ចូលចិត្តទំនើប

Galaxy A ថ្មី ផ្តោតលើមុខងារកាមេរ៉ា

ដោយ: ដួងច័ន្ទ 8 AM, Saturday, 02 Mar, 2019

ក្រុមហ៊ុន Samsung បានធ្វើការប្រកាសអំពីផលិតផលទូរសព្ទធន់កណ្តាលថ្មីចំនួន 2 ម៉ូដែល នៅក្នុងស៊េរីទូរសព្ទ Galaxy A នោះគឺម៉ូដែល A30 និង A50។ ទូរសព្ទទាំងពីរនេះត្រូវបានគេកត់សម្គាល់ឃើញជាលើកដំបូងនៅលើគេហទំព័រ Samsung India ហើយទំនងដូចជានឹងត្រូវប្រកាសនៅក្នុងព្រឹត្តិការណ៍សន្និសីទសារព័ត៌មាននៅទីក្រុម Mumbai, Hyderabad និងទីក្រុង Kolkata នៅចុងខែកុម្ភៈនេះ។
នេះគឺជាយុទ្ធសាស្រ្តជំរុញមួយរបស់ក្រុមហ៊ុន Samsung ទប់ទល់នឹងចំណែកទីផ្សារដែលបានបាត់បង់នៅក្នុងប្រទេសឥណ្ឌាទៅក្នុងដៃក្រុមហ៊ុនចិន ដូចជា Xiaomi ជាដើម ដែលផលិតទូរសព្ទដៃមានតម្លៃទាប ជាមួយនឹងមុខងារដ៏ប្រកួតប្រជែង ដែលបាននឹងកំពុងកើនឡើងប្រជាប្រិយភាពនៅក្នុងប្រទេសនេះ។

មុខងារកាមេរ៉ា គឺជាការផ្តោតជាសំខាន់មួយ ក្នុងចំណោមការផ្តោតមុខងារសំខាន់ៗនៅលើទូរសព្ទ A30 និង A50។ ទូរសព្ទ A50 មានកាមេរ៉ា 3 គ្រាប់នៅផ្នែកខាងក្រោយ ដែលក្នុងនោះមួយគ្រាប់ជាកាមេរ៉ាចម្បងមានទំហំ 25 megapixel មួយគ្រាប់ទៀតជា Ultra Wide Lens ទំហំ 8 megapixel ដែលទូរសព្ទនេះនឹងធ្វើការណែនាំយ៉ាងឆ្លាតវៃឱ្យអ្នកប្រើប្រាស់វាអាស្រ័យលើអ្វីដែលអ្នកចង់ថត ហើយមួយគ្រាប់ទៀតគឺជា Depth Sensor មានទំហំ 5 megapixel។ នៅផ្នែកខាងមុខក៏មានបំបាក់កាមេរ៉ាទំហំ 25 megapixel ជាមួយមុខងារថតរូប Selfie ពិសេស សម្រាប់ការថតរូបមានផ្ទៃខាងក្រោយព្រាល។

ចំណែកទូរសព្ទ A30 មានកាមេរ៉ា 2 គ្រាប់នៅផ្នែកខាងក្រោយ ដែលមួយគ្រាប់ជាកាមេរ៉ាចម្បងមានទំហំ 16 megapixel និងមួយគ្រាប់ទៀតជា Wide Angle Lens ទំហំ 5 megapixel ព្រមជាមួយកាមេរ៉ាទំហំ 16 megapixel នៅផ្នែកខាងមុខផងដែរ។
ទូរសព្ទម៉ូដែលថ្មីទាំងពីរនេះមានបំពាក់ Finger Print Sensor ប៉ុន្តែសម្រាប់ម៉ូដែល A50 មានបំពាក់នៅលើអេក្រង់ ខណៈម៉ូដែល A30 មានបំពាក់នៅផ្នែកខាងក្រោយតួទូរសព្ទ។

សេចក្តីប្រកាសរបស់ក្រុមហ៊ុន Samsung បានបញ្ជាក់ថាមុខងារកត់ចំណាំទម្រង់មុខក៏អាចប្រើប្រាស់សម្រាប់ការដោះសោរនៅលើម៉ូដែល A30 បានដែរ ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់ថាតើវាមាននៅលើម៉ូដែល A50 ឬអត់ទេ។
Samsung បានរៀបរាប់ថា ទូរសព្ទទាំងពីរនេះត្រូវបានផលិតឡើងពី 3D Glasstic ដែលជាកញ្ចក់ និងផ្លាស្ទិចប្រភេទ Portmenteau ហើយទូរសព្ទទាំងពីរនេះនឹងមានអេក្រង់ Super AMOLED Infinity-U ទំហំ 6.4 inch ដែលជាប្រភេទអេក្រង់ Edge-to-Edge។ Infinity-U គឺជាពាក្យសម្គាល់របស់ Samsung ប្រើប្រាស់សម្រាប់ការរចនា Notch ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងការរចនា Notch ពាក់កណ្តាលរង្វង់ ដ៏តូចនៅលើទូរសព្ទ Essential។

លក្ខណៈពិសេសដទៃទៀតមានដូចជា ទាំងម៉ូដែល A50 និង A30 មានបំពាក់ថ្មមានកម្លាំង 4,000mAh ដែលអាចបញ្ចូលថាមពលល្បឿនលឿនបាន។ ម៉ូដែល A30 នឹងផលិតជាមួយជម្រើសមាន RAM ទំហំ 3GB មានឃ្លាំងផ្ទុកទិន្នន័យទំហំ 32GB និងជម្រើសមាន RAM ទំហំ 4GB មានឃ្លាំងផ្ទុកទិន្នន័យទំហំ 64GB។ ចំណែកម៉ូដែល A50 អាចនឹងផលិតក្នុងជម្រើសមាន RAM ទំហំ 4GB មានឃ្លាំងផ្ទុកទិន្នន័យទំហំ 64GB ឬជម្រើសមាន RAM ទំហំ 6GB មានឃ្លាំងផ្ទុកទិន្នន័យទំហំ 128GB។ ម៉ូដែលទាំងពីរនេះអាចពង្រីកទំហំឃ្លាំងផ្ទុកទិន្នន័យបានរហូតដល់ 512GB តាមរយៈការប្រើប្រាស់ microSD។

ក្រុមហ៊ុន Samsung និង Xiaomi មានទីផ្សារគ្រប់ដណ្តប់យ៉ាងធំនៅក្នុងប្រទេសឥណ្ឌា ដោយក្រុមហ៊ុនទាំងពីររួមគ្នាមានទំហំចំណែកទីផ្សារទូរសព្ទដៃនៅក្នុងប្រទេសនេះរហូតដល់ 60%។ វត្តមានរបស់ក្រុមហ៊ុនទាំងពីរបានបន្តកើនឡើងនៅក្នុងប្រទេសឥណ្ឌាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែ Xiaomi ហាក់ដូចជាបានហក់លោតឡើងខ្លាំង ដោយធ្វើដំណើរចាប់ពីមានចំណែកទីផ្សារត្រឹម 18% រហូតដល់ 30%។ នៅក្នុងខណៈពេលនេះ អ្នកវិភាគរបស់ Canalys បានលើកឡើងថា ការផ្តោតមុខងារថ្មីរបស់ក្រុមហ៊ុន Samsung គឺជាការវាយប្រហារតបតវិញជាមួយក្រុមហ៊ុន Xiaomi។
តម្លៃ និងកាលបរិច្ឆេទចេញលក់សម្រាប់ទូរសព្ទ Galaxy A ទាំងពីរខាងលើមិនទាន់ត្រូវបានប្រកាសនៅឡើយទេ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ទូរទស្សន៍ Sony ថ្មី ជាមួយមុខងារ Apple AirPlay

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 15 Jan, 2019

មុខងារ AirPlay បង្ហាញវត្តមាននៅគ្រប់ទីកន្លែងនៅក្នុងព្រឹត្តិការណ៍ CES 2019 យ៉ាងហោចណាស់ក៏វាមានវត្តមាននៅលើទូរទស្សន៍ដែរ។ នៅក្នុងនោះ ផលិតផលទូរទស្សន៍ម៉ូដែ...

Toyota នឹងបញ្ឈប់ការលក់រថយន្តម៉ាស៊ូត នៅអឺរ៉ុប

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 23 May, 2018

អ្នកអាចបន្ថែមឈ្មោះក្រុមហ៊ុន Toyota ទៅក្នុងបញ្ជីឈ្មោះក្រុមហ៊ុនផលិតរថយន្ត ដែលបានទម្លាក់ ចំនួនផលិតរថយន្តប្រើប្រាស់ប្រេងម៉ាស៊ូត នៅក្នុងខ្សែចង្វាក់ផលិតក...

Apple ប្រកាសពី MacBook Pro ថ្មី

ដោយ: ដួងច័ន្ទ 8 AM, Thursday, 30 May, 2019

ក្រុមហ៊ុន Apple បានធ្វើការ Update ថ្មីលើផលិតផល MacBook Pro ទំហំ 15 inch ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ 8-Core និង 6-Core ថ្មី និង MacBook Pro ទំហំ 1...

អ្នកស្រាវជ្រាវព្រមានពីបញ្ហាកំពុងវាយប្រហារលើកុំព្យូទ័រ

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 25 Sep, 2018

អ្នកស្រាវជ្រាវអំពីសុវត្ថិភាពប្រព័ន្ធបច្ចេកវិទ្យា ទើបនឹងបានស្រាវជ្រាវរកឃើញពីបញ្ហាដែលកើតមាននៅលើគ្រប់កុំព្យូទ័រទំនើបៗ ដែលអនុញ្ញាតឱ្យអ្នកលួចចូលគណនេយ្យ ...

Tomnerb.Com - YouTube Channel