ចូលចិត្តទំនើប

មកស្គាល់ MacBook Pro ថ្មីពី Samsung

ដោយ: ដួងច័ន្ទ 8 AM, Saturday, 08 Jun, 2019

នៅមុនព្រឹត្តិការណ៍ WWDC 2019 មកដល់ ក្រុមហ៊ុន Samsung បានប្រកាសពីផលិតផល Laptop ថ្មីចំនួន 2 ម៉ូដែល។ ម៉ូដែលទាំងពីរថ្មីនេះមានឈ្មោះថា Notebook 7 ប៉ុន្តែពួកវាពិតជាត្រូវបានផលិតឡើងដោយយកលំនាំតាមផលិតផល Laptop របស់ Apple នាពេលបច្ចុប្បន្ន។ ម៉ូដែលថ្មីនេះនឹងផលិតចេញជា 2 ទំហំ គឺទំហំ 13 inch និង 15 inch ដែលជាប្រភេទ Laptop ប្រើប្រាស់ប្រព័ន្ធ Window 10។ ជម្រើសនីមួយត្រូវបានផលិតឡើងដោយបំពាក់នូវមុខងារ និងលក្ខណៈពិសេសជាច្រើន ដែលស្រដៀងគ្នាខ្លាំងទៅនឹងអ្វីដែលមាននៅលើ MacBook Pro។

វាមានគែមបែប Diamond-Cut មាន Trackpad ធំទូលាយមួយ និងមាន Bezel ស្តើងហ៊ុំព័ទ្ធជុំវិញផ្ទៃអេក្រង់។ ទាំងហ្វុងអក្សរដែលប្រើប្រាស់នៅលើ Keyboard និង Wallpaper សុទ្ធតែមានលក្ខណៈស្រដៀងគ្នាទៅនឹងផលិតផលរបស់ Apple ហើយនៅក្នុងនៅក៏មាន Indentation Machine ដ៏ធំទូលាយមួយត្រូវបានបញ្ចូលទៅក្នុងតួម៉ាស៊ីនលោហៈ ដើម្បីធ្វើឱ្យការលើកអេក្រង់ឡើងបានកាន់តែងាយស្រួល។ នៅក្នុងចំណោមជម្រើសទាំងពីរទំហំនេះ ម៉ូដែលដែលមានទំហំ 13 inch មានបំពាក់នូវលក្ខណៈដូចគ្នានឹង MacBook Pro របស់ Apple ជាងគេ ជាមួយនឹងការតំរៀប Keyboard និង Trackpad ដែលតំឡើងនៅចំកណ្តាល។ ចំណែកម៉ូដែលទំហំ 15 inch វិញ ត្រូវបានរចនាម៉ូដជាមួយនឹងការដាក់ Numpad នៅលើ Keyboard ដែលរុញច្រានគ្រាប់ចុចទាំងអស់ និង Trackpad ទៅផ្នែកខាងឆ្វេងវិញ។

ផ្ទុយពី MacBook Pro របស់ Apple ម៉ូដែល Notebook 7 ថ្មីនេះមានបំពាក់នូវរន្ធដោតសំខាន់ៗជាច្រើន រួមមានរន្ធដោត USB 3.0 ចំនួន 2 រន្ធដោត USB-C ចំនួនមួយ រន្ធ HDMI និង microSD Slot ចំនួនមួយ។ ដូច្នេះអ្នកមិនចាំបាច់មានតម្រូវការប្រើប្រាស់ឧបករណ៍ភ្ជាប់ជំនួយបន្ថែមទេ បើសិនជាអ្នកចង់ភ្ជាប់ Laptop ទៅកាន់ Monitor ដាច់ដោយឡែក ឬភ្ជាប់ទៅកាន់ឧបករណ៍ជំនួយដទៃទៀត។ ប៉ុន្តែ Laptop ថ្មីនេះមិនអាចភ្ជាប់តាមរយៈការប្រើប្រាស់ Ethernet បានទេ។ ផលិតផល MacBook Pro ដែលផលិតដោយក្រុមហ៊ុន Samsung ថ្មីនេះនឹងចេញលក់ក្នុងតម្លៃ $999.99 ហើយនឹងបង្ហាញវត្តមាននៅក្នុងទីផ្សានៅសហរដ្ឋអាមេរិកនៅចុងខែកក្កដា នៅលើគេហទំព័រ Amazon និងនៅលើ Online Store របស់ Samsung ផ្ទាល់។  ម៉ូដែលទាំងពីរទំហំនេះផលិតឡើងដោយបំពាក់ជាមួយប្រព័ន្ធប្រតិបត្តិការ Intel Core ជំនាន់ទី 8 មាន RAM ទំហំ 8GB មានអេក្រង់ 1080p មាន Fingerprint Sensor ដែលជាគ្រាប់ចុចពណ៌ខៀវនៅលើ Keyboard។ សម្រាប់ជម្រើសទំហំ 15 inch អាចបន្ថែមជាមួយ GeForce MX250 Discrete Graphics របស់ Nvidia ដែលយកឈ្នះលើ Graphic របស់ Intel ក៏ដូចជាគាំទ្រសម្រាប់ការតំឡើង SSD បន្ថែម បើសិនជាអ្នកមានតម្រូវការឃ្លាំងផ្ទុកទិន្នន័យល្បឿនលឿន។ ជាមួយគ្នានេះ Samsung ក៏មានជម្រើស Laptop ថ្មីមួយទៀត គឺ Notebook 7 Force ទំហំ 15 inch។ វាមានរូបរាងស្រដៀងគ្នានឹង Notebook 7 ដែរ។ ម៉ាស៊ីនមួយនេះមានតម្លៃ $1,499 ហើយសម្រាប់តម្លៃដ៏ខ្ពស់នេះ វាមានបំពាក់ជាមួយ GeForce GTX 1650 របស់ Nvidia ដែលជំនួសឱ្យ GTX 1050 GPU ដែលមានបំពាក់នៅលើម៉ូដែលជំនាន់មុន ហើយវាត្រូវបានគេរំពឹងថាមានកម្លាំងខ្លាំងជាងមុន និងមានប្រសិទ្ធភាពជាងមុន។ វាមានបំពាក់ RAM ទំហំ 16GB មានរន្ធដោត Ethernet ចំនួនមួយ និង Slot ចំនួន 2 សម្រាប់ការពង្រីកឃ្លាំងផ្ទុកទិន្នន័យ។

ម៉ូដែល Notebook 7 Force ត្រូវបានគេលើកឡើងថាជា Laptop មួយគ្រឿងដែលមានសមត្ថភាពដំណើរការការកែវីដេអូ និងការលេងហ្គេម។ ថ្វីត្បិតយើងមិនទាន់បានសាកល្បងប្រើប្រាស់វាដើម្បីវាស់ស្ទង់ពីសមត្ថភាព ប៉ុន្តែនៅក្នុងតម្លៃ $1,499 ជាតម្លៃដ៏ខ្ពស់មួយធៀបនឹងដៃគូប្រជែងដទៃដែលមានតម្លៃក្រោម $1,000 ដែលមានបំពាក់ GTX 1650 GPU ឬប្រសើរជាងនេះ។ កត្តាព្រួយបារម្ភមួយទៀត គឺវាមានថ្មដ៏តូច ត្រឹមកម្រិត 43Wh ប៉ុណ្ណោះ។ បើសិនជាអ្នកកំពុងប្រើប្រាស់កុំព្យូទ័រ ដែលប្រើប្រាស់មុខងារ Discrete Graphic នោះថាមពលថ្មមិនអាចធន់បានយូរទេ។ បើធៀបជាមួយ MacBook Pro ទំហំ 15 inch វិញ វាត្រូវបានបំពាក់ជាមួយថ្មដែលមានកម្រិតរហូតដល់ 83.6Wh។

យ៉ាងណាមិញយើងមិនទាន់អាចសន្មត់ ឬធ្វើសេចក្តីសន្និដ្ឋានវាយតម្លៃលើសមត្ថភាពរបស់វានៅឡើយទេ ដរាបណាយើងមិនទាន់ប្រើប្រាស់វាដោយផ្ទាល់៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

គន្លឹះ ៤ បង្ការជម្លោះ លើដងផ្លូវ

ដោយ: ចរិយា 6 PM, Monday, 16 Jan, 2017

គ្រោះថ្នាក់ចរាចរណ៍ ការប៉ះទង្គិចគ្នា កើតឡើងរាល់ថ្ងៃនៅលើដងផ្លូវ។ សំឡេងឈ្លោះប្រកែក លាន់ឮទ្រហឹងអឺងកង។ ថ្ងៃណាក៏ដូចថ្ងៃណា។ ជម្លោះមិនអាចដោះស្រាយបញ្ហាបានទេ...

បែកធ្លាយរូបភាព iPad Pro ថ្មីរបស់ Apple មានកាមេរ៉ា 3 គ្រាប់

ដោយ: ភារុន 8 AM, Friday, 20 Sep, 2019

Apple ហាក់បីដូចជា កំពុងត្រៀមខ្លួនផលិត iPad Pro ថ្មី ដែលមានប្រព័ន្ធកាមេរ៉ា 3 គ្រាប់នៅផ្នែកខាងក្រោយ ស្រដៀងទៅនឹងទូរស័ព្ទ iPhone 11 Pro ។ ពាក្យចចាមអារា...

Xbox One X នឹងមកដល់ក្នុងខែវិច្ឆិកា ខាងមុខនេះ

ដោយ: ដួងច័ន្ទ 10 PM, Thursday, 22 Jun, 2017

វាជាម៉ាស៊ីន Xbox តូចបំផុតមិនធ្លាប់មានពីមុនមក។ ក្រុមហ៊ុន Microsoft បាននឹងកំពុងបញ្ចេញម៉ាស៊ីនហ្គេមថ្មី Project Scorpio ហើយវាមានឈ្មោះជា ផ្លូវការថា Xbox...

មកដឹង! របៀបកំណត់ Silence ឬ Mute នៅក្នុង Apple Watch

ដោយ: ភារុន 9 AM, Sunday, 31 Mar, 2019

អំឡុងពេលអ្នកនៅក្នុងកិច្ចប្រជុំដ៏សំខាន់មួយ ហើយអ្នកគ្រាន់តែចង់ឱ្យ Apple Watch របស់អ្នកស្ងប់ស្ងាត់មួយរយៈប៉ុណ្ណោះ មិនមែនជាការលំបាកអ្វីទេ។ ជាការពិត Appl...

Tomnerb.Com - YouTube Channel