ចូលចិត្តទំនើប

SAMSUNG ប្រកាសចេញ​លក់ Galaxy S7 និង S7 edge ពណ៌ឈូកមាស​ថ្ងៃ​នេះ

ដោយ: WangSang 10 PM, Wednesday, 20 Apr, 2016

Samsung បាន​ប្រកាស​ជា​ផ្លូវ​ការ​នូវ​​ជម្រើស​ពណ៌​ថ្មី សម្រាប់​ទូរស័ព្ទ​ម៉ូដែល​ថ្មី​របស់​ខ្លួន​នោះ​គឺ Galaxy S7/ S7 edge ពណ៌ឈូកមាស។ ពណ៌ថ្មីនេះ​នឹង​ចាប់ផ្តើម​ចេញលក់​ចាប់​ពី​ថ្ងៃនេះ​​តទៅ​នៅ​​ប្រទេស​កូរ៉េ​ខាង​ត្បូង ហើយនឹង​មាន​លក់​នៅ​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​ពេល​ឆាប់ៗខាងមុខ​នេះ។ 

S7-rose-gold

ក្រុមហ៊ុន SAMSUNG បាន​ឲ្យដឹង​ថា​ “ជម្រើសពណ៌ថ្មីនេះ​គឺជា​ដែល​ស្រស់ស្អាត បែបធម្មជាតិ និងមានភាព​ទាក់ទាញ” ក្រៅពីពណ៌ឈូកមាស​នេះ S7/ S7 edge ក៏​មាន​ជម្រើសពណ៌ផ្សេងទៀត​ដែលបាន​ចេញ​នៅ​លើ​ទី​ផ្សាររួចមក​ហេីយ ដូចជា​ពណ៌​ ត្បូង​ខ្មៅ​ ពណ៌​ប្លាទីន​មាស ពណ៌​គុជ​ស​ និង​ពណ៌​ទីតាញ៉ូម​​ប្រាក់។

សង្ឃឹម​ថា SAMSUNG នឹង​នាំយក​ទូរស័ព្ទ Galaxy S7/S7edge ឈូកមាស មកលក់​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​នេះ​ដែរ ព្រោះថា ពណ៌ឈូក​មាស​ ជាពណ៌​ដែល​ទទួលបាន​ការចាប់អារម្មណ៍​ពីសុភាព​នារី។ បច្ចុប្បន្នកំពូលស្មាតហ្វូន​​នេះ​មាន​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា​ហើយ​ ​គឺមាន​តម្លៃ​ប្រហែល 2,720,000រៀល (680USD) សម្រាប់ប៉ូដែល S7 និង 3,000,000រៀល (750USD) សម្រាប់ម៉ូដែល S7 edge៕

អត្ថបទអ្នកចង់អាន

មកដឹង វិធីជួសជុល Call Failed Error នៅក្នុងទូរស័ព្ទ iPhone

ដោយ: ភារុន 10 AM, Thursday, 10 Jan, 2019

តើអ្នកធ្លាប់ជួបបញ្ហានៅលើទូរស័ព្ទ iPhone នៅពេលអ្នកហៅទូរស័ព្ទ ស្រាប់តែលោតពាក្យ Call Failed Error ដែរឬទេ?នេះវាមានន័យថាការហៅទូរស័ព្ទរបស់អ្នកមិនអាចដំណើរ...

ស្វែងយល់ពី iOS 11.3

ដោយ: ដួងច័ន្ទ 6 PM, Thursday, 07 Jun, 2018

ជាមួយប្រព័ន្ធប្រតិបត្តិការថ្មី iOS 11.3 ក្រុមហ៊ុន Apple ដឹងយ៉ាងច្បាស់ថា សម្ពាធនឹងកើតមានឡើងសម្រាប់ក្រុមហ៊ុន។ ក្រុមហ៊ុនត្រូវនាំមកជូនអតិថិជន នូវដំណោះស...

iPhone ថ្មីមួយចំនួនមានបញ្ហាបញ្ចូលថ្ម

ដោយ: ដួងច័ន្ទ 8 AM, Saturday, 13 Oct, 2018

ម្ចាស់ទូរសព្ទ iPhone XS និង XS Max មួយចំនួន បានផ្តល់នូវព័ត៌មានមួយចំនួនទាក់ទាងនឹងបញ្ហាប្រើប្រាស់ Cellular ជាមួយនឹងទូរសព្ទ iPhone ជំនាន់ចុងក្រោយទាំងព...

Kado ឧបករណ៍សាកថ្ម ដ៏តូច

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 11 Oct, 2017

ឧបករណ៍សាកថាមពលកុំព្យូទ័រ និងទូរសព្ទដៃ ដ៏ធំ និងមានខ្សែរញ៉េរញ៉ៃ តែងប្រើប្រាស់កន្លែងធំនៅក្នុងហោប៉ៅកាតាប ឬកាបូបរបស់អ្នក បង្កនូវភាពស្មុគស្មាញគ្រប់ពេលចេញ...

Tomnerb.Com - YouTube Channel