ចូលចិត្តទំនើប

Samsung ដំណើរការ Android Pie សម្រាប់ Galaxy S9

ដោយ: ដួងច័ន្ទ 9 AM, Friday, 28 Dec, 2018

ស្របពេលវេលានៃរដូវកាលឈប់សម្រាក ក្រុមហ៊ុន Samsung បានចាប់ផ្តើមបញ្ចេញប្រព័ន្ធ Android Pie របស់ក្រុមហ៊ុន update សម្រាប់ទូរសព្ទ Galaxy S9។ គេហទំព័រ SamMobile បានកត់សម្គាល់ឃើញដំបូងនៃការបញ្ចេញដំណើរការប្រព័ន្ធប្រតិបត្តិការថ្មីនៅក្នុងប្រទេសអាល្លឺម៉ង់ ខណៈដែលអ្នកប្រើប្រាស់ដទៃទៀតនៅលើ Twitter និង Reddit បានមើលឃើញពីការ Update មានវត្តមាននៅក្នុងប្រទេសហូឡង់ និងស្លូវ៉ាគីផងដែរ។
ព្រមគ្នាជាមួយការ Upgrade ធ្វើឡើងដោយក្រុមហ៊ុន Google ប្រព័ន្ធប្រតិបត្តិការ Android Pie នៅលើទូរសព្ទ S9 ក៏នាំមកជូននូវកម្មវិធី One UI របស់ Samsung ផងដែរ ដែលជាបទពិសោធន៍ថ្មីសម្រាប់អ្នកប្រើប្រាស់ ដែលមានបំណងចង់ធ្វើឱ្យ App កាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់នៅលើទូរសព្ទមានទំហំធំៗ ក្នុងចំណោមការពង្រឹងសមត្ថភាពដទៃទៀត។
ទោះបីជាការ Update ចុងក្រោយបង្អស់នេះបានមកដល់លើផលិតផលរបស់ Samsung លឿនជាង Version មុនៗរបស់ Android ក្តី ប៉ុន្តែក្រុមហ៊ុនផលិតទូរសព្ទដ៏ធំរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ នៅតែយឺតយ៉ាវតាមពីក្រោយដំណើរការរបស់ក្រុមហ៊ុនដទៃ ដូចជា Nokia, OnePlus និង សូម្បីតែ HTC ក្តី ជាមួយនឹងកាលបរិច្ឆេទ Update ថ្មី។

ក្រុមហ៊ុន Google មានបំណងពន្លឿនល្បឿននៃការដាក់ដំណើរការ Version ថ្មីរបស់ Android តាមរយៈ Project Treble ប៉ុន្តែបន្ទាប់ពីកម្មវិធីនេះត្រូវបានណែនាំកាលពីដើមឆ្នាំ 2017 កន្លងទៅនេះ មានអត្រាត្រឹមតែ 21.5% ប៉ុន្តែនៃឧបករណ៍ប្រើប្រាស់ប្រព័ន្ធ Android ដែលដំណើរការជាមួយប្រព័ន្ធ Android Oreo ឬយូរជាងនេះ រហូតដល់ចុងខែតុលា ឆ្នាំ 2018 នេះ។

ក្រុមហ៊ុន Samsung ទទួលបានលឿនជាងមុន នៅពេលបញ្ចេញប្រព័ន្ធ Android របស់ខ្លួនដែលត្រូវបាន Update។ ម្ចាស់ទូរសព្ទ Galaxy S8 ត្រូវធ្វើការរងចាំរហូតដល់ 7 ខែ បន្ទាប់ពីប្រព័ន្ធ Oreo ដំបូងត្រូវបានបញ្ចេញ មុនពេលវាមានវត្តមាននៅលើទូរសព្ទដៃរបស់ពួកគេ ខណៈដែលប្រព័ន្ធប្រតិបត្តិការ Android Nougat ត្រូវការយ៉ាងហោចណាស់រយៈពេល 5 ខែ ទើបអាចបង្ហាញវត្តមាននៅលើទូរសព្ទ Galaxy S7។
នៅក្នុងព្រឹត្តិការសន្និសីទប្រចាំឆ្នាំរបស់ Developer ក្រុមហ៊ុន Samsung បានបរិយាយថាក្រុមហ៊ុនរំពឹងថានឹងបញ្ចេញប្រព័ន្ធប្រតិបត្តិការ Pie នៅក្នុងខែមករា ឆ្នាំ 2019 ខាងមុខនេះ ដែលនោះជាពេលដែលយើងគួរតែរំពឹងថាកម្មវិធី Software ថ្មីនេះនឹងត្រូវបានបញ្ចេញជាផ្លូវការ ទូទាំងពិភពលោក៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

Android Q អាចនឹងមានមុខងារ Face ID ដែរ

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 30 Jan, 2019

មកទល់ពេលបច្ចុប្បន្ន ក្រុមហ៊ុនផលិតទូរសព្ទប្រើប្រាស់ប្រព័ន្ធ Android ដែលមានបំណងចង់ដាក់បញ្ចូលមុខងារកត់ចំណាំទម្រង់ បាននឹងកំពុងដំណើរការស្វែងរកដំណោះស្រាយ...

Apple ត្រៀមបញ្ចេញទូរសព្ទថ្មី 3 ម៉ូដែល និង កាមេរ៉ាក្រោយ ៣​ គ្រាប់

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 15 Jan, 2019

យោងតាមសារព័ត៌មាន Wall Street Journal ក្រុមហ៊ុន Apple នឹងណែនាំទូរសព្ទ iPhone ម៉ូដែលថ្មីដែលមានកាមេរ៉ា 3 គ្រឿង និងម៉ូដែលផ្សេងទៀត ដែលមានតម្លៃទាប ជាមួយន...

លេចរូបរាង GoPro Hero 7 ហើយ

ដោយ: ដួងច័ន្ទ 9 AM, Saturday, 08 Sep, 2018

រដូវកាលថ្មីនេះពោរពេញដោយព័ត៌មានបែកធ្លាយ ជាពិសេសសម្រាប់ម៉ូដែលផលិតផលធំៗ កំពុងពេញនិយម។ ថ្មីៗ ទំនើប ទទួលបានរូបភាពផុសនៅលើបណ្តាញទំនាក់ទំនងសង្គម ដែលបានបង្ហ...

វិធីសាស្រ្តព្រីនចេញពី Chromebook

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 24 Apr, 2019

ខណៈដែល Chromebook របស់ Google សុទ្ធតែពាក់ព័ន្ធនឹងសេវាកម្ម Online ពេលខ្លះអ្នកត្រូវការវិធីសាស្រ្ត Printout បែបចាស់ដ៏ល្អមួយ ដើម្បីអមជាមួយដំណើរការការងា...

Tomnerb.Com - YouTube Channel