ចូលចិត្តទំនើប

Galaxy Home ចេញលក់ឆ្នាំនេះហើយ

ដោយ: ដួងច័ន្ទ 8 AM, Saturday, 29 Jun, 2019

វាជាដំណើរផ្លូវដ៏វែងឆ្ងាយមួយទៅកាន់ទីផ្សារសម្រាប់ផលិតផល Galaxy Home ហើយនាពេលនេះ នាយកប្រតិបត្តិក្រុមហ៊ុន Samsung លោក Hyun-Suk Kim ដែលជាអ្នកគ្រប់គ្រងផ្នែកផលិតផលអេឡិចត្រូនិចរបស់ក្រុមហ៊ុន បានផ្តល់នូវព័ត៌មានថ្មីមួយសម្រាប់ផលិតផលឧបករណ៍បំពងសម្លេងថ្មីនេះ ថាវានឹងបង្ហាញវត្តមាននៅក្នុងត្រីមាសទី 3 នៃឆ្នាំ 2019 នេះហើយ។ គាត់បានឱ្យដឹងពីព័ត៌មានថ្មីនេះតាមរយៈកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន The Korea Herald។

លោក Kim បានលើកឡើងថា «ឧបករណ៍បំពងសម្លេងម៉ូដែល Galaxy Home ដែលនឹងក្លាយជាមជ្ឈមណ្ឌលកណ្តាលនៃសម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋានរបស់ក្រុមហ៊ុន Samsung ត្រូវបានគ្រោងថានឹងបង្ហាញវត្តមាននៅពាក់កណ្តាលឆមាសទី 2 នៅក្នុងឆ្នាំនេះ»។ សារព័ត៌មាន The Korea Herald បានបញ្ជាក់ថា ថ្នាក់ដឹកនាំជាន់ខ្ពស់ដទៃទៀរបស់ Samsung ក៏បានបញ្ជាក់ថាការលើកឡើងនេះគឺសម្តៅទៅរកពេលវេលាក្នុងត្រីមាសទី 3 នៅក្នុងឆ្នាំនេះ។
ផលិតផល Galaxy Home ត្រូវបានប្រកាសជាលើកដំបូងកាលពីខែសីហា ឆ្នាំ 2018 នៅពេលដែរក្រុមហ៊ុនបានបង្ហាញពីទូរសព្ទម៉ូដែល Note 9។ ហើយខណៈដែលក្រុមហ៊ុន Samsung បានបង្ហាញពីផលិតផលនេះនៅតាមព្រឹត្តិការណ៍ខុសៗគ្នាជាច្រើនចាប់តាំងពីពេលបង្ហាញជាលើកទីមួយ ប៉ុន្តែក្រុមហ៊ុននេះមិនទាន់បញ្ចេញលក់វាជាផ្លូវការនៅឡើយទេ។ នាយកប្រតិបត្តិក្រុមហ៊ុន Samsung លោក DJ Koh បានសន្យាថានៅក្នុងខែមេសា នឹងបញ្ចេញឧបករណ៍បំពងសម្លេងឆ្លាតវៃប្រើប្រាស់ប្រព័ន្ធ Bixby ប៉ុន្តែក្រុមហ៊ុនមិនអាចធ្វើបានឡើយ។


នៅពេលដែលមានការសាកសួរព័ត៌មានកាលពីខែឧសភាកន្លងទៅ អ្នកនាំពាក្យក្រុមហ៊ុន Samsung បានប្រាប់ទៅកាន់គេហទំព័រ The Verge ថា ក្រុមហ៊ុនបាននឹងកំពុងរៀបចំផែនការចេញលក់ Galaxy Home នៅឆមាសដំបូងនៃឆ្នាំ 2019 នេះ ដែលនេះមានន័យថា ក្រុមហ៊ុននៅសល់ពេលវេលារហូតដល់ដំណាច់ខែមិថុនា។ ប៉ុន្តែយោងតាមសេចក្តីថ្លែងការណ៍របស់លោក Kim ថ្មីៗនេះ ទំនងជាក្រុមហ៊ុនមិនអាចធ្វើតាមការបេ្តជ្ញានេះបានទេ។
ត្រីមាសទី 3 របស់ក្រុមហ៊ុន Samsung នឹងបញ្ចប់នៅថ្ងៃទី 30 ខែកញ្ញា ដូច្នេះយើងអាចសន្មត់ថានឹងមិនមានការពន្យារពេលណាមួយទៀតទេ ហើយនៅពេលនោះយើងនឹងបានឃើញវត្តមាន Galaxy Home ពិតប្រាកដ។

Samsung នឹងមានឱកាសជាច្រើនក្នុងការបញ្ចេញលក់ផលិតផលថ្មីនេះ ក្នុងអំឡុងពេលនេះ។ ឧទាហរណ៍ថា ក្រុមហ៊ុននឹងមានព្រឹត្តិការណ៍មួយនៅក្នុងខែសីហា សម្រាប់បង្ហាញទូរសព្ទម៉ូដែល Galaxy Note 10 ក៏ដូចជា IFA 2019 នៅក្នុងខែកញ្ញា ដែលព្រឹត្តិការណ៍ទាំងពីរនេះអាចនឹងក្លាយជាឱកាសដ៏ល្អក្នុងការបញ្ចេញលក់ Galaxy Home។

យើងអាចនិយាយបានដែរថា Galaxy Home នឹងមិនឯកាទេ នៅពេលវាបង្ហាញវត្តមានជាផ្លូវការ។ ផលិតផលម៉ូដែល Galaxy Home Mini ដែលជាផលិតផលឧបករណ៍បំពងសម្លេងទំហំតូច ថ្មីៗនេះបានបង្ហាញខ្លួនៅក្នុងព្រឹត្តិការណ៍ FCC នេះមានន័យថា Samsung អាចនឹងមានផែនការលក់ផលិតផលឧបករណ៍ឆ្លាតវៃ ជាច្រើនជម្រើសទំហំ នៅពេលដែលវាចេញលក់នៅក្នុងទីផ្សារជាផ្លូវការ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

ខ្សែបញ្ចូលថ្ម USB-C ថ្មី សម្រាប់ Apple Watch

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 24 Oct, 2018

ការបន្តដំណើរឆ្ពោះទៅអោបក្រសោបខ្សែភ្ជាប់ USB Type-C ក្រុមហ៊ុន Apple បានធ្វើការបញ្ចេញលក់ខ្សែសាកថ្មីសម្រាប់ Apple Watch ដោយប្រើប្រាស់ស្តង់ដាការតភ្ជាប់ថ...

iPhone X ប្រឈមនឹងបញ្ហាថ្មដ៏ធំ

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 23 May, 2018

តើទូរសព្ទ iPhone X មានបញ្ហាជាមួយការសាកថ្ម ដោយគ្មានខ្សែមែនទេ? ព័ត៌មានជាច្រើនបានប្រមូលផ្តុំពីម្ចាស់ទូរសព្ទ iPhone X បានបង្ហាញឱ្យឃើញថា ការប្រើប្រាស់ប...

ទូរទស្សន៍ MicroLED របស់ Samsung អស្ចារ្យប៉ុណ្ណា?

ដោយ: ដួងច័ន្ទ 8 AM, Thursday, 10 Jan, 2019

បន្ទាប់ពីការណែនាំផលិតផលទូរទស្សន៍ MicroLED ដ៏ធំ ដែលមានឈ្មោះថា The Wall កាលពីឆ្នាំមុននៅក្នុងព្រឹត្តិការណ៍ CES ក្រុមហ៊ុន Samsung បានត្រឡប់មកវិញជាមួយម៉...

កំពូលម៉ាស៊ីនថតរូប ផ្តិតភ្លាមៗ ទាំង ១១

ដោយ: ដួងច័ន្ទ 7 PM, Thursday, 16 Mar, 2017

សម័យកាលបច្ចុប្បន្ន ជាសម័យកាលទាន់សម័យ និងជឿនលឿន។ បច្ចេកវិទ្យា ត្រូវតែធ្វើការអភិវឌ្ឍន៍ឱ្យបានខ្លាំងក្លា ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ ដែលតែងច...

Tomnerb.Com - YouTube Channel