ចូលចិត្តទំនើប

Samsung ផលិតទូរសព្ទមានកាមេរ៉ា 4

ដោយ: ដួងច័ន្ទ 11 AM, Tuesday, 23 Oct, 2018

ក្រុមហ៊ុន Samsung ប្រហែលជាមិនបណ្តោយឱ្យទូរសព្ទ V40 របស់ LG ដែលមានកាមេរ៉ាដ៏សម្បូរបែប បន្តមានវត្តមាននៅក្នុងទីផ្សា ដោយមិនមានការប្រកួតប្រជែងឡើយ។ ព័ត៌មានបែកធ្លាយពី Evan Blass និង AllAboutSamsung បានបង្ហាញថា ទូរសព្ទ Galaxy A9 Star Pro ជាប្រភេទ ទូរសព្ទ Mid-Tier នឹងបង្ហាញវត្តមានជាមួយនឹងកាមេរ៉ាក្រោយមិនតិចជាង 4 គ្រឿង។

ទូរសព្ទនេះនឹងចាប់ផ្តើមជាមួយកាមេរ៉ាធំ ទំហំ 24 megapixel ប្រភេទ f/2.4 ហើយអ្នកក៏នឹងទទួលបានកាមេរ៉ា Telephoto ទំហំ 10 megapixel ប្រភេទ f/2.4 សម្រាប់ការពង្រីកបាន 2 ដង កាមេរ៉ា Wide-Angle ទំហំ 8 megapixel ប្រភេទ f/2.4 និង កាមេរ៉ា Depth ទំហំ 5 megapixel ប្រភេទ f/2.2។

វាអាចជារឿងគួរឱ្យអស់សំណើច ប៉ុន្តែវាក៏អាចធ្វើឱ្យទូរសព្ទមួយចំនួនទៀត ដូចជា V40 របស់ LG និង P20 Pro របស់ Huawei ហាក់ដូចជាមិនគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការរបស់អ្នកប្រើប្រាស់ឡើយ។
ទូរសព្ទ A9 Star Pro អាចនឹងមានតម្លៃខ្ពស់ បើសិនជាអ្នកមានបំណងចង់ប្រើប្រាស់ទូរសព្ទសម្រាប់ការថតយករូបភាពដ៏ស្រស់ស្អាត។ វាត្រូវបានរាយការណ៍ថានឹងផលិតឡើងក្នុងទំហំ អេក្រង់ 6.3 inch ជាប្រភេទអេក្រង់ AMOLED 2,220 x 1,080 បំពាក់ជាមួយប្រព័ន្ធប្រតិបត្តិការ Snapdragon 660 មាន RAM ទំហំ 6GB និងអាចពង្រីកបានរហូតដល់ទំហំ 128GB ព្រមទាំងមានថាមពលថ្ម 3,720 mAh។ ជាមួយគ្នានេះ វាក៏មានកាមេរ៉ាមុខតែមួយគត់ទំហំ 8 megapixel ប្រភេទ f/1.7 Shooter។

អ្នកប្រហែលជាមិនចាំបាច់រងចាំយូរឡើយ ដើម្បីបានឃើញទូរសព្ទនេះបង្ហាញវត្តមាននៅក្នុងទី ផ្សារ។ ក្រុមហ៊ុន Samsung បាននឹងកំពុងរៀបចំព្រឹត្តិការណ៍ដាក់បង្ហាញទូរសព្ទ Galaxy នៅថ្ងៃទី 11 ខែតុលានេះ។ សំណួរនាពេលនេះគឺ តើទូរសព្ទ A9 Star Pro នឹងបង្ហាញវត្តមានឬអត់? ទូរសព្ទម៉ូដែល A-Series មិនបង្ហាញវត្តមាននៅតំបន់អាមេរិកខាងជើងទេ ហើយក្រុមហ៊ុន Samsung នឹងរៀបចំព្រឹត្តិការណ៍នេះឡើងនៅក្នុងប្រទេសម៉ាឡេស៊ី៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

Apple នឹងមិនមាន 5G iPhone ទេ រហូតដល់ 2025

ដោយ: ដួងច័ន្ទ 7 AM, Monday, 10 Jun, 2019

ក្រុមហ៊ុន Apple កំពុងដំណើរការផលិតបន្ទះឈីប 5G iPhone របស់ក្រុមហ៊ុនផ្ទាល់ ប៉ុន្តែការខិតខំប្រឹងប្រែងនេះប្រហែលជាត្រូវការចំណាយពេលកាន់តែច្រើន។ យោងតាមសេចក...

លេចរូបរាង GoPro Hero 7 ហើយ

ដោយ: ដួងច័ន្ទ 9 AM, Saturday, 08 Sep, 2018

រដូវកាលថ្មីនេះពោរពេញដោយព័ត៌មានបែកធ្លាយ ជាពិសេសសម្រាប់ម៉ូដែលផលិតផលធំៗ កំពុងពេញនិយម។ ថ្មីៗ ទំនើប ទទួលបានរូបភាពផុសនៅលើបណ្តាញទំនាក់ទំនងសង្គម ដែលបានបង្ហ...

ម៉ាស៊ីនបោកគក់ ជំនាន់ថ្មី ផ្តល់បទពិសោធន៍ នៃការប្រើប្រាស់ថ្មីដល់អ្នក

ដោយ: ដួងច័ន្ទ 9 PM, Monday, 09 Jan, 2017

សម័យកាលទំនើប សម្ភារៈប្រើប្រាស់ ក៏ត្រូវបន្ថែមមុខងារ និងបច្ចេកវិទ្យាថ្មីៗ ដើម្បីបំពេញសេចក្តីត្រូវការ និងសម្រួលដល់ការរស់នៅប្រចាំថ្ងៃ។ ម៉ាស៊ីនបោកគក់ បា...

Huawei ចូលរួមក្លឹប Alexa-powered smart speaker ដើម្បីផលិត AI Cube

ដោយ: ភារុន 9 AM, Wednesday, 07 Nov, 2018

បំភេ្លចអ្វីគ្រប់យ៉ាងដែលអ្នកបានស្គាល់ពី Cube ដែលមានលក្ខណៈជា 3D ធម្មតា ព្រោះឥឡូវនេះអ្នកអាចក្លាយជាម្ចាស់ Hexahedron មានមុខ 6 ហើយមានមុខងារប្រហាក់ប្រហែល...

Tomnerb.Com - YouTube Channel