ចូលចិត្តទំនើប

Samsung បន្ថែម LTE លើ Chromebook Plus

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 07 Nov, 2018

ក្រុមហ៊ុន Samsung បានធ្វើការកែលម្អលើផលិតផល Chromebook Plus ជាមួយនឹងការ Upgrade ប្រព័ន្ធប្រតិបត្តិការ និងមានបន្ថែមកាមេរ៉ា នៅផ្នែកខាងក្រោយផងដែរ។ នាពេលនេះ ក្រុមហ៊ុន បានបញ្ចេញលក់ផលិតផលជម្រើសថ្មីនេះ ជាមួយនឹងការពង្រឹងបច្ចេកវិទ្យាមួយបន្ថែមទៀត នោះគឺបណ្តាញ LTE សម្រាប់ដំណើរការមុខងារ Browsing នៅពេលកំពុងធ្វើដំណើរ។

ក្រៅពីការបន្ថែមការភ្ជាប់បណ្តាញ Cellular គ្រប់យ៉ាងអំពី Chromebook Plus គឺមានលក្ខណៈដូចគ្នាទៅនឹងការកែលម្អ ដែលបានធ្វើឡើងកាលពីខែមិថុនា។ ក្នុងនោះរួមមាន អេក្រង់ 1080p ទំហំ 12.2 inch មានប្រព័ន្ធប្រតិបត្តិការ Intel Celeron មាន RAM ទំហំ 4GB មានឃ្លាំងផ្ទុកទិន្នន័យ Internal Storage ទំហំ 32GB និងមានបំពាក់ប៊ិច រួមជាមួយគ្នាផងដែរ។

ផលិតផល Samsung Chromebook Plus (LTE) នឹងបង្ហាញវត្តមាននៅក្នុងទីផ្សាចាប់ពីថ្ងៃនេះតទៅ ជាមួយនឹងតម្លៃ $599.99 នៅលើគេហទំព័រ Best Buy នៅលើគេហទំព័ររបស់ Samsung និងនៅលើ Verizon។ នេះជាតម្លៃខ្ពស់ជាម៉ូដែល Non-LTE ចំនួន $100។

បន្ថែមលើនេះ ក្រុមហ៊ុន Samsung ក៏បានប្រកាសអំពីតម្លៃ និងការដាក់លក់ផលិតផលទើបនឹងប្រកាសថ្មីៗ នោះគឺ Galaxy Book 2 ដែលនឹងមានដាក់លក់នៅតាមបណ្តាហាង AT&T, Microsoft និងហាង Samsung មានតម្លៃចាប់ពី $999.99 ហើយជាមួយ Sprint និង Verizon មានគម្រោងដាក់ចេញលក់ផលិតផលថ្មីនេះនៅចុងខែនេះ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

កាមេរ៉ា Sony A6400 សក្តិសមសម្រាប់ Vlogger

ដោយ: ដួងច័ន្ទ 9 AM, Saturday, 19 Jan, 2019

ក្រុមហ៊ុន Sony បានជំរុញផលិតផលកាមេរ៉ាថ្នាក់កណ្តាលរបស់ខ្លួន ក្នុងស្រឡាញផលិតផលកាមេរ៉ាម៉ូដែល APS-C ជាមួយនឹងការបញ្ចេញកាមេរ៉ាម៉ូដែលថ្មី គឺ A6400 Mirrorle...

សូមធ្វើការណែនាំ ឧបករណ៍តន្រ្តីសម័យថ្មី Artiphon Instrument 1

ដោយ: ដួងច័ន្ទ 12 AM, Sunday, 26 Mar, 2017

បើអ្នកចូលចិត្តតន្រ្តី អ្នកប្រាកដជាចង់ប្រគុំតន្រ្តី ដោយផ្ទាល់ផងដែរ ប៉ុន្តែការប្រើប្រាស់ឧបករណ៍ភ្លេង មិនមែនជារឿងងាយស្រួលទេ ព្រោះអ្នកត្រូវសិក្សា និងហាត...

លក្ខណៈពិសេសទាំង10 នេះ បានណែនាំនៅក្នុងទូរស័ព្ទ iPhone X ដែលអ្នករាល់គ្នាគួរតែដឹង!

ដោយ: ភារុន 10 AM, Sunday, 03 Mar, 2019

ឥឡូវនេះមានការណែនាំ iOS មួយចំនួន ដែលយើងគិតថា ប្រិយមិត្តអ្នកអានទាំងអស់គួរតែដឹង និងប្រើប្រាស់ ជាមូលដ្នាន ទៀងទាត់។ ខាងក្រោមនេះគឺជា លក្ខណៈពិសេសទាំង 10 ដ...

ក្រុមហ៊ុន LG បង្ហាញទូរទស្សន៍ OLED 8K ដំបូងគេបង្អស់លើពិភពលោកព្រឹត្តិការណ៍ IFA

ដោយ: ទំនើប 8 AM, Thursday, 06 Sep, 2018

ក្រុមហ៊ុន LG ជាអ្នកឈានមុខគេស្រាប់ក្នុងការបង្កើតទូរទស្សន៍ OLED ដ៏ទំនើប ហើយឥឡូវនេះក៏បានបង្ហាញនូវទូរទស្សន៍ OLED 8K ទំហំ (7680 x 4320) ដំបូងគេបង្អស់នៅល...

Tomnerb.Com - YouTube Channel