ចូលចិត្តទំនើប

តិចនិចរៀបចំក្នុងទូរទឹកកក

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 18 Dec, 2018

ការរៀបចំសណ្តាប់ធ្នាប់មិនមែនមានតែនៅក្នុងទូរសម្លៀកបំពាក់ប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងទូរទឹកកក និងទូរក្លាស្សេក៏មានតម្រូវការរៀបចំឱ្យមានសណ្តាប់ធ្នាប់រៀបរយដែរ។ នៅក្នុងអត្ថបទខាងក្រោម ទំនើប សូមបង្ហាញពីតិចនិចងាយៗក្នុងការរៀបចំទូរទឹកកករបស់អ្នកឱ្យមានសណ្តាប់ធ្នាប់រៀបរយ។

1. លាងសម្អាតទូរទឹកកកជាទៀងទាត់ និងរុះរើអ្វីដែលបានខូចគុណភាព ឬហួសកាលកំណត់ចេញពីក្នុងទូរទឹកក។ ក្រៅពីអនាម័យក្នុងទូរទឹកកក ទង្វើនេះអាចឱ្យអ្នកមើលឃើញក្នុងទូរទឹកកកបានងាយ ផ្តល់នូវកន្លែងសម្រាប់ទុកដាក់ម្ហូបអាហារថ្មីៗ និងកាត់បន្ថយពេលវេលាលាងសម្អាតបានកាន់តែប្រសើរជាងមុន។

2. ទុកដាក់សម្ភារៈដែលកម្រប្រើប្រាស់នៅផ្នែកខាងក្រោយ ឬនៅផ្នែកខាងក្រោមនៃទូរទឹកកក និងទុកដាក់សម្ភារៈដែលប្រើប្រាស់ញឹកញាប់នៅកន្លែងដែលងាយយកចេញចូល។

3. បែងចែកបន្លែ និងផ្លែឈើ ដោយប្រើប្រាស់ក្រដាសអនាម័យ។ ទង្វើនេះធ្វើឱ្យការលាងសម្អាត ក្នុងទូរទឹកកក ជាពិសេសកន្លែងទុកដាក់បន្លែ ផ្លែឈើកាន់តែងាយស្រួល។

4. ទុកដាក់ម្ហូបអាហារទៅតាមក្រុម។ វាធ្វើឱ្យអ្នកមានភាពងាយស្រួលក្នុងការមើលឃើញអ្វីដែលអ្នកមាននៅក្នុងទូរទឹកកក នៅពេលអ្នកត្រូវទៅផ្សារ ដើម្បីទិញសម្ភារៈ ឬម្ហូបអាហារបន្ថែម ហើយវាក៏ជួយឱ្យអ្នកដឹងច្បាស់ពីទីតាំងទុកដាក់ម្ហូបអាហារទាំងនោះ និងងាយស្រយលក្នុងការស្វែងរកផងដែរ។

5. បើសិនជាអ្នកមានផលិតផល ឬអាហារ ដែលត្រូវបានរក្សាទុកក្នុងទូរទឹកកករយៈពេលយូរមកហើយ ឬជិតដល់កាលបរិច្ឆេទផុតកំណត់ អ្នកគួរទុកដាក់ផលិតផល ឬម្ហូបអាហារទាំងនោះមួយក្រុម និងបែងចែកវាចេញពីផលិតផល ឬម្ហូបអាហារដែលទើបនឹងទិញ ឬទើបនឹងរក្សាទុកក្នុងទូរទឹកកក។ ឧទាហរណ៍អ្នកអាចទុកដាក់ស៊ុត ឬបន្លែចាស់ៗ នៅខាងឆ្វេងដៃ មុននឹងឈានទៅប្រើប្រាស់ស៊ុត ឬបន្លែនៅខាងស្តាំដៃ។

6. ទុកដាក់ម្ហូបអាហារ ដែលអ្នកដឹងថាងាយរលាយ ជាពិសេសសាច់ ដែលអាចប៉ះពាល់ដល់ម្ហូបអាហារដទៃ នៅធ្នើខាងក្រោម ជាកន្លែងដែលម្ហូបអាហារទាំងនោះនឹងមិនជះផលប៉ះពាល់ ឬផ្តល់ផលប៉ះពាល់តិចតួច ដល់ម្ហូបអហារដទៃ។

7. បើទោះជាទូរទឹកកកមួយចំនួនមានថត ឬកន្លែងសម្រាប់ទុកដាក់ម្ហូបអាហារ ដែលអាចជួយឱ្យម្ហូបអាហាររក្សាទុកបានយូរក្តី ទង្វើដ៏ប្រសើរមួយគឺ អ្នកគួរបែងចែងបន្លែ និងផ្លែឈើដាច់ដោយឡែកពីគ្នា ដូច្នេះអ្នកអាចដឹងពីកន្លែងទុកដាក់ និងងាយស្រួលស្វែងរក។ ពិតប្រាកដណាស់ថាអាហារដែលរក្សាទុកនៅលើទ្វារទូរទឹកកក ងាយប៉ះនឹងសីតុណ្ហភាពក្តៅជាងទីកន្លែងផ្សេងនៅក្នុងទូរទឹកកក ដូច្នេះអ្នកគួរព្យាយាមទុកដាក់ផលិតផលទឹកដោះគោ ក្រៅពីនៅលើទ្វារទូរទឹកកក។

8. បើសិនជាអ្នកដាក់ម្ហូបអាហារ ឬសម្ភារៈតូចៗឱ្យត្រជាក់ អ្នកគួរទុកដាក់វានៅលើទ្វារ ដូច្នេះវានឹងមិនទទួលរងផលប៉ះពាល់ពីអាហារដទៃ និងម្ហូបអាហារក្តៅៗទេ។

9. អ្នកត្រូវបំពេញបន្ទះទឹកកកជាទៀងទាត់ និងពិនិត្យមើលវា បើសិនជាអ្នកមិនបានប្រើប្រាស់ទឹកកក មួយរយៈ។ ដុំទឹកកកអាចនឹងរួមតូច បើសិនជាវាមិនត្រូវបានប្រើប្រាស់រយៈពេលយូរ។

10. បើសិនជាអ្នកមានចម្ងល់ ឬមិនច្បាស់ថាតើម្ហូបអាហារណាមួយ អាចរក្សាទុកក្នុងទូរទឹកកក ឬទូរក្លាស្សេបានឬអត់ អ្នកមិនត្រូវប៉ាន់ស្មាន ឬទស្សន៍ទាយទេ។ អ្នកគួរធ្វើការសិក្សាស្វែងយល់តាម online មុនពេលអ្នកធ្វើឱ្យម្ហូបអាហារទាំងនោះខូចគុណភាព។

ប្រភព: thespruce ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

តាក់ស៊ីលើអាកាស នឹងចាប់ផ្តើមហោះហើរ ក្នុងឆ្នាំ 2018

ដោយ: ដួងច័ន្ទ 9 AM, Saturday, 21 Oct, 2017

ក្រុមហ៊ុន Airbus បាននិយាយថាក្រុមហ៊ុន នៅរក្សាដំណើរក្នុងការអនុវត្តការហោះហើរ លើកដំបូងរបស់ Flying Taxi នៅដំណាច់ឆ្នាំក្រោយនេះ។ក្រុមហ៊ុនផលិតយន្តហោះដ៏ធំមួ...

កាមេរ៉ា Canon ថ្មី ល្អខ្លាំងប៉ុណ្ណា?

ដោយ: ដួងច័ន្ទ 8 AM, Thursday, 28 Feb, 2019

ក្រុមហ៊ុន Canon បានធ្វើការប្រកាសជាផ្លូវការអំពីផលិតផលកាមេរ៉ាម៉ូដែល EOS RP ជាផលិតផលកាមេរ៉ា Full-Frame Mirrorless ទីពីររបស់ក្រុមហ៊ុនដែលនឹងចូលរួមជាមួយក...

កំហុសទាំង 7 ត្រូវបង្ការក្នុងការបើកបររថយន្តលេខអូតូ

ដោយ: ដួងច័ន្ទ 9 AM, Friday, 10 Aug, 2018

ទោះបីជារថយន្តប្រើប្រាស់លេខអូតូ ផ្តល់នូវការបើកបរដោយសុវត្ថិភាពយ៉ាងណាក្តី អ្នកត្រូវជៀសវាងប្រការមួយចំនួននៅពេលធ្វើការបញ្ជារចង្កូតរថយន្ត។ នៅក្នុងអត្ថបទខ...

Zero Motorcycle ស៊េរី 2019 ថាមពលកាន់តែខ្លាំង

ដោយ: ដួងច័ន្ទ 8 AM, Saturday, 27 Oct, 2018

Zero Motorcycle បានបង្ហាញកិត្តិនាមនៅក្នុងទីផ្សា ដោយធ្វើការណែនាំផលិតផលម៉ូតូអគ្គិសនី ដែលទាក់ទាញអ្នកដែលចូលចិត្តជិះម៉ូតូ ក៏ដូចជាអ្នកដែលចង់បានជម្រើសផ្សេ...

Tomnerb.Com - YouTube Channel