ចូលចិត្តទំនើប

Router សម្រាប់ហ្គេមលឿនបំផុត

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 17 Oct, 2018

វាពិតជាមិនមែនជារឿងងាយស្រួលទេ សម្រាប់ការភ្ជាប់ម៉ាស៊ីនហ្គេម ឬកុំព្យូទ័រជាមួយនឹងបណ្តាញអ៊ីនធឺណេតប្រើប្រាស់ខ្សែ ដើម្បីធានាថាការលេងហ្គេម Online របស់អ្នកអាចប្រព្រឹត្តទៅបានដោយរលូន ជាពិសេស បើសិនជា Modem ស្ថិតនៅឆ្ងាយពីខ្លួនអ្នក។

ប្រព័ន្ធ WiFi អាចមិនគួរឱ្យទុកចិត្តបាន ប៉ុន្តែក្រុមហ៊ុន Razer ប្រហែលជាបានបំបែកកូដថ្មី ជាមួយនឹងអ្វីដែលក្រុមហ៊ុនអះអាងថាជាឧបករណ៍ Router មានល្បឿនលឿនបំផុតសម្រាប់ការលេងហ្គេម។

ក្រុមហ៊ុន Razer បានផលិត Sila ឡើង ដើម្បីផ្តល់នូវដំណើរការយឺតយ៉ាវ និងការរំខានកាន់តែតិច នៅពេលអ្នកកំពុងលេងហ្គេម ឬដំណើរការ media។ ប្រព័ន្ទ Razer FasTrack QoS ជាអ្នកត្រួសត្រាយចរាចរណ៍។ វាអាចចាំបានសញ្ញារបស់ម៉ាស៊ីនហ្គេមបានដោយស្វ័យប្រវត្តិ ឬអាចកំណត់អំពីហ្គេមដែលអ្នកកំពុងលេងនៅលើកុំព្យូទ័រ និងធ្វើការរក្សាទុក Bandwidth មួយចំនួន សម្រាប់ការលេងហ្គេម ដោយគ្រាន់តែធ្វើការចុចប៊ូតុងយ៉ាងសាមញ្ញ។ ដូច្នេះ ខណៈដែលនៅក្នុងគេហដ្ឋានរបស់អ្នកកំពុងមមាញឹកក្នុងការទស្សនាកម្មវិធីនានានៅលើ Netflix អ្នកអាចធ្វើការផ្តោតអារម្មណ៍នៅលើហ្គេមរបស់អ្នក មិនថានៅលើហ្គេម Overwatch ដែលកំពុងប្រកួតប្រជែងឡើងជណ្តើរ ឬទទួលបានជោគជ័យក្នុងការប្រកួតនៅលើ Fortnite ដោយពុំចាំបាច់បារម្ភខ្លាំងពេកទេអំពីការដាច់ ប្រព័ន្ធ WiFi។

ប្រព័ន្ធ Multi-Channel Zero-Wait DFS របស់ Sila ជួយឱ្យឧបករណ៍នេះកាត់ផ្តាច់ការកកស្ទះនៅលើបណ្តាញ Network ជាពិសេសការកកស្ទះបណ្តាលមកពី Router របស់អ្នកជិតខាង ដើម្បីធានាថាឧបករណ៍របស់អ្នកមានតំណភ្ជាប់ច្បាស់លាស់មួយ ហើយឧបករណ៍ Router នេះនឹងតភ្ជាប់ទៅកាន់សញ្ញា Network ដែលខ្លាំងជាងគេ។

Razer បានធ្វើការសហការជាមួយ Ignition Design Labs ដើម្បីបង្កើត Sila ឡើង។ ក្រុមហ៊ុននេះបានផលិត Portal Router ដែលមានលក្ខណៈស្រដៀងគ្នានឹង Sila ដែលផ្តោតសំខាន់លើការភ្ជាប់ជាមួយបណ្តាញ ឆ្លងកាត់តាមចរាចរណ៍ Network ដើម្បីផ្តល់ឱ្យនូវការភ្ជាប់បណ្តាញដ៏មានស្ថេរភាពមួយ។ Router ទាំងពីរនេះអាចធ្វើការចែករំលែកសមាសភាពមួយចំនួន ដូចជាអង់តែនផ្ទៃក្នុងទាំង 9 ដើមរបស់វាជាដើម ដែលជួយធ្វើឱ្យការរចនាម៉ូដរបស់វាកាន់តែមានលក្ខណៈកាន់តែសាមញ្ញ។

បើសិនជាអ្នកមានចំណាប់អារម្មណ៍ចង់ប្រើប្រាស់ Sila ដើម្បីគ្របដណ្តប់លើតំបន់ដែលមានទំហំធំ អ្នកអាចភ្ជាប់វាជាច្រើនគ្រឿង ដើម្បីបង្កើតបានជា Mesh Network មួយ សម្រាប់ការភ្ជាប់បណ្តាញ WiFi កាន់តែមានស្ថេរភាព។ ឧបករណ៍ Sila ចំនួន 2 គ្រឿងអាចគ្របដណ្តប់បានផ្ទៃក្រឡា 557.4 ម៉ែត្រការ៉េ។ អ្នកប្រហែលជាត្រូវការប្រើប្រាស់ឧបករណ៍រហូតដល់ 3 គ្រឿង ដើម្បីគ្របដណ្តប់បានផ្ទៃដីកាន់តែធំ ឬអគារច្រើនជាន់។ Sila ក៏មាន Backhaul ទំហំ 5 GHz ដែលអាចជួយបញ្ជូនសញ្ញាកាន់តែខ្លាំង ឆ្លងកាត់តាម Mesh Network។

ប្រាកដណាស់អ្នកអាចកែតម្រូវការកំណត់ដោយប្រើប្រាស់ iOS ឬ Android ហើយបើសិនជាអ្នកមិនចង់ប្រើប្រាស់ឧបករណ៍របស់អ្នកដោយប្រើប្រាស់ខ្សែ Ethernet អ្នកអាចប្រើប្រាស់រន្ធ LAN ចំនួនបីជំនួសវិញ។ Sila នឹងមានដាក់លក់ជាសកលចាប់ពីថ្ងៃនេះតទៅ ក្នុងតម្លៃ $250៕

អត្ថបទអ្នកចង់អាន

ក្រុមហ៊ុន LG បានបង្ហាញនូវ ស្មាតហ្វូន LG G6 ដំបូងគេ ដែលបំពាក់អេក្រង់ QHD+ ជាមួយកម្រិត​ Aspect Ratio 18:9

ដោយ: សត្យា 9 PM, Thursday, 12 Jan, 2017

ក្រុមហ៊ុន LG បានប្រកាសបញ្ជាក់ថា កំពូលស្មាតហ្វូនជំនាន់ថ្មី LG G6 ដែលត្រៀមបង្ហាញវត្តមាន ក្នុងពេលឆាប់ៗនេះ នឹងបំពាក់នូវបច្ចេកវិទ្យាអេក្រង់ថ្មី QHD+ ហើ...

កាន់តែប្លែកជាមួយ Keyboard ពីរជាន់!

ដោយ: ដួងច័ន្ទ 8 AM, Friday, 07 Jun, 2019

ផលិតផល Keyboard ហាក់ដូចជាមិនមានអ្វីថ្មី គួរឱ្យទាក់ទាញចំណាប់អារម្មណ៍សោះមែនទេ? ជាមួយនឹងការរចនាទម្រង់វែង មាន Layout កម្រាស់ស្តើង ទាមទារឱ្យអ្នកត្រូវធ្វ...

ទិញទូរសព្ទនៅហាងពិសិដ្ឋ16 ទិញថ្មីក៏ធានា ទិញមួយទឹកក៏ធានា

ដោយ: ស៊ីវងីម 4 PM, Thursday, 31 Jan, 2019

នៅពេលទិញទូរសព្ទ មានអ្នកមួយចំនួនបារម្ភថាបើរបស់ថ្លៃរាប់រយដុល្លារទិញហើយតិចខូចទៅ។ បារម្ភនេះបារម្ភនោះ ព្រោះលុយមិនមែនរកមកដោយងាយឯណាមែនទេ ទម្រាំតែសន្សំបានគ...

Xiaomi Mi Mix 3 ជាមួយកាមេរ៉ាអូស

ដោយ: ដួងច័ន្ទ 10 AM, Thursday, 08 Nov, 2018

ក្រុមហ៊ុន Xiaomi បានប្រកាសពីទូរសព្ទម៉ូដែលថ្មី គឺ Mi Mix 3 ដែលជាម៉ូដែលទូរសព្ទថ្មីចុងក្រោយបង្អស់របស់ក្រុមហ៊ុន ក្នុងស៊េរីទូរសព្ទមានអេក្រង់ពេញ។ វាជាគឺម...

Tomnerb.Com - YouTube Channel