ចូលចិត្តទំនើប

Samsung នៅតែគ្រោងផលិតទូរសព្ទបត់ ទោះបីចំណូចធ្លាក់ចុះក្តី

ដោយ: ដួងច័ន្ទ 8 AM, Friday, 03 May, 2019

កាលពីប៉ុន្មានសប្តាហ៍មុន ក្រុមហ៊ុន Samsung បានព្រមានទៅកាន់អ្នកវិនិយោគថា ប្រាក់ចំណេញរបស់ក្រុមហ៊ុននៅក្នុងត្រីមាសទីមួយ នៃឆ្នាំ 2019 នេះ អាចនឹងធ្លាក់ចុះក្នុងរង្វង់អត្រា 60% ធៀបទៅនឹងពេលវេលាដូចគ្នាក្នុងឆ្នាំ 2018។

នាពេលនេះ របាយការណ៍លម្អិតបានចេញមកហើយ ដោយបានបញ្ជាក់ឱ្យដឹងថា គម្រោងដែលមានប្រាក់ចំណេញប្រតិបត្តិការចំនួន $5.4 ពាន់លាន ដែលឆ្លុះបញ្ចាំងពីធ្លាក់ចុះអត្រា 23% នៃប្រាក់ចំណូលនៃអាជីវកម្មបន្ទះឈីបអង្គចងចាំរបស់ក្រុមហ៊ុន។ Samsung ក៏បានទទួលរងផលប៉ះពាល់នៃការធ្លាក់ចុះបន្តិច នៅក្នុងផ្នែកផលិតផលទូរសព្ទដៃ និងឧបករណ៍អេឡិចត្រូនិច។
យ៉ាងណាក្តី ក្រុមហ៊ុននៅតែអះអាងថា ការបញ្ចេញលក់ទូរសព្ទ Smartphone ម៉ូដែល Galaxy S10 កាលពីពេលថ្មីៗនេះ នាំមកនូវប្រាក់ចំណេញពីការលក់ដ៏រឹងមាំមួយ។ ព្រមជាមួយនឹងផលិតផលទូរសព្ទថ្នាក់កណ្តាលម៉ូដែល A Series ក្រុមហ៊ុនរំពឹងថាតម្រូវការទីផ្សារនឹងកើនឡើងបន្តិចនៅក្នុងត្រីមាសបន្ទាប់ ទោះបីជាតម្លៃផលិតផលធ្លាក់ចុះក្តី។
ចំណុចមួយដែលក្រុមហ៊ុនមិនបានបញ្ជាក់នៅក្នុងរបាយការណ៍នេះគឺ ផលិតផលទូរសព្ទ Galaxy Fold ដែលពេលនេះត្រូវបានពន្យារពេលចេញលក់ ប៉ុន្តែអនាគតរបស់ទូរសព្ទបត់រមូរ នៅតែជាក្តីរំពឹងក្នុងការបង្កើនប្រាក់ចំណេញ នៅក្នុងផ្នែកផលិតផលអេក្រង់របស់ក្រុមហ៊ុន។ Samsung នៅតែជឿជាក់ថា ផលិតផលទូរសព្ទបត់រមូរ ព្រមជាមួយទូរសព្ទម៉ូដែល Galaxy Note និង 5G នឹងជួយ ពង្រឹងភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុន នៅក្នុងទីផ្សារផលិតផលទូរសព្ទ Smartphone លំដាប់ខ្ពស់។

ព័ត៌មានបច្ចុប្បន្នភាពចុងក្រោយបង្អស់ បានឱ្យដឹងថា ក្នុងការឆ្លើយតបនឹងចម្ងល់ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ Samsung បានបកស្រាយថា ក្រុមហ៊ុនរំពឹងថានឹងប្រកាសអំពីកាលបរិច្ឆេទចេញលក់ថ្មី សម្រាប់ផលិតផលទូរសព្ទម៉ូដែល Galaxy Fold នៅក្នុងសប្តាហ៍ខាងមុខឆាប់ៗនេះ។
ក្រុមហ៊ុន Samsung នៅតែជឿជាក់ថាក្រុមហ៊ុននឹងអាចស្វែងរកទីតាំងមួយ ក្នុងនាមជាផលិតផលលំដាប់ខ្ពស់ សម្រាប់អតិថិជនដែលកំពុងសម្លឹងរកបទពិសោធន៍នៃការប្រើប្រាស់ទូរសព្ទជំនាន់ថ្មី ហើយការបេជ្ញាចិត្តដ៏មោះមុតរបស់ក្រុមហ៊ុន ថាក្រុមហ៊ុននឹងបង្កើតបាននូវប្រភេទឧបករណ៍ថ្មី នៅតែមិនផ្លាស់ប្តូរ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

កម្មវិធីល្អបំផុតសម្រាប់ Android ក្នុងឆ្នាំ 2018

ដោយ: ដួងច័ន្ទ 6 PM, Thursday, 07 Jun, 2018

ថ្ងៃនេះ ទំនើប សូមបង្ហាញមិត្តអ្នកអានអំពីកម្មវិធីល្អៗ សម្រាប់អ្នកប្រើប្រាស់ទូរសព្ទដំណើរការដោយប្រព័ន្ធ Android ហើយទាំងនេះ ក៏ជាកម្មវិធីដ៏ពេញនិយមក្នុងឆ្...

កំពូលម៉ាស៊ីនថតរូប ផ្តិតភ្លាមៗ ទាំង ១១

ដោយ: ដួងច័ន្ទ 7 PM, Thursday, 16 Mar, 2017

សម័យកាលបច្ចុប្បន្ន ជាសម័យកាលទាន់សម័យ និងជឿនលឿន។ បច្ចេកវិទ្យា ត្រូវតែធ្វើការអភិវឌ្ឍន៍ឱ្យបានខ្លាំងក្លា ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ ដែលតែងច...

Apple បង្ហាញ iPhone ពិសេសថ្មី សម្រាប់អ្នកស្រាវជ្រាវផ្នែកសុវត្ថិភាព

ដោយ: ភារុន 9 AM, Saturday, 10 Aug, 2019

ក្រុមហ៊ុន Apple គ្រោងនឹងផ្គត់ផ្គង់ iPhone ពិសេសដល់អ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពនៅឆ្នាំក្រោយនេះ ដើម្បីជួយពួកគេស្វែងរកឱ្យឃើញកំហុសផ្នែកសុវត្ថិភាពនៅក្ន...

ចំណុចពិសេសរបស់ Samsung Galaxy Note 5 តើមានអ្វីខ្លះ?

ដោយ: ដាលីស 11 PM, Thursday, 03 Mar, 2016

Samsung Galaxy Note 5 គឺជាស្មាតហ្វូនមួយស៊េរីទៀត ដែលបានបង្ហាញខ្លួនក្នុងពេលថ្មីៗនេះ គឺ ជាស្មាត​ហ្វូន​ក្នុង​ត្រកូល Galaxy Note ហើយក៏​កំពុងតែមានព័ត៌មាន...

Tomnerb.Com - YouTube Channel