ចូលចិត្តទំនើប

Samsung បញ្ចេញផលិតផល Soundbar លំដាប់ខ្ពស់

ដោយ: ដួងច័ន្ទ 8 AM, Saturday, 18 Aug, 2018

នៅពេលក្រុមហ៊ុន​ Samsung ទិញយកក្រុមហ៊ុន Harman International Industries កាលពីឆ្នាំមុន វាជារឿងដែលគ្រប់គ្នាសុទ្ធតែស្មានដឹងថា
ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះ សម្លឹងឃើញផ្នែកផលិតកម្ម Harman Kardon Audio នេះហើយ។

ក្រុមហ៊ុនទាំងពីរនេះបានសហការគ្នាលើដំណើរការផលិតលើគម្រោងមួយចំនួន ដូចជា Smartphone និង Tablet ដែលមានបំពាក់មុខងារ
Harman-owned AKG-Tuned Audio ជាដើម។

ប៉ុន្តែនាពេលនេះ កិច្ចសហប្រតិបត្តិការនេះបានឈានចូលជំហានថ្មីមួយទៀត ដែលនាំយកក្រុមហ៊ុន Samsung ចូលទៅប្រឡូកក្នុងវិស័យឧបករណ៍
បំពងសម្លេងលំដាប់ខ្ពស់។ ផលិតផលថ្មីចំនួន 2 ដែលមានឈ្មោះរួមគ្នា ជាផលិតផល Soundbar លំដាប់ខ្ពស់ ផលិតឡើងជាមួយ Harman នោះគឺ
Samsung HW-N950 និង HW-N850 ដែលនឹងបង្ហាញវត្តមាននៅក្នុងទីផ្សារនៅចុងខែសីហា នេះហើយ។

ផលិតផលថ្មីទាំងពីរនេះនឹងមានបំពាក់បច្ចេកវិទ្យា Dolby Atmos និង DTS:X សម្រាប់ផ្តល់នូវសម្លេងលឺច្បាស់ និងផ្តល់នូវសម្លេងបែប 3D បន្ថែម
ជាមួយ Up និង Side-Firing Speakers ផង ដែរ។

ម៉ូដែល HW-N950 គឺជាម៉ូដែលខ្ពស់ជាងគេ ដែលមានឧបករណ៍បំពងសម្លេងចំនួន 4 និងឧបករណ៍ Surround Sound គ្មានខ្សែចំនួន 2 ជាមួយនឹង
ប្រព័ន្ធ 7.1.4 Channels ដែលជាតួលេខ Channel ធំជាងគេ ត្រូវបានប្រើប្រាស់នៅលើ Soundbar សព្វថ្ងៃនេះ។ ចំណែកម៉ូដែល HW-N850
ជាម៉ូដែលមានសមត្ថភាពដូច Soundbar ទូទៅ ជាមួយនឹងឧបករណ៍បំពងសម្លេងធំមួយ Woofer និងប្រព័ន្ធ 5.1.2 Channel។

ឧបករណ៍បំពងសម្លេងទាំងពីរនឹងមានលក់នៅក្នុងប្រទេសហូឡង់ចាប់ពីថ្ងៃទី 1 ខែកញ្ញាតទៅ ប៉ុន្តែសម្រាប់ព័ត៌មានលម្អិតអំពីការចេញលក់នៅតំបន់ផ្សេងទៀត និងតម្លៃជាក់លាក់មិនទាន់ត្រូវបានក្រុមហ៊ុនបញ្ជាក់នៅឡើយទេ។

ទីផ្សារនៅក្នុងតំបន់អឺរ៉ុប សន្និដ្ឋានថាម៉ូដែល HW-N950 នឹងមានតម្លៃលក់រាយក្នុងរង្វង់ $1,700 ហើយម៉ូដែល HW-N850 នឹងមានតម្លៃប្រមាណ $1,130
ដែលប្រាកដណាស់ថាមិនមែនជាតម្លៃ Soundbar ទាបបំផុតនៅក្នុងទីផ្សារឡើយ ប៉ុន្តែតម្លៃនេះសមស្របនឹងកញ្ចប់ផលិតផលដែលទទួលបានពីក្រុមហ៊ុន
ជំនាញទាំង Samsung និង Harman៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, Accessories, Appliances

អត្ថបទអ្នកចង់អាន

Thunderbolt 3 SSD ផ្តោតសំខាន់លើល្បឿន

ដោយ: ដួងច័ន្ទ 8 AM, Saturday, 01 Sep, 2018

ក្រុមហ៊ុន Samsung បានបង្ហាញផលិតផល SSD ចល័តដំបូងប្រភេទ NVMe-Based មានឈ្មោះថា Portable SSD X5 ដែលមានអតិថិជនគោលដៅផ្តោតលើអ្នកជំនាញ IT និងផលិតករ Content...

BMW Z4 Roadster បង្អួតរាងដ៏ស្រស់សង្ហារ

ដោយ: ដួងច័ន្ទ 9 AM, Thursday, 30 Aug, 2018

ក្រុមហ៊ុន BMW បានបង្ហាញរថយន្តម៉ូដែលថ្មី BMW Z4 Roadster នៅក្នុងតំបន់ Pebble Beach រដ្ឋ California ជាមួយការរចនាម៉ូដដ៏ទាក់ទាញដែលប្រើប្រាស់លំនាតាមម៉ូដ...

Electrolux បង្កើតគំរូទូរទឹកកកជំនាន់ថ្មី

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 31 Jul, 2018

ក្រុមហ៊ុន​ Electrolux បានប្រកាសពីការបង្កើតគំរូផលិតផលទូរទឹកកកជំនាន់ថ្មី ដែលមាន Visible Plastic ទាំងអស់ផលិតផលពី Bioplastic ដែលច្នៃ ប្រឌិតពីប្រភពវត្ថុ...

តិចណូឡូជី ស្គែនសរសៃឈាមបាតដៃ ដោះសោលែបថប់

ដោយ: ដាលីស 9 PM, Wednesday, 27 May, 2015

ឥឡូវនេះរឿងសេនស៊ើរ៍ ដើម្បីសុវត្ថិភាពកំពុងតែពេញនិយមដូចជា ការស្គែនក្រយ៉ៅម្រាមដៃ ដើម្បី​ដោះ​សោទូរស័ព្ទជាដើម ដែលតិចណូឡូជីទាំងនេះ មានប្រើនៅលើលែបថប់មកយូរហ...

Tomnerb.Com - YouTube Channel