ចូលចិត្តទំនើប

Galaxy Fold នឹងចេញលក់ ក្នុងចំនួនមានកំណត់

ដោយ: ដួងច័ន្ទ 9 AM, Thursday, 07 Mar, 2019

ក្រុមហ៊ុន Samsung មានគម្រោងរៀបចំព្រឹត្តិការណ៍សន្និសីទមួយទៀតនៅដើមខែមេសា សម្រាប់បង្ហាញផលិតផលទូរសព្ទបត់រមូររបស់ខ្លួន។ ក្រុមហ៊ុនផលិតទូរសព្ទ Galaxy Fold បានបង្ហើបពីផែនការរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ Mobile World Congress កាលពីពេលកន្លងទៅ។
លោក Kate Beaumont នាយកផ្នែកផលិត សេវាកម្ម និងយុទ្ធសាស្រ្តពាណិជ្ជកម្មរបស់ក្រុមហ៊ុន Samsung នៅក្នុងប្រទេសអង់គ្លេសបាននិយាយថា «នៅដើមខែមេសា យើងនឹងមានព្រឹត្តិការណ៍សន្និសីទកាសែតពេញលេញមួយ»។

សនិ្នសីទកាសែតនោះនឹងផ្តល់នូវការទស្សនាផលិតផលទូរសព្ទថ្មីកាន់តែលម្អិត ហើយវានឹងប្រព្រឹត្តឡើងក្នុងពេលប៉ុន្មានសប្តាហ៍ មុនពេលផលិតផលថ្មីនេះត្រូវបានរំពឹងថាចេញលក់នៅថ្ងៃទី 26 ខែមេសា ក្នុងតម្លៃ $1,980។

វាជាតម្លៃដែលផ្តល់ភាពភ្ញាក់ផ្អើលដល់អ្នកចូលរួមក្នុងព្រឹត្តិការណ៍ប្រកាសពីទូរសព្ទ Galaxy S10 កាលពីពេលកន្លងទៅ ហើយវាមានន័យថាអ្នកប្រើប្រាស់ភាគច្រើននឹងបន្តប្រើប្រាស់ទូរសព្ទ Smartphone ចាស់ៗ រហូតដល់តម្លៃរបស់ទូរសព្ទបត់រមូរបានធ្លាក់ចុះ។ ក្រុមហ៊ុន Samsung កំពុងទទួលយកស្ថានភាពនេះ ហើយកំពុងកំណត់គោលដៅសម្រាប់ទូរសព្ទបត់រមូរបានទៅក្នុងទីផ្សារលំដាប់ខ្ពស់។ លោក Beaumont បានពន្យល់ថា «យើងនឹងមានចំនួនផ្គត់ផ្គង់តិចជាងចំនួនផ្គត់ផ្គង់នៃទូរសព្ទ S10 នៅពេលចេញលក់ ហើយវិធីដែលវាចូលទៅក្នុងទីផ្សារក៏ពិតជាសំខាន់សម្រាប់ពួកយើងដែរ។ នេះជាទូរសព្ទលំដាប់ខ្ពស់បំផុតមួយ ហើយយើងចង់ប្រាកដប្រជាថាវាមានសេវាកម្ម និងបទពិសោធន៍លំដាប់ខ្ពស់ ដូច្នេះវានឹងមិនមានដាក់លក់នៅគ្រប់ហាងទាំងអស់ទេ។ អ្នកនឹងមិនបានឃើញវានៅលើធ្នើតាំងទេ ព្រោះយើងចង់ប្រាកដថាវាគឺជាបទពិសោធន៍នៃការប្រើប្រាស់លក្ខណៈបុគ្គល។ ជាមួយគ្នានេះ យើងក៏នឹងមានផ្តល់ការថែទាំយ៉ាងដិតដល់សម្រាប់ទូរសព្ទជំនាន់ថ្មីនេះដែរ»។ នេះមានន័យថា អ្នកនឹងមិនមានឱកាសសាកល្បងប្រើប្រាស់ និងទិញGalaxy Fold នៅតាមបណ្តាហាងក្នុងតំបន់ទេ។ វាទំនងដូចជា Samsung កំពុងប្រើប្រាស់យុទ្ធសាស្រ្តស្រដៀងគ្នានឹងការបញ្ចេញលក់ Apple Watch Edition តម្លៃ $10,000 របស់ Apple ដែលបានជ្រើសរើសតំណាងចែកចាយមានកំនត់។

ក្រុមហ៊ុន Samsung បានប្រើប្រាស់វិធីសាស្រ្តខុសពី Huawei សម្រាប់ទូរសព្ទបត់រមូរនេះ ដោយជ្រើសយករបត់នៅលើអេក្រង់ ដូច្នេះវាអាចបត់បានដូចជាសៀវភៅ។ ទម្រង់ដូចជា Tablet មានអេក្រង់ទំហំ 7.3 inch ហើយ Samsung ប្រើប្រាស់អេក្រង់ទំហំ 4.6 inch នៅផ្នែកខាងក្រៅក្នុងនាមជាផ្នែកនៃទូរសព្ទដៃ។ ធៀបជាមួយទូរសព្ទ Smartphone ទំនើបៗ អេក្រង់នេះត្រូវបានអមដោយ Bezel ធំៗ ខណៈដែល Huawei បត់អេក្រង់ទូរសព្ទរបស់ខ្លួនចេញមកក្រៅ ដូច្នេះនៅពេលបត់ អ្នកនឹងមាន Smartphone មានអេក្រង់ភ្លោះ។
លោក Beaumont លើកឡើងថា «ក្រុមហ៊ុនបានពិចារណាលើជម្រើសជាច្រើន ឧទាហរណ៍បើសិនជាអ្នកចង់ប្រើប្រាស់ស្រោមការពារ វាអាចប្រើប្រាស់បាន ធន់ ហើយយើងគិតថាទូរសព្ទដែលមានអេក្រង់នៅខាងក្នុង គឺជាវិធីល្អបំផុតក្នុងការការពារអេក្រង់»។

យ៉ាងណាមិញ សំណួរអំពីភាពធន់រឹងមាំនៃអេក្រង់បត់របស់ Samsung ឬ Huawei នៅមិនទាន់មានចម្លើយនៅឡើយទេ។ តែក្រុមហ៊ុន Samsung បានកំណត់ច្បាស់អំពីកាលបរិច្ឆេទបញ្ចេញទូរសព្ទជំនាន់ថ្មី នៅថ្ងៃទី 26 ខែមេសា ខណៈ Huawei មានគម្រោងនឹងដាក់បង្ហាញនៅពាក់ កណ្តាលឆ្នាំនេះ នៅពេលនោះមកដល់ យើងនឹងដឹងកាន់តែច្បាស់ពីគុណភាព សមត្ថភាព និងភាពខ្លាំងនៃទូរសព្ទជំនាន់ថ្មីនេះ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

Smart Watch 7 ស៊េរីដែលគួរឱ្យ ចាប់អារម្មណ៍បំផុត

ដោយ: ដាលីស 10 PM, Sunday, 13 Mar, 2016

នៅក្នុង​ពិធី​តាំង​ពិ​ព័រ​ណ៍ផ្នែក​តិច​ណូ​ឡូ​ជី ប្រចាំឆ្នាំ 2015 នៅក្នុង​ទីក្រុង ប៊ើ​លីន ប្រទេស​អាល្លឺម៉ង់​ កាលពី​ខែ​កន្លង​ទៅ​នោះ មាន​ការបង្ហាញជូនដ៏​...

អ្វីដែលអ្នកគួរដឹងអំពី Laptop ក្នុងឆ្នាំ 2018

ដោយ: ដួងច័ន្ទ 8 AM, Friday, 18 May, 2018

ជារៀងរាល់ឆ្នាំយើងទាំងអស់គ្នាបានឃើញបច្ចេកវិទ្យា Laptop ថ្មីៗកាន់តែច្រើននៅក្នុងវេទិកា Consumer Electronic Show (CES)។ យើងបានឃើញម៉ូដែលដ៏តូច និងស្រាល ម...

Apple កំពុងច្នៃប្រឌិត Smart Watch តាមដានចង្វាក់បេះដូង

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 27 Sep, 2017

ក្រុមហ៊ុន Apple កំពុងធ្វើតេស្តសាកល្បង នាឡិកា Apple Watch ដែលមានសមត្ថភាពតាមដាន ភាពប្រក្រតីនៃចង្វាក់បេះដូង។ ក្រុមហ៊ុនកំពុងដំណើរការសាកល្បង ដោយសហការជាម...

រវាងជ្រុញឈើ, ជ័រ និង កញ្ចក់ តើមួយណាដែលងាយស្រួលប្រើជាងគេ?

ដោយ: ភារុន 9 AM, Monday, 03 Dec, 2018

ជ្រុញគឺជាវត្ថុសំខាន់បំផុត នៅពេលកាត់ ហាន់ ចិញ្រ្ចាំ សាច់ ឬ បន្លែ ផ្សេងៗ សម្រាប់ចម្អិនម្ហូបអាហារ។ ដូច្នេះអ្នកត្រូវការ ជ្រុញដ៏ល្អមួយដែលផ្តល់ភាពងាយស្រួ...

Tomnerb.Com - YouTube Channel