ចូលចិត្តទំនើប

ស្វែងយល់ស៊ីជម្រៅពី Monitor QHD ថ្មីរបស់ Samsung

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 08 Jan, 2019

ព្រឹត្តិការណ៍ CES ប្រចាំឆ្នាំ 2019 នឹងមកដល់ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ប៉ុន្តែក្រុមហ៊ុន Samsung បាននឹងកំពុងធ្វើការចាប់ផ្តើមបើកទំព័របច្ចេកវិទ្យាមុនគេ ជាមួយនឹងការដាក់បង្ហាញផលិតផល Monitor ថ្មីៗមួយចំនួន ដែលក្នុងនោះរួមមានអេក្រង់ម៉ូដែល CRG9 ដែលជាផលិតផល Upgrade ថ្មីចេញពីអេក្រង់កុំព្យូទ័រលើតុទំហំដ៏ធំ 49 inch របស់ Samsung ដែលពេលនេះកំពុងផ្តល់នូវ Resolution កាន់តែខ្ពស់។
ម៉ូដែល CHG90 ចាស់ មានបំពាក់នូវអេក្រង់មាន Resolution កម្រិត 3840 x 1080 ដែលជាចំនួនសមាមាត្រទៅនឹងអេក្រង់មាន Ratio 16:9 និង Resolution 1920 x 1080 ចំនួន 2 គ្រឿងរួមបញ្ចូលគ្នា។ ប៉ុន្តែជាមួយម៉ូដែល CRG9 ថ្មី ក្រុមហ៊ុន Samsung បានបង្កើនបច្ចេកវិទ្យាឡើងទៅដល់អេក្រង់ QHD ជាមួយនឹង Aspect Ratio 32:9 និងមាន Resolution កម្រិត 5120 x 1440 ដែលសមាមាត្រជាមួយនឹងអេក្រង់ QHD មាន Resolution 2560 x 1440 ចំនួន 2 គ្រឿងរួមបញ្ចូលគ្នា។

ខណៈដែលក្រុមហ៊ុន Samsung បានយកឈ្នះក្រុមហ៊ុនជាគូប្រជែងនៅក្នុងទីផ្សារ ជាមួយផលិតផលអេក្រង់ទំហំ 49 inch ដំបូងគេ ក៏ផលិតផលថ្មីនេះមិនមែនជាអេក្រង់ QHD ដំបូងដែលផលិតឡើងក្នុងទំហំនេះដែរ។ ទាំងក្រុមហ៊ុន Philips និង Dell បានប្រកាសពីផលិតផលអេក្រង់ QHD ទំហំ 49 inch ធ្វើឱ្យនេះជាការអនុវត្តការងារកាន់តែខ្លាំងក្លាឡើង ដើម្បីប្រកួតប្រជែងដណ្តើមយកចំណែកទីផ្សាជាមួយ Samsung ។ វាពិតជាប្រការដ៏ល្អ ដែលយើងបានឃើញក្រុមហ៊ុន Samsung នៅតែបន្តការប្រកួតប្រជែងជាមួយក្រុមហ៊ុនដទៃទៀត។
ដូចគ្នានឹងអេក្រង់ទំហំ 49 inch ដំបូង ម៉ូដែល CRG9 ត្រូវបានផលិតឡើងសម្រាប់បំពេញមុខងារលេងហ្គេម ផ្តល់ឱ្យនូវ Refresh Rate ក្នុងល្បឿន 120Hz សម្រាប់រយៈពេលឆ្លើយតបក្នុង 4 មីលីវិនាទី និងមានបច្ចេកវិទ្យា Radeon FreeSync 2 ពីក្រុមហ៊ុន AMD ផងដែរ។ សម្រាប់លក្ខណៈពិសេសរបស់អេក្រង់ជំនាន់ថ្មីនេះ ក្រុមហ៊ុន Samsung បានរួមបញ្ចូលនូវការគាំទ្របច្ចេកវិទ្យា HDR10 ព្រមគ្នាជាមួយរន្ធដោត HDMI ចំនួនមួយ រន្ធ DisplayPort ចំនួន 2 និង USB Jack ចំនួនមួយ។

ជាមួយគ្នានេះផងដែរក៏មាន ផលិតផលថ្មីពី Samsung គឺអេក្រង់ម៉ូដែល UR59C ដែលជាអេក្រង់កោងទំហំ 32 inch ដែលផ្តល់នូវ Contrast Ratio កម្រិត 2,500:1 និង Resolution កម្រិត Full 3840 x 2160 ជាប្រភេទអេក្រង់ 4K ផងដែរ ដែលក្រុមហ៊ុន Samsung បញ្ជាក់ថាវាជាផលិតផលដំបូងរបស់ក្រុមហ៊ុន។ អេក្រង់ UR59C ទំនងដូចជាផលិតផលរចនាឡើងសម្រាប់បំពេញមុខងារ Content Creation ច្រើនជាងបំពេញមុខងារហ្គេម ជាមួយនឹង Bezel ប្រភេទ Ultra-Thin និងមានលក្ខណៈជំនាញខ្ពស់ជាង។

ក្រុមហ៊ុន Samsung មិនទាន់ធ្វើការប្រកាសអំពីតម្លៃ ឬកាលបរិច្ឆេទចេញលក់សម្រាប់អេក្រង់ថ្មីទាំងពីរនេះនៅឡើយទេ ប៉ុន្តែយើងអាចសន្មត់ថាយើងនឹងទទួលបានព័ត៌មានកាន់តែច្រើននៅក្នុងព្រឹត្តិការណ៍ CES នៅសប្តាហ៍ក្រោយនេះ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

ណែនាំកាសស្តាប់គ្មានខ្សែពី Grado

ដោយ: ដួងច័ន្ទ 8 AM, Monday, 22 Oct, 2018

បច្ចុប្បន្ននេះពុំទាន់វាអ្វីល្អជាងឧបករណ៍ស្តាប់តន្រ្តីមានខ្សែនៅឡើយទេ ប៉ុន្តែក្រុមហ៊ុនផលិតកាសស្តាប់ទំនើបៗ បាននឹងកំពុងអនុវត្តអស់ពីសមត្ថភាព ដើម្បីទាញយកផ...

តើអ្នកគួរធ្វើដូចម្តេច បើនាឡិកា Apple Watch Series 2 សើម?

ដោយ: ដួងច័ន្ទ 9 PM, Sunday, 25 Jun, 2017

ព័ត៌មានថ្មីៗជាច្រើន បរិយាយអំពី Apple Watch Series 2 ដែលធាតុពិតអ្នកអាចពាក់វាទៅក្នុងទឹក រហូតដល់ជម្រៅ 50 ម៉ែត្រ ដោយមិនមានបញ្ហា។ ប៉ុន្តែមិនមែនមានន័យថា ...

E-Tron រថយន្តអគ្គិសនីដំបូងពី Audi

ដោយ: ដួងច័ន្ទ 8 AM, Saturday, 22 Sep, 2018

Audi ទើបនឹងប្រកាសអំពីផលិតផលយានយន្តប្រើប្រាស់អគ្គិសនីទាំងស្រុងដំបូងបង្អស់មានឈ្មោះថា E-Tron។ វាជារថយន្ត SUV ខ្នាតកណ្តាល ដែលមានប្រភពថាមពលពីម៉ាស៊ីនអគ្គ...

5 ហេតុផល ដែលអ្នកត្រូវ រក្សាកម្មវិធីនៅក្នុងស្មាតហ្វូន ឱ្យទាន់សម័យជានិច្ច

ដោយ: ភារុន 8 AM, Thursday, 21 Mar, 2019

ប្រសិនបើគ្មានកម្មវិធី ស្មាតហ្វូនក៏នឹងមិនផ្តល់ជូននូវការកម្សាន្តដ៏សម្បូរបែប ដល់អ្នកប្រើប្រាស់ឡើយ។ ដូច្នេះហើយក្រុមហ៊ុនផលិត និងលក់កម្មវិធីធំៗ ទាំងអស់ ស...

Tomnerb.Com - YouTube Channel