ចូលចិត្តទំនើប

សូមណែនាំកាមេរ៉ាថ្មី Ricoh GR III

ដោយ: ដួងច័ន្ទ 8 AM, Friday, 01 Mar, 2019

កាមេរ៉ា Compact ដែលមាន Sensor មានទំហំធំជាង 1 inch គឺជាប្រភេទកាមេរ៉ាកូនកាត់ដ៏កម្រ ប៉ុន្តែក្រុមហ៊ុន Ricoh កំពុងត្រៀមផ្តល់ឱ្យអ្នកនូវជម្រើសមួយផ្សេងទៀត។ ក្រុមហ៊ុន Ricoh បានប្រកាសថាកាមេរ៉ាម៉ូដែល GR III ដែលបានបញ្ចេញលើកដំបូងកាលពីឆ្នាំមុន នឹងបន្តការលក់នៅក្នុងទីផ្សារនៅក្នុងខែមីនាខាងមុខនេះ ក្នុងតម្លៃ $899។

វាគឺជាប្រភេទកាមេរ៉ាដែលមានការពង្រឹងគុណភាពលើម៉ូដែលចាស់ GR II ជាមួយនឹងការបំពាក់ Sensor មាន Resolution កាន់តែខ្ពស់រហូតដល់ 24 megapixel មាន 3-Axis In-Body Stabilization មានអេក្រង់ Touchscreen នៅខាងក្រោយ និងមាន Fixed Lens ទំហំ 28mm Equivalent F/2.8 ដែលអាចផ្តោតលើការថតរូបបានកាន់តែជិតរហូតដល់ចម្ងាយ 6.09 សង់ទីម៉ែត្រ។ លក្ខណៈពិសេសទាំងអស់នេះនឹងធ្វើឱ្យកាមេរ៉ា GR III ថ្មីនេះជាជម្រើសដ៏សក្តិសមសម្រាប់អតិថិជន ដែលជាអ្នកចូលចិត្តការថតរូបតាមដងផ្លូវ និងអតិថិជនដែលជាភ្ញៀវទេសចរណ៍
កាមេរ៉ា GR III មានប្រព័ន្ធ On-Sensor Phase-Detect Autofocus ថ្មីទាំងស្រុងមួយ ដែលអាចនឹងមានល្បឿនកាន់តែលឿន និងពង្រឹងសមត្ថភាពការថតរូបនៅក្នុងលក្ខខណ្ឌពន្លឺទាប ដែលនេះជាគុណសម្បត្តិនៃការពន្លាតគម្លាត ISO ក្នុងលំដាប់ 100-102,400។ មុខងារពិសេសដទៃទៀត រួមមានរន្ធដោត Type-C USB-C ដែលអាចប្រើប្រាស់សម្រាប់ការបញ្ចូលថាមពលថ្ម ព្រមជាមួយការប្រើប្រាស់ Bluetooth និង WiFi។

ជាអកុសល កាមេរ៉ានេះនៅតែមិនមានមុខងារថតវីដេអូ 4K ដដែល ប៉ុន្តែអ្នកនៅតែអាចទទួលបានមុខងារថតវីដេអូ 1080/60p។ ចំណុចអវិជ្ជមានផ្សេងៗទៀតសម្រាប់កាមេរ៉ា GR III ថ្មីនេះរួមមានអវត្តមានការបំពាក់ Flash និងថាមពលថ្មត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ធ្លាក់ចុះពី 320 មកនៅត្រឹម 200 សន្លឹក។

ក្រុមហ៊ុន Ricoh នាពេលបច្ចុប្បន្នពុំសូវមានដៃគូប្រកួតប្រជែងទេ នៅក្នុងចំណែកទីផ្សារមួយនេះ ប៉ុន្តែកាមេរ៉ាម៉ូដែល X100F របស់ក្រុមហ៊ុន Fujifilm គឺជាកាមេរ៉ាដំបូងដែលអាចនឹងក្លាយជាគូប្រជែងរបស់ Ricoh។ ម៉ូដែល X100F មានទំហំទូលាយជាងបន្តិច និងមាន Lens ប្រភេទ 23mm f/2.0 មានល្បឿនលឿនជាង និងអាចដំណើរការថតវីដេអូ 4K បាន ហើយវាមានតម្លៃ $1,299។ ក្រុមហ៊ុន Fujifilm ក៏មានជម្រើសម៉ូដែល XF10 ដែលជាជម្រើសផ្តល់នូវ Len ប្រភេទ 18.5mm f/2.8 និង APS-C Sensor ទំហំ 24.2 megapixel ក្នុងតម្លៃត្រឹមតែ $500 ប៉ុណ្ណោះ។

បើសិនជាអ្នកចង់បានប្រព័ន្ធទប់លំនឹងរូបភាពនៅលើកាមេរ៉ាមាន Sensor ដ៏ធំ នៅលើកាមេរ៉ា Fixed Lens Compact កាមេរ៉ា Ricoh GR III ជាជម្រើសដ៏ល្អសម្រាប់អ្នក ខណៈដែលកាមេរ៉ារបស់ Fujifilm មិនអាចផ្តល់ជូនអ្នកទេ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

សម្ភារៈប្រើប្រាស់ ដែលអ្នកត្រូវការ នៅក្នុងបន្ទប់

ដោយ: ដួងច័ន្ទ 8 PM, Monday, 26 Jun, 2017

បច្ចុប្បន្ននេះចំនួនសិស្សានុសិស្ស មកពីបណ្តាខេត្ត មកសិក្សានៅទីក្រុងមានអត្រាកើនឡើងខ្ពស់។ ភាគច្រើន ពួកគេប្រមូលគ្នាជាក្រុមរស់នៅតាមបន្ទប់ជួល ដែលមានទំហំតូ...

iMac Pro ចេញលក់ក្នុងតម្លៃជិត $ 5000

ដោយ: ដួងច័ន្ទ 11 AM, Sunday, 31 Dec, 2017

អស់រយៈពេលជាយូរមកហើយដែលក្រុមហ៊ុន Apple បានបង្ហើបប្រាប់ពី iMac Pro ជាប្រភេទកុំព្យូទ័រលំដាប់អាជីព មានសមត្ថភាពខ្ពស់ និងមានបំពាក់បច្ចេកវិទ្យាទំនើប គ្រប់...

ទូរស័ព្ទ iPhone មិនដំណើរការ GPS មែនទេ? ដំណោះស្រាយទាំងនេះ អាចជួយបាន!

ដោយ: ភារុន 9 AM, Friday, 22 Mar, 2019

បញ្ហាប្រព័ន្ធ GPS នៅលើទូរស័ព្ទ iPhone គឺមិនមែនជាបញ្ហាធម្មតាៗ ដែលតែងតែកើតមាន ដូចជាបញ្ហាប្រព័ន្ធ Wi-Fi ឬក៏បញ្ហាជាមួយនឹង Bluetooth នោះទេ ប៉ុន្តែក៏នៅតែ...

កាស Powerbeats Pro ចេញលក់នៅ ដើមខែឧសភានេះហើយ

ដោយ: ដួងច័ន្ទ 8 AM, Friday, 03 May, 2019

អ្នកមិនចាំបាច់រងចាំយូរទៀតទេ បើសិនជាអ្នកកំពុងចង់ដឹង ចង់ស្គាល់ និងចង់ប្រើប្រាស់កាស ស្តាប់ជំនាន់ថ្មី Powerbeats Pro។ កាស Earbuds គ្មានខ្សែ ដំបូងបង្អស់...

Tomnerb.Com - YouTube Channel