ចូលចិត្តទំនើប

Samsung ចេញទូរសព្ទ Galaxy ម៉ូដែលថ្មីមួយទៀតហើយ

ដោយ: ដួងច័ន្ទ 1 PM, Friday, 29 Mar, 2019

ក្រុមហ៊ុន Samsung បានបញ្ចេញផលិតផលទូរសព្ទស៊េរី A ធំជាងគេបង្អស់ ហើយវាក៏មានប្រព័ន្ធកាមេរ៉ាដ៏ខ្លាំងមួយដែរ។ ម៉ូដែលថ្មីចុងក្រោយគេនេះគឺ Galaxy A70 ដែលមានបំពាក់អេក្រង់ Super AMOLED ទំហំ 6.7 inch ដែលមាន Ratio 20:9 មាន Resolution កម្រិត 1,080 x 2,400 ជាមួយនឹង Notch ប្រភេទ Infinity-U។

នៅក្នុង Notch មួយបែបថ្មីនេះ មានដាក់កាមេរ៉ា Selfie ទំហំ 32 megapixel និងមានល្បឿន f/2.0 ដែលមានសមត្ថភាពខ្លាំងជាងកាមេរ៉ាធំៗនៅលើទូរសព្ទដៃជាច្រើនទៀត។ នៅផ្នែកខាងក្រោយវិញ ទូរសព្ទនេះមានបំពាក់កាមេរ៉ាធំ ទំហំ 32 megapixel មានល្បឿន f/1.7 មួយគ្រាប់ កាមេរ៉ា Ultra Wide Angle មួយគ្រាប់ និង Depth Sensor មួយផងដែរ។
ជាមួយនឹងថ្មមានកម្លាំង 4,500mAh ទូរសព្ទ Galaxy A70 ដំណើរការជាមួយប្រព័ន្ធបញ្ចូលថាមពលល្បឿនលឿន 25W ធ្វើឱ្យវាក្លាយជាទូរសព្ទម៉ូដែល Galaxy ដំបូងគេដែលមានបំពាក់បច្ចេកវិទ្យាមួយនេះ (ចំពោះម៉ូដែល Galaxy S10 5G ក៏នឹងមានបំពាក់បច្ចេកវិទ្យាបញ្ចូលថាមពល 25W ផងដែរ នៅពេលវាបង្ហាញខ្លួននៅក្នុងខែមេសាខាងមុខ)។

សម្រាប់លក្ខណៈពិសេសដទៃទៀត ទូរសព្ទ Galaxy A70 មានបំពាក់ប្រព័ន្ធប្រតិបត្តិការ 8-Core មានជម្រើស RAM ទំហំ 6GB ឬ 8GB (អាស្រ័យលើជម្រើស និងតំបន់) និងមានឃ្លាំងផ្ទុកទិន្នន័យទំហំ 128GB ព្រមជាមួយរន្ធសម្រាប់ដាក់ microSD ដែលអាចពង្រីកទំហំឃ្លាំងផ្ទុកទិន្នន័យរហូតដល់ 512GB។ អ្នកក៏នឹងទទួលបានទាំងមុខងារកត់ចំណាំទម្រង់មុខ និងឧបករណ៍ស្កេនក្រយ៉ៅដៃ បង្កប់ក្នុងផ្ទៃអេក្រង់ផងដែរ។

ចំណុចខ្វះខាតតែមួយគត់នៅលើទូរសព្ទ Galaxy A70 នេះគឺ Lens សម្រាប់ការពង្រីក ដែលអ្នកអាចស្វែងរកបាននៅលើទូរសព្ទ Huawei P20 បាន។
យ៉ាងណាមិញ ទូរសព្ទថ្នាក់កណ្តាលមួយនេះនៅតែមានលក្ខណៈពិសេសជាច្រើន សម្រាប់បំពេញសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់កម្រិតមធ្យម ហើយក្រុមហ៊ុន Samsung ទំនងដូចជាចង់ជំរុញបន្ថែមអាជីវកម្មឱ្យកាន់តែខ្លាំងនៅក្នុងផ្នែកនេះ ដោយសារអត្រាតម្រូវការទូរសព្ទកម្រិតខ្ពស់កំពុងមានការធ្លាក់ចុះ។

ក្រុមហ៊ុន Samsung មិនទាន់បង្ហាញអំពីតម្លៃ និងកាលបរិច្ឆេទចេញលក់សម្រាប់ម៉ូដែល A70 នេះនៅឡើយទេ ប៉ុន្តែក្រុមហ៊ុននឹងធ្វើការបង្ហាញលម្អិតកាន់តែច្រើននៅថ្ងៃទី 10 ខែមេសាខាងមុខនេះ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

វិធី ៣ យ៉ាង ក្នុងការព្រីនឯកសារពី iPad

ដោយ: ដួងច័ន្ទ 4 PM, Saturday, 18 Mar, 2017

បើសិនអ្នក ជាម្នាក់ក្នុងចំណោមមនុស្សជាច្រើន ដែលប្រើប្រាស់ iPad ដើម្បីធ្វើការ អ្នកនឹងមានតម្រូវ ការព្រីនឯកសារជាក់ជាមិនខាន។ ជាសំណាងណាស់ ការព្រីនឯកសារតាម...

តិចនិកលាងសម្អាត ម៉ាស៊ីនក្រឡុកទឹកផ្លែឈើ

ដោយ: ដួងច័ន្ទ 9 PM, Monday, 20 Feb, 2017

ទឹកក្រឡុក និងអាហារជាច្រើនប្រភេទ ដែលអ្នកអាចប្រើប្រាស់ ជាមួយម៉ាស៊ីនក្រឡុកទឹកផ្លែឈើ។ ប៉ុន្តែ អ្វីដែលពិបាកបំផុតនោះ គឺការលាងសម្អាតម៉ាស៊ីន។ ទាំងរូបរាង ទា...

ព័ត៌មានថ្មីពី Huawei P30 Pro

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 19 Mar, 2019

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ទម្រាំដល់ថ្ងៃប្រកាសផ្លូវការរបស់ក្រុមហ៊ុន Huawei អំពីផលិតផលទូរសព្ទថ្មីម៉ូដែល P30 Pro និង P30 ប៉ុន្តែព័ត៌មានបែកធ្លាយជា...

អាការៈរថយន្ត ៧ យ៉ាង ត្រូវការពិនិត្យបន្ទាន់

ដោយ: ស. លីង 6 PM, Thursday, 07 Sep, 2017

ចំពោះអ្នកប្រើប្រាស់រថយន្តចាស់ ឬរថយន្តមួយតឹក អ្នកគួរយកចិត្តទុកដាក់ ឲ្យបានខ្ពស់ ព្រោះរថយន្តរបស់អ្នកងាយកើតជំងឺ ដែលអាចបណ្តាលឲ្យមានបញ្ហាជាច្រើន ដល់ការធ្...

Tomnerb.Com - YouTube Channel