ចូលចិត្តទំនើប

Oppo Realme 3 តម្លៃសមរម្យ តែមានលក់តែនៅឥណ្ឌា

ដោយ: ដួងច័ន្ទ 9 AM, Thursday, 07 Mar, 2019

កាលពីឆ្នាំមុន ក្រុមហ៊ុន Oppo បានបញ្ចេញលក់ផលិតផលទូរសព្ទ Sub-Brand ម៉ូដែល Realme នៅក្នុងប្រទេសឥណ្ឌា ដោយយកការបំផុសគំនិតពីម៉ូដែលទូរសព្ទ Redmi របស់ក្រុមហ៊ុន Xiaomi ទាំងឈ្មោះ និងម៉ូដែលអាជីវកម្ម។ យុទ្ធសាស្រ្តនេះទំនងដូចជាទទួលបានជោគ ជ័យ។

នាពេលនេះ ទូរសព្ទ Realme ជាឯករាជ្យឈរនៅលំដាប់ទី 3 ក្នុងចំណោមម៉ាកសញ្ញាទូរសព្ទ Smartphone ធំៗនៅក្នុងប្រទេសឥណ្ឌា ដែលនេះជាទិន្នន័យដកស្រង់ចេញពី Counterpoint Research ខណៈដែលតួលេងរបស់ IDC បង្ហាញថាវាស្ថិតនៅលំដាប់ទី 4 សម្រាប់ត្រីមាសទី 4 នៃឆ្នាំ 2018 ជាលំដាប់នាំមុខមួយលេខលើក្រុមហ៊ុន Oppo ផ្ទាល់។

ពេលនេះ Realme បាននឹងកំពុងបញ្ចេញទូរសព្ទម៉ូដែលដំបូងគេ សម្រាប់ឆ្នាំ 2019 នោះគឺទូរសព្ទ Realme 3 ហើយវាគឺជាការអនុវត្តយុទ្ធសាស្រ្តដ៏គួរឱ្យចាប់អារម្មណ៍មួយ ក្នុងការគ្រប់គ្រងនាំមកនូវមុខងារទំនើបៗ ទៅកាន់ទូរសព្ទដែលមានតម្លៃទាប។
លក្ខណពិសេសរបស់ Realme 3 មានដូចជា ការបំពាក់ជាមួយអេក្រង់ LCD ទំហំ 6.22 inch ជាមួយនឹង Notch ប្រភេទដំណក់ទឹក ដែលបានបង្ហាញខ្លួនជាលើកដំបូងនៅលើទូរសព្ទ Oppo F9 និងក្រោយមកបានបង្ហាញខ្លួននៅលើទូរសព្ទ OnePlus 6T ផងដែរ។ វានៅតែទាក់ទាញការចាប់អារម្មណ៍បានច្រើន ទោះបីបច្ចុប្បន្នជាយុគរបស់អេក្រង់ Hole-Punch និងកាមេរ៉ា Slide ក្តី។ ទម្រង់ Chin នៅផ្នែកខាងក្រោមនៃផ្ទៃអេក្រង់ មានទំហំធំជាងមុនបន្តិច ប៉ុន្តែវាមិនចោទជាបញ្ហាឡើយ ជាពិសេសចំពោះទូរសព្ទស្ថិតក្នុងលំដាប់នេះ។ ខណៈដែលអេក្រង់ដែលមាន Resolution ត្រឹម 720p មិនអាចធ្វើឱ្យមានភាពទាក់ទាញខ្លាំង ប៉ុន្តែវានៅតែដំណើរការបានល្អសម្រាប់ការប្រើប្រាស់ធម្មតា។
រីឯនៅផ្នែកខាងក្រោយវិញ មានផ្ទៃមានរាងកោងដ៏រលើបរលោង ជាមួយនឹងឧបករណ៍ស្កេនក្រយ៉ៅដៃ និងបណ្តុំកាមេរ៉ារត់តំរៀបគ្នាជាជួរឈរ។ កាមេរ៉ាចម្បងមានទំហំ 13 megapixel ហើយកាមេរ៉ាទីពីរ មានទំហំ 2 megapixel។ ជាមួយគ្នានេះ ទូរសព្ទ Realme ក៏មានប្រើប្រាស់មុខងារ Nightscape ដែលគាំទ្រដោយបច្ចេកវិទ្យា AI ផងដែរ។

លក្ខណៈពិសេសដទៃទៀតរួមមាន ប្រព័ន្ធប្រតិបត្តិការ MediaTek Helio P70 មានថ្មមានកម្លាំង 4,230mAh មានកាមេរ៉ា Selfie ទំហំ 13 megapixel មាន RAM ទំហំ 4GB និងឃ្លាំងផ្ទុកទិន្នន័យទំហំ 32GB។ Realme 3 ដំណើរការជាមួយប្រព័ន្ធ ColorOS 6.0 របស់ Oppo ដែលពឹងអាស្រ័យលើប្រព័ន្ធ Android Pie។

ទូរសព្ទ Realme 3 ថ្មីនេះនឹងមានតម្លៃប្រមាណ $125 សម្រាប់ម៉ូដែលមាន RAM ទំហំ 3GB និងឃ្លាំងផ្ទុកទិន្ន័យទំហំ 32GB ខណៈដែលតម្លៃកើនដល់ $155 សម្រាប់ RAM និងឃ្លាំងផ្ទុកទិន្នន័យទំហំគុណនឹងពីរ។ តម្លៃរបស់ Realme 3 បាននឹងកំពុងវាយប្រហារដៃគូប្រជែងដូចជា Redmi Note 7 របស់ Xiaomi នៅក្នុងប្រទេសឥណ្ឌា ហើយយើងសង្ឃឹមថាទូរសព្ទមានតម្លៃទាប តែសមត្ថភាពខ្ពស់មួយនេះក៏នឹងបង្ហាញវត្តមាននៅស្រុកយើងដែរ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

Gadget ឡូយៗ សម្រាប់ប្រើប្រាស់ ក្នុងការិយាល័យ

ដោយ: ដួងច័ន្ទ 11 PM, Wednesday, 22 Nov, 2017

ការិយាល័យធ្វើការជាកន្លែង ដែលប្រមូលផ្តុំដោយភាពស្មុគស្មាញ ប៉ុន្តែជាកន្លែងមួយដែលយើងត្រូវប្រមូលផ្តុំអារម្មណ៍ឱ្យបានមូលល្អ ដើម្បីបំពេញការងារបានដោយជោគជ័យ។...

Kodak បញ្ចេញទូរសព្ទ មានកាមេរ៉ាយក្ស

ដោយ: ដួងច័ន្ទ 5 PM, Saturday, 27 May, 2017

កាលពីឆ្នាំមុន ក្រុមហ៊ុន Kodak បានចេញលក់ទូរសព្ទដៃ Smartphone ម៉ូដែល Ektra ជាឧបករណ៍ ដែលមានបច្ចេកវិទ្យាកម្រិតមធ្យម និងមានកាមេរ៉ា ដែលមានរូបរាងធំសម្បើម ...

អំណោយសម័យ បច្ចេកវិទ្យាទំនើប

ដោយ: ដួងច័ន្ទ 9 PM, Saturday, 18 Nov, 2017

ថ្ងៃនេះ ទំនើប សូមណែនាំអំណោយបែបបច្ចេវិទ្យាទំនើប សម្រាប់អ្នកធ្វើការពិចារណាទិញជូនមិត្តភក្តិ ជាពិសេសមិត្តភក្តិដែលចូលចិត្តភាពហ៊ឺហារ ដើរទាន់សម័យកាលជឿនលឿន...

Photoshop ពេញលេញនឹងមានលើ iPad

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 18 Jul, 2018

ការបញ្ចេញកម្មវិធី iOS 11 ពីក្រុមហ៊ុន Apple កាលពីឆ្នាំមុន បានផ្តោតលើការផ្លាស់ប្តូរ iPad ឱ្យក្លាយជាកុំព្យូទ័រពេញលក្ខណៈ ប៉ុន្តែនៅតែមានកម្មវិធីស្នូលរបស...

Tomnerb.Com - YouTube Channel