ចូលចិត្តទំនើប

ទូរទស្សន៍ Samsung ស៊េរីឆ្នាំ 2019 អាចដំណើរការជាមួយកុំព្យូទ័របាន

ដោយ: ដួងច័ន្ទ 8 AM, Thursday, 03 Jan, 2019

ផលិតផលទូរទស្សន៍ Smart TV របស់ក្រុមហ៊ុន Samsung ម៉ូដែលថ្មីឆ្នាំ 2019 និងម៉ូដែលខ្ពស់ៗជាងនេះ នឹងត្រូវផលិតឡើងជាមួយសមត្ថភាពគ្រប់គ្រង និងដំណើរការកម្មវិធី App នានា ដែលត្រូវបានដំឡើងនៅលើកុំព្យូទ័រលើតុ កុំព្យូទ័រយួរដៃ ឬទូរសព្ទ Smartphone។
ផលិតផលទូរទស្សន៍ទាំងនោះនឹងត្រូវផលិតឡើងជាមួយការបំពាក់មុខងារថ្មី មានឈ្មោះថា Remote Access ដែលនឹងអនុញ្ញាតឱ្យពួកវាដំណើរការពីចម្ងាយ ចូលទៅកាន់ឧបករណ៍ដទៃទៀតរបស់អ្នក តាមរយៈការតភ្ជាប់ដោយគ្មានខ្សែ។

សម្រាប់ផលិតផលកុំព្យូទ័រលើតុ វាដំណើរការតាមរយៈបណ្តាញ IP Network ខណៈផលិតផល កុំព្យូទ័រយួរដៃ និងទូរសព្ទចល័តវិញ វាដំណើរការតាមរយៈប្រព័ន្ធ Wi-Fi។

ការដំណើរការយ៉ាងសាមញ្ញ ដោយអ្នកគ្រាន់តែធ្វើការភ្ជាប់ Mouse និង Keyboard ទៅកាន់ទូរទស្សន៍ Smart TV ដើម្បីឱ្យវាចូលទៅដំណើរការនៅក្នុងកុំព្យូទ័រនៅក្នុងបន្ទប់គេងរបស់អ្នក ខណៈដែលអ្នកកំពុងស្ថិតនៅក្នុងបន្ទប់ទទួលភ្ញៀវ។ មុខងារថ្មីនេះអាចឱ្យអ្នកលេងហ្គេមកំសាន្តយ៉ាងរីករាយ នៅលើអេក្រង់ទូរទស្សន៍កាន់តែធំជាងអេក្រង់ទូរសព្ទដៃរបស់អ្នក។
បន្ថែមលើនេះ មុខងារទូរទស្សន៍ថ្មីនេះនឹងអនុញ្ញាតឱ្យអ្នកចូលទៅដំណើរការកម្មវិធី Web Browser ដែលប្រើប្រាស់សេវាកម្ម Cloud Office បានផងដែរ ដូច្នេះអ្នកអាចបើកដំណើរការឯកសារការងារនានា ដោយផ្ទាល់នៅលើទូរទស្សន៍របស់អ្នក។

លោក Hyogun Lee អនុប្រធានប្រតិបត្តិផ្នែក Visual Display Business របស់ក្រុមហ៊ុន Samsung Electronics បានរៀបរាប់ថា «ក្រុមហ៊ុន Samsung បានធ្វើការប្តេជ្ញា ក្នុងការបង្កើតបទពិសោធន៍នៃការប្រើប្រាស់កាន់តែឆ្លាតវៃ និងកាន់តែងាយស្រួលសម្រាប់អតិថិជន។ ជាមួយមុខងារ Remote Access អ្នកប្រើប្រាស់នឹងមានលទ្ធភាពចូលទៅដំណើរការកម្មវិធីជាច្រើនប្រភេទខុសៗគ្នា កម្មវិធី App និងសេវាកម្ម Cloud ដែលត្រូវបានដំឡើងនៅលើពហុឧបករណ៍តំណភ្ជាប់ ដោយផ្ទាល់ តាមរយៈអេក្រង់ទូរទស្សន៍របស់ពួកគេ។ ក្រុមហ៊ុននឹងបន្តកិច្ចសហការជាមួយដៃគូររបស់ក្រុមហ៊ុន ដើម្បីពង្រីកវិសាលភាពសមត្ថភាពរបស់មុខងារ Remote Access និងផ្តល់ឱ្យអ្នកប្រើប្រាស់នូវសេវាកម្មកាន់តែច្រើន។»

ដោយសារតែវាស្តាប់ទៅដូចជាមិនទាន់អាចដំណើរការនៅគ្រប់ App និងកម្មវិធីទាំងអស់នៅឡើយ ដូច្នេះសូមកុំរពឹងថាអ្នកអាចមានលទ្ធភាពដំណើរការកម្មវិធីគ្រប់យ៉ាង តាមបំណងប្រាថ្នារបស់អ្នកឡើយ។ ប៉ុន្តែចំណុចល្អគឺ អ្នកអាចប្រើប្រាស់ Remote Access បានគ្រប់ទីកន្លែងនៅក្នុងពិភពលោក មិនមែនតែនៅក្នុងតំបន់មួយចំនួននោះទេ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរទស្សន៍

អត្ថបទអ្នកចង់អាន

Alexa នឹងបង្កើនផលិតផលកាសស្តាប់ Bluetooth

ដោយ: ដួងច័ន្ទ 11 AM, Monday, 03 Dec, 2018

ផលិតផល Alexa Connectivity ទំនងជាត្រូវបានកំណត់ជាមួយនឹងផលិតផលថ្មីនៃកាសស្តាប់ Bluetooth នាឡិកាដៃ Smartwatch និងឧបករណ៍ដទៃទៀតជាច្រើនប្រភេទ បន្ទាប់ពីក្រុ...

រថភ្លើង ដើរដោយថាមពល Hydrogen ដំបូងបង្អស់នៅលើពិភពលោក បានដាក់ឱ្យសាកល្បង នៅប្រទេសអាល្លឺម៉ង់

ដោយ: ដួងច័ន្ទ 10 PM, Thursday, 23 Mar, 2017

បង្កើតឡើងដោយក្រុមហ៊ុន Alstom រថភ្លើងដែលមានឈ្មោះថា Coradia iLint បានបញ្ចប់ការសាកល្បងរត់លើផ្លូវសាកល្បង ដែលច្នៃឡើងយ៉ាងពិសេស នៅក្នុងទីក្រុង Salzgitter ...

រីករាយការផ្តល់ជូនយ៉ាងពិសេស ពី LG BrandShop ក្នុងឪកាស សួស្តីឆ្នាំថ្មី

ដោយ: ទំនើប 6 PM, Monday, 27 Mar, 2017

ដើម្បីចូលរួមអបអរសារទរ ក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ LG BrandShop បានរៀបចំផ្តល់ជូននូវកម្មវិធីលក់យ៉ាងពិសេស ដល់អតិថិជនទាំងអស់ ដែលមានការលក...

Samsung A8s ទូរសព្ទដំបូងមានអេក្រង់ Infinity-O

ដោយ: ដួងច័ន្ទ 1 PM, Wednesday, 19 Dec, 2018

តាមប្រកៀកប្រកិតនឹងការបញ្ចេញព័ត៌មានអំពីទូរសព្ទ Honor View 20 នៅថ្ងៃនេះ ក្រុមហ៊ុន Samsung បានប្រកាសពីទូរសព្ទថ្មីមួយគ្រឿង ដែលនឹងត្រូវបានផលិតឡើងពីអេក្រ...

Tomnerb.Com - YouTube Channel