ចូលចិត្តទំនើប

Samsung បេ្តជា្ញចំណាយរាប់ពាន់លានដុល្លារសម្រាប់បច្ចេកវិទ្យាថ្មីៗ

ដោយ: ដួងច័ន្ទ 8 AM, Friday, 17 Aug, 2018

ដោយសារភាពជោគជ័យនៃផលិតផលទូរសព្ទ Smartphone ទូរទស្សន៍ សម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន ជាពិសេសផលិតផលបន្ទះឈីប
ធ្វើឱ្យក្រុមហ៊ុន Samsung នាពេលនេះកំពុងអង្គុយនៅលើគំនរលុយដ៏ធំមួយ។

ថ្មីៗនេះ ក្រុមហ៊ុន Samsung បានប្រកាសថាក្រុមហ៊ុននឹងចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ការអភិវឌ្ឍន៍បច្ចេកវិទ្យា Artificial Intelligence
(AI) បច្ចេកវិទ្យា Biopharmaceuticals ប្រព័ន្ធបច្ចេកវិទ្យា 5G គ្មានខ្សែ និងបច្ចេកវិទ្យាសម្រាប់ពេលអនាគតដទៃទៀត។ គោលបំណងនៃគម្រោង
ផែនការថ្មីនេះ គឺដើម្បីក្លាយជាក្រុមហ៊ុនចម្រុះបច្ចេកវិទ្យាកាន់តែធំ និងការកាត់បន្ថយការពឹងផ្អែកលើក្រុមហ៊ុនដទៃទៀត នៅក្នុងទីផ្សារទូរសព្ទ Smartphone
និងទីផ្សារផលិតផលអេឡិចត្រូនិច ដែលបាននឹងកំពុងធ្លាក់ចុះ។

ក្រុមហ៊ុន Samsung នឹងធ្វើការចំណាយសរុបជាង $22 ពាន់លាន ក្នុងរយៈពេលបីឆ្នាំ ដែលជាផ្នែកមួយនៃគម្រោងផែនការធំ ដែលមានទឹកប្រាក់
សរុបរហូតដល់ $160 ពាន់លាន។ ក្រុមហ៊ុននឹងធ្វើការចំណាយរយៈពេល 3 ឆ្នាំ ភាគច្រើននៅក្នុងប្រទេសកូរ៉េ ហើយនឹងត្រូវការកម្លាំងពលកម្ម
ថ្មីប្រមាណជាង 40,000 នាក់ ជាចំនួនទ្វេគុណទៅនឹងអ្វីដែលក្រុមហ៊ុនធ្លាប់បានគ្រោងទុក។ នៅក្នុងបច្ចេកវិទ្យា AI ក្រុមហ៊ុនមានគម្រោងជ្រើសរើស
បុគ្គលិកថ្មី 1,000 នាក់ ក្នុងមុខងារស្រាវជ្រាវ។

Samsung បានរៀបរាប់ថាក្រុមហ៊ុននឹងដាក់ដំណើរការបច្ចេកវិទ្យា AI Smart ទៅក្នុងគ្រប់ឧបករណ៍ទាំងអស់របស់ក្រុមហ៊ុន នៅក្នុងឆ្នាំ 2020។
ការវិនិយោគមួយភាគធំរបស់ Samsung នឹងផ្តោតលើផ្នែកផលិតបន្ទះឈីប ដែលបច្ចុប្បន្ននៅមានដំណើរការយឺតយ៉ាវនៅឡើយ។

សព្វថ្ងៃនេះ Samsung គឺជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចឈានមុខគេនៅក្នុងពិភពលោក ដែលធ្វើការនាំមុខក្រុមហ៊ុនប្រជែងធំជាងគេ គឺ Intel។
ការវិនិយោគថ្មីៗជាច្រើន នឹងចូលទៅក្នុងគម្រោងផែនការផលិតកម្មវិធីថ្មីៗស្របតាមតម្រូវការថ្មីៗដ៏ចាំបាច់ រួមមានបច្ចេកវិទ្យា AI, 5G មជ្ឈមណ្ឌលទិន្នន័យ
និងឧបករណ៍អេឡិចត្រូនិចស្វ័យបញ្ជារ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ Samsung បានបញ្ជាក់ថា ក្រុមហ៊ុនក៏នឹងធ្វើការវិនិយោគកាន់តែច្រើន
នៅលើផលិតផល Bread-and-Butter DRAM និង Flash Memory ផងដែរ។

ក្រុមហ៊ុន Samsung ក៏បានសម្លឹងឃើញភាពរីកចម្រើនលូតលាស់នៅក្នុងបច្ចេកវិទ្យា Biopharmaceuticals ហើយមានគម្រោងវិនិយោគក្នុងផ្នែកឱសថ
ប្រើប្រាស់សម្រាប់ព្យាបាល ជម្ងឺរ៉ាំរៃ និងជម្ងឺធ្ងន់ៗពិបាកព្យាបាលនានា។ ក្រុមហ៊ុនក៏បានដាក់ប្រាក់វិនិយោគ និងគំនិតច្នៃប្រឌិតថ្មីៗទៅក្នុងបច្ចេកវិទ្យាបើកបរ
ស្វ័យបញ្ជារ បច្ចេកវិទ្យា The Internet of Things និងមនុស្សយន្តផងដែរ។

ព័ត៌មាននេះអាចក្លាយជាការព្រួយបារម្ភសម្រាប់ដៃគូប្រជែង ប៉ុន្តែក្រុមហ៊ុន Samsung មានហេតុផលផ្សេងទៀត សម្រាប់ការប្រកាសព័ត៌មានមួយនេះ។
បន្ទាប់ពីនាយកប្រតិបត្តិ លោក Lee Jae-yong ត្រូវបានជាប់ទោសពីបទអំពើពុករលួយ បញ្ជូនទៅកាន់ពន្ធនាគារ និងត្រូវបានដោះលែងឱ្យនៅក្រៅឃុំ
ក្រុមហ៊ុន Samsung បាននឹងកំពុងស្តារកេរ្តិ៍ឈ្មោះជាមួយរដ្ឋាភិបាលកូរ៉េ និងសាធារណជនឡើងវិញ។

អត្ថបទអ្នកចង់អាន

Laptop HP Envy ថ្មី មានចំណុចពិសេសអ្វីខ្លះ?

ដោយ: ដួងច័ន្ទ 9 AM, Saturday, 23 Mar, 2019

ក្រុមហ៊ុន HP បានបញ្ចេញផលិតផលកុំព្យូទ័រយួរដៃស្រឡាយ Envy ថ្មី ជាមួយនឹងកម្លាំងថាមពលថ្មកាន់តែខ្លាំង មានបំពាក់ជាមួយប្រព័ន្ធប្រតិបត្តិការ Intel និងមានជម្...

មុខងារកំពូលទាំង 9 របស់ Galaxy S9

ដោយ: ដួងច័ន្ទ 10 PM, Saturday, 23 Jun, 2018

Galaxy S9 ជាម៉ូដែលទូរសព្ទថ្មីរបស់ក្រុមហ៊ុន Samsung ហើយដូចជាម៉ូដែលដទៃទៀត ដែលចេញលក់រៀងរាល់ឆ្នាំ វាមានបំពាក់មុខងារថ្មីៗ ព្រមជាមួយការវិវត្តថ្មីៗ។ តើអ្វ...

អ្នកចង់កក់ទុកមុនទូរស័ព្ទ Galaxy Note 10 សន្សំលុយឱ្យហើយទៅ វានឹងចេញលក់នៅថ្ងៃទី 23 ខែសីហា ខាងមុខនេះ!!

ដោយ: ភារុន 8 AM, Tuesday, 06 Aug, 2019

ក្រុមហ៊ុន Samsung កំពុងអនុញ្ញាតឱ្យអ្នកនិយមប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន នឹងអាចកក់ទុកមុនទូរស័ព្ទ Galaxy Note 10 ដោយក្រុមហ៊ុននឹងទទួលការកុំម៉ង់ទុកជាមុ...

កម្មវិធីជំនួយ សម្រាប់គម្រោងជួសជុលផ្ទះ

ដោយ: ដួងច័ន្ទ 7 AM, Saturday, 03 Feb, 2018

ពេលនេះអ្នកបានត្រៀមខ្លួនរួចរាល់ សម្រាប់ការចាប់ផ្តើមគម្រោងកែលម្អគេហដ្ឋាន ដែលអ្នកបានរៀបចំទុកហើយមែនទេ? នេះជាការសម្រេចចិត្តដ៏រីករាយមួយ ប៉ុន្តែវាក៏ងាយនឹង...

Tomnerb.Com - YouTube Channel