ចូលចិត្តទំនើប

Samsung បញ្ចេញកាមេរ៉ា សម្រាប់ VR

ដោយ: ដួងច័ន្ទ 10 PM, Monday, 06 Nov, 2017

ពេលនេះក្រុមហ៊ុន Samsung ប្រហែលជានឹងមានកាមេរ៉ា VR សម្រាប់ធ្វើការប្រកួតប្រជែងក្នុងទីផ្សាហើយ។ ក្រុមហ៊ុន Samsung ទើបនឹងបញ្ចេញផលិតផលកាមេរ៉ាថ្មី ដែលជាកាមេរ៉ា 17-Lens 360 Degree សម្រាប់ប្រើប្រាស់ជាមួយ VR ដែលមានសមត្ថភាពដំណើរការវីដេអូប្រភេទ Live-Stream ក្នុងកម្រិត 4K។
ផលិតផលកាមេរ៉ាថ្មីមួយគ្រឿងនេះ មានឈ្មោះថា 360 Round ហើយវានឹងមានវត្តមាន នៅក្នុងទីផ្សារ ក្នុងសហរដ្ឋអាមេរិក នៅចុងខែតុលានេះ។
ក្រុមហ៊ុន Samsung មិនទាន់បង្ហើបពីតម្លៃរបស់កាមេរ៉ា ដ៏អស្ចារ្យនេះនៅឡើយទេ ប៉ុន្តែយើងប៉ាន់ប្រមាណយ៉ាងច្បាស់ថា វានឹងមិនអាចមានតម្លៃទាបឡើយ។ កាមេរ៉ា Yi Halo របស់ក្រុមហ៊ុន Google ដែលជាគូប្រជែងរបស់កាមេរ៉ាម៉ូដែលថ្មីនេះ បានចេញលក់ក្នុងតម្លៃ $1,699 ហើយវាក៏មិនមានសមត្ថ ភាពដំណើរការ Live Streaming វីដេអូក្នុងកម្រិត 4K ដែរ។

Samsung-VR-Camera-technology_news-cambodia_tomnerb-01
កាមេរ៉ា 360 Round ហាក់ដូចជាផលិតឡើង ជាមួយមុខងារគ្រប់បែបយ៉ាង ដែលអ្នកផលិតខ្សែវីដេអូប្រភេទ Virtual Reality ចង់បាន។ វាមានកាមេរ៉ាចំនួន 17 ជាមួយ Lenses ប្រភេទ f/1.8 មានក្បាលមេក្រូចំនួន 6 នៅលើតួកាមេរ៉ា សម្រាប់ថតយកសម្លេងនៅក្នុងលំហ មានមេក្រូចំនួន 2 ថ្ពក់ពីខាងក្រៅ មានអង្គចងចាំខាងក្នុងទំហំ 50GB (LPDDR3 និង eMMC) អាចដំណើរការជាមួយ SSD ទំហំ 2TB មាន Gyroscope មួយ មានឧបករណ៍ Accelerometer និងមានកម្មវិធីវីដេអូ Live Streaming ដ៏អស្ចារ្យ មាន Resolution ទំហំ 4,096 x 2,048 ក្នុងកម្រិតល្បឿន 30fps។
កាមេរ៉ាម៉ូដែលថ្មីនេះ ក៏មានប្រព័ន្ធការពារធូលី និងធន់នឹងជម្រាបទឹក ក្នុងអត្រា IP65 ដូច្នេះវាអាចទ្រាំ ទ្រក្នុងស្ថានភាពអាកាសធាតុស្ទើរគ្រប់ស្ថានភាព ទោះបីជាវាមិនមានសមត្ថភាពការពារជម្រាបទឹកបានពេញលេញក្តី។
កាមេរ៉ាមួយគ្រឿងនេះផលិតឡើង ក្នុងគោលបំណងផ្តោត ចំពោះអ្នកផលិតខ្សែភាពយន្តអាជីព និងការប្រើប្រាស់ក្នុងន័យពាណិជ្ជកម្ម ដែលទាមទារសមត្ថភាពកំពូលដូចកាមេរ៉ា 360 Round នេះ។ ថ្វីត្បិត តែតម្លៃរបស់វាមិនទាន់ត្រូវបានប្រកាសជាផ្លូវការ ប៉ុន្តែជាមួយសមត្ថភាពដ៏ខ្លាំងដូច្នេះ យើងពិតជាអាចប៉ាន់ប្រមាណ ពីតម្លៃដ៏ខ្ពស់របស់វាយ៉ាងច្បាស់។ ប៉ុន្តែកាមេរ៉ា Samsung 360 Round ក៏អាចនឹងស្ថិតក្នុងកម្រិតប្រហាក់ប្រហែល នឹងផលិតផលរបស់ដៃគូប្រជែង ដូចជា Google និង Facebook ផងដែរ។

Samsung-VR-Camera-technology_news-cambodia_tomnerb-02

Samsung-VR-Camera-technology_news-cambodia_tomnerb-03

អត្ថបទអ្នកចង់អាន

Arena of Valor ផ្តល់នូវរសជាតិថ្មីស្រឡាងនៅលើ Switch

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 29 Aug, 2018

ហ្គេម Arena of Valor គឺជាហ្គេមមានប្រជាប្រិយភាពខ្ពស់មួយនៅក្នុងពិភពលោក ដែលទទួលបានចំនួនអ្នកលេងរហូតដល់ 200 លាននាក់ មុនពេលវាបង្ហាញខ្លួនជាលើកដំបូងនៅតំបន់...

Apple Watch Nike+ Series 4 ចេញលក់មានកំណត់

ដោយ: ដួងច័ន្ទ 8 AM, Thursday, 11 Oct, 2018

យោងតាមសេចក្តីរាយការណ៍របស់ Mac Rumors បានបង្ហាញថាក្រុមហ៊ុន Apple បាននឹងកំពុងបញ្ចេញលក់នាឡិកាដៃម៉ូដែលថ្មី មានឈ្មោះថា Apple Watch Nike+ Series 4 នៅក្នុ...

ស្រោមការពារស្បែក ពណ៌ក្រហមសម្រាប់ iPhone X

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 20 Jun, 2018

ក្រុមហ៊ុន Apple បានប្រកាសពីស្រោមការពារទូរសព្ទ iPhone X ថ្មី ផលិតឡើងពីស្បែក ដែលនឹងមានបង្ហាញវត្តមាន នៅថ្ងៃស្អែក។ វាជាស្រោមការពារទូរសព្ទ ដែលផលិតឡើងពីស...

Microsoft ចាប់ដៃគូយ៉ាងជិតស្និទ្ធជាមួយនឹង Samsung ដើម្បីភ្ជាប់ប្រព័ន្ធប្រតិបត្តិការ Android និង Windows

ដោយ: ភារុន 9 AM, Friday, 09 Aug, 2019

ក្រុមហ៊ុន Microsoft និង Samsung កំពុងបង្កើតភាពជាដៃគូយ៉ាងជិតស្និទ្ធជាងមុន សម្រាប់កញ្ចប់កម្មវិធីទូរស័ព្ទចល័ត ដែលដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ And...

Tomnerb.Com - YouTube Channel