ចូលចិត្តទំនើប

ក្រុមហ៊ុនទូរសព្ទ Redmi នៅក្នុងប្រទេសឥណ្ឌា បានប្រែក្លាយទូរសព្ទដែលមានតម្លៃថោកទៅជាមាសពិតប្រាកដ!

ដោយ: ទំនើប 11 AM, Thursday, 18 Jul, 2019

ក្រុមហ៊ុនទូរសព្ទ Redmi នៅក្នុងប្រទេសឥណ្ឌាបានប្រកាស ពីការចេញផ្សាយដ៏ពិសេសនៃ ទូរសព្ទ K20 Pro ដែលនឹងជិតចេញលក់ នេះថាទូរសព្ទថ្មីនឹងត្រូវបានផលិតឡើងពីវត្ថុធាតុដើមពី «មាស»។ ក្រុមហ៊ុនសាខាទូរសព្ទ Redmi មានគម្រោង ផលិតទូរសព្ទថ្មីនេះត្រឹមតែ 20គ្រឿងប៉ុណ្ណោះ ដែលនឹងត្រូវចេញលក់នៅប្រទេសឥណ្ឌា ក្នុងតម្លៃប្រហែល $7,000 ។



ទូរសព្ទថ្មីនេះ មិនមែនគ្រាន់តែជាទូរសព្ទ ដែលផលិតចេញពីមាសនោះទេ វាក៏មាន Version ជារបស់ខ្លួនស្រាប់ផងដែរ។ ម្យ៉ាងទៀត ក្រុមហ៊ុនទូរសព្ទ Redmi នៅក្នុងប្រទេសឥណ្ឌាក៏បាននិយាយថា ទូរសព្ទដែលផលិតចេញពីមាសនេះ ក៏រួមជាមួយនឹងការតុបតែងដោយគ្រាប់ពេជ្រផងដែរ ដើម្បីធ្វើឱ្យទូរសព្ទថ្មីនេះ មានភាពលេចធ្លោ និងស្រស់បំព្រង។



ប្រសិនបើអ្នកពិចារណាទៅលើការឌីហ្សាញ នោះគឺគ្មានអ្វីប្លែកនោះទេ ដែលទូរសព្ទថ្មីនេះ ត្រូវបានចំណាយអស់ប្រាក់ជាច្រើនរហូតដល់ 15ដង ច្រើនជាងម៉ូដែលទូរសព្ទ K20 Pro ដែលចាប់ផ្តើមក្នុងតម្លៃត្រឹមតែប្រហែល $405 ប៉ុណ្ណោះ។ សម្រាប់ទូរសព្ទតម្លៃធម្មតា មានលក្ខណៈពិសេសៗដូចជា៖ ដំណើរការ Snapdragon 855, RAM ទំហំ 6GB, អេក្រង់ប្រើប្រាស់ Sensor ស្នាមម្រាមដៃ និងមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ ដែលធ្វើឱ្យការប្រើប្រាស់ កាន់តែងាយស្រួល។ ប៉ុន្តែ យើងមិនអាចនិយាយបានថា ទូរសព្ទ Version មាស នឹងមានលក្ខណៈពិសេសដូចគ្នាដែរនោះទេ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

បែកធ្លាយរូបរាងនាឡិកាដៃ Galaxy Sport

ដោយ: ដួងច័ន្ទ 9 AM, Saturday, 09 Feb, 2019

ក្រុមហ៊ុន Samsung បានឈានចូលដល់ពេលវេលាត្រូវកែលម្អផលិតផលនាឡិកាដៃរបស់ខ្លួន ព្រមពេលជាមួយនឹងការបញ្ចេញលក់ផលិតផលទូរសព្ទ Smartphone ម៉ូដែល Galaxy S នៅក្នុង...

ម្ចាស់ក្រុមហ៊ុនកម្មវិធី TikTok ទំនងជាបានទិញ Jukedeck សម្រាប់ការ Startup តន្ត្រី AI

ដោយ: ភារុន 9 AM, Friday, 26 Jul, 2019

ក្រុមហ៊ុន ByteDance ដែលជាម្ចាស់ក្រុមហ៊ុននៅពីក្រោយកម្មវិធី TikTok ទំនងជាចាប់ផ្តើមអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន ដោយទទួលបានការអភិវឌ្ឍន៍ Software តន្ត្រី...

Galaxy A ថ្មី ផ្តោតលើមុខងារកាមេរ៉ា

ដោយ: ដួងច័ន្ទ 8 AM, Saturday, 02 Mar, 2019

ក្រុមហ៊ុន Samsung បានធ្វើការប្រកាសអំពីផលិតផលទូរសព្ទធន់កណ្តាលថ្មីចំនួន 2 ម៉ូដែល នៅក្នុងស៊េរីទូរសព្ទ Galaxy A នោះគឺម៉ូដែល A30 និង A50។ ទូរសព្ទទាំងពីរ...

តោះមកស្គាល់ ជំនួយការសម្លេង Saramonic SmartMic

ដោយ: ដួងច័ន្ទ 8 AM, Monday, 18 Mar, 2019

Saramonic SmartMic គឺជាក្បាលមេក្រូស្រូបសម្លេង ដ៏ជំនាញមួយ ត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ប្រើប្រាស់ជាមួយទូរសព្ទ iPhone, iPad និងឧបករណ៍ដទៃទៀតដែលប្រើប...

Tomnerb.Com - YouTube Channel