ចូលចិត្តទំនើប

Galaxy S10 5G ជិតចេញលក់នៅកូរ៉េហើយ

ដោយ: ដួងច័ន្ទ 2 PM, Thursday, 04 Apr, 2019

ទូរសព្ទ 5G របស់ក្រុមហ៊ុន Samsung នឹងបង្ហាញវត្តមាននៅក្នុងទីផ្សារនៅក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី 05 ខែមេសា ឆាប់ៗខាងមុខនេះហើយ។
ការបញ្ចេញលក់ម៉ូដែល S10 5G បានមកដល់មុនពេលប្រទេសកូរ៉េខាងត្បូងបញ្ចប់ផែនការ ក្នុងការក្លាយខ្លួនជាប្រទេសដំបូងដែលបញ្ចេញបច្ចេកវិទ្យា 5G នៅទូទាំងប្រទេស។ ផលិតផលទូរសព្ទរបស់ក្រុមហ៊ុន Samsung ទំនងជាជម្រើសនៃការវាយលុករបស់អ្នកប្រើប្រាស់នៅលើបណ្តាញ Network នៅលើទូរសព្ទចល័តថ្មី និងបម្រើការជាការធ្វើតេស្តជំហានដំបូង ខណៈពេលដែលប្រទេសជាច្រើននៅជុំវិញពិភពលោកកំពុងពង្រីកប្រព័ន្ធ 5G នៅក្នុងឆ្នាំ 2019 នេះ។

ថ្វីត្បិតប្រព័ន្ធ 5G Network របស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានដាក់ឱ្យដំណើរការចាប់តាំងពីថ្ងៃទី 01 ខែធ្នូ ឆ្នាំទៅក្តី ប៉ុន្តែក្រុមហ៊ុនប្រតិបត្តិករទូរសព្ទចល័តបានពន្យារពេលបញ្ចេញដំណើរការជាផ្លូវការ ដោយសារមិនទាន់មានឧបករណ៍ណាមួយអាចដំណើរការជាមួយប្រព័ន្ធថ្មីនេះនៅក្នុងទីផ្សារនៅឡើយ។ ការខ្វែងគំនិតគ្នាលើអត្រាតម្លៃជាមួយរដ្ឋាភិបាលកូរ៉េខាងត្បូង ក៏ជាមូលហេតុនៃការពន្យារពេលកាន់តែយូរផងដែរ។
ស្ថាប័នគ្រប់គ្រងបញ្ញត្តិរបស់ប្រទេសកូរ៉េខាងត្បូង នៅទីបញ្ចប់បានឯកភាពលើគម្រោងតម្លៃកាលពីថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ សម្រាប់ឧបករណ៍ប្រើប្រាស់ប្រព័ន្ធ 5G។ នេះជាព័ត៌មានដែលដកស្រង់ចេញពីគេហទំព័រ VentureBeat។
ប៉ុន្តែបើសិនជាអ្នកស្ថិតនៅក្រៅប្រទេសកូរ៉េខាងត្បូង អ្នកនឹងត្រូវរងចាំសិន។ ក្រុមហ៊ុន Samsung មិនទាន់បានបញ្ជាក់អំពីកាលបរិច្ឆេទបញ្ចេញផលិតផលទូរសព្ទម៉ូដែល S10 5G ថ្មីនេះនៅក្នុងប្រទេសដទៃទៀតនៅឡើយទេ។
បើសិនជាគ្រប់យ៉ាងដំណើរការតាមផែនការដែលគ្រោងទុក អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក និងនៅអង់គ្លេស នឹងមានលទ្ធភាពទិញទូរសព្ទម៉ូដែលថ្មីនេះនៅចុងឆ្នាំនេះ។

ក្រុមហ៊ុន Verizon ដែលជាក្លាយជាក្រុមហ៊ុនដំបូងក្នុងការដាក់លក់ទូរសព្ទថ្មីនេះនៅសហរដ្ឋអាមេរិក មានផែនការបញ្ចេញប្រព័ន្ធ 5G នៅទីក្រុង Chicago និង Minneapolis នៅថ្ងៃទី 11 ខែមេសាខាងមុខ និងធ្វើការពង្រីកទៅកាន់ទីក្រុងដទៃទៀតច្រើនជាង 30 ទីក្រុង នៅដំណាច់ឆ្នាំ 2019 នេះ។
សម្រាប់អ្នកប្រើប្រាស់នៅចក្រភពអង់គ្លេស នឹងត្រូវរងចាំយូរជាងនេះបន្តិច។ ក្រុមហ៊ុន EE ដែលបានសហការជាមួយក្រុមហ៊ុន Samsung ក្នុងការលក់ទូរសព្ទ មានផែនការបញ្ចេញប្រព័ន្ធ 5G នៅក្នុងទីក្រុងឡុងដ៍ Cardiff, Birmingham, Belfast, Edinburgh និងទីក្រុង Manchester នៅរដូវក្តៅ ពាក់កណ្តាលឆ្នាំនេះ។

ចុះនេះកម្ពុជា តើទូរសព្ទ Galaxy S10 5G និងបច្ចេកវិទ្យា 5G នឹងដំណើរការនៅពេលណា? ទំនើប សង្ឃឹមថានឹងមានចម្លើយសម្រាប់មិត្តអ្នកអានក្នុងពេលឆាប់ៗនេះដែរ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

LG ចេញលក់ទូរសព្ទម៉ូដែល X Venture

ដោយ: ដួងច័ន្ទ 10 PM, Thursday, 25 May, 2017

ក្រុមហ៊ុន LG Electronic នឹងចេញលក់ទូរសព្ទ X Venture ដែលជាទូរសព្ទថ្នាក់កណ្តាលចុងក្រោយបង្អស់នៃស៊េរី X សម្រាប់ការប្រើប្រាស់នៅខាងក្រៅ ដែលនឹងចាប់ផ្តើមលក់...

គន្លឹះផ្តិតយករូបភាព ពេលយប់ឱ្យបានស្អាត

ដោយ: ដួងច័ន្ទ 7 PM, Sunday, 08 Oct, 2017

តើអ្នកធ្លាប់ថតរូបនៅពេលយប់ ឬទេ? អ្នកប្រហែលជាមានបញ្ហាខ្លះៗ ចំពោះរូបថតទាំងនោះ ព្រោះវា ទាមទារគន្លឹះបច្ចេកទេសមួយចំនួន ដើម្បីទទួលបានរូបភាពដ៏ស្រស់ស្អាត។ ទ...

LG G Flex ស្មាតហ្វូនអេក្រង់កោងខុប មិនធម្មតា លុបស្នាមឆ្កូតបានដោយខ្លួនឯង!

ដោយ: ដាលីស 5 PM, Friday, 08 May, 2015

បង្ហាញខ្លួនជាផ្លូវការហើយ សម្រាប់ស្មាតហ្វូនអេក្រង់កោងខុប LG G Flex ដែលមកជាមួយនិងស្ទីលថ្មីអេក្រង់កោង ដូចគ្នានឹងស្មាតធីវី របស់ LG ដែលទើបនឹងបង្ហាញខ្លួន...

Suzuki Swift ២០១៧ បង្ហាញខ្លួន នៅជប៉ុន

ដោយ: ចរិយា 10 PM, Thursday, 05 Jan, 2017

រថយន្ត Suzuki Swift ២០១៧ ត្រៀមនឹងដាក់លក់ ជាផ្លូវការនៅប្រទេសជប៉ុន នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧។ Suzuki Swift ២០១៧ របស់ជប៉ុនត្រូវបានឌីហ្សាញឡើងថ្មី នៅក្...

Tomnerb.Com - YouTube Channel