្នកអាចក្លាយជាម្ចាស់ Hexahedron មានមុខ 6 ហើយមានមុខងារប្រហាក់ប្រហែល...

ទីបំផុត iPad អាចប្រើ Mouse បានហើយ

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 11 Jun, 2019

ក្រុមហ៊ុន Apple បានចំណាយពេលយ៉ាងយូរ ក្នុងការផ្តល់នូវការឆ្លើយតបចំពោះក្តីសង្ឃឹម និងក្តីសុបិន្តរបស់មនុស្សទូទៅ ដែលសង្ឃឹមថាផលិតផល iPad នឹងអាចប្រើប្រាស់បា...

Alexa នឹងបង្កើនផលិតផលកាសស្តាប់ Bluetooth

ដោយ: ដួងច័ន្ទ 11 AM, Monday, 03 Dec, 2018

ផលិតផល Alexa Connectivity ទំនងជាត្រូវបានកំណត់ជាមួយនឹងផលិតផលថ្មីនៃកាសស្តាប់ Bluetooth នាឡិកាដៃ Smartwatch និងឧបករណ៍ដទៃទៀតជាច្រើនប្រភេទ បន្ទាប់ពីក្រុ...

Tomnerb.Com - YouTube Channel