ចូលចិត្តទំនើប

Viper Mouse របស់ Razer ប្រើកុងតាក់អុបទិច ដើម្បីធ្វើឱ្យសក្តិសមជាមួយនឹងកាសស្តាប់ដ៏ល្អឥតខ្ចោះ

ដោយ: ភារុន 8 AM, Monday, 05 Aug, 2019

សព្វថ្ងៃនេះ ក្រុមហ៊ុន Razer កំពុងសង្ឈឹមយ៉ាងមុតមាំងទៅលើ Mouse ស៊េរីចុងក្រោយបង្អស់របស់ខ្លួន នោះគឺ Viper Mouse ដែលប្រើកុងតាក់អុបទិច ជំនួសឱ្យការប្រើកុងតាក់មេកានិច។ ម្យ៉ាងទៀត ប៊ូតុងខាងឆ្វេង និងខាងស្តាំរបស់ Viper ក៏អាចធ្វើការបញ្ជូនសញ្ញាទៅកាន់កុំព្យូទ័រ ដោយឆ្លងកាត់ Infrared Beam ខណៈពេលដែលអ្នកប្រើប្រាស់កំពុងចុចលើវាផងដែរ។


ក្រុមហ៊ុនក៏បានអះអាងថា Viper នឹងជួយកាត់បន្ថយផលប៉ះពាល់ ដែលទទួលឥទ្ធិពលពី Mouse លេងហ្គេមមួយចំនួន ដែលបណ្តាលឱ្យកុំព្យូទ័ររបស់អ្នក ពិបាកក្នុងការចុច ឱ្យបានរហ័ស។ បើអ្នកស្តាប់ទៅ ហាក់បីដូចជាក្រុមហ៊ុននេះកំពុងធ្វើការផ្សព្វផ្សាយនៅលើទីផ្សារ។ លើសពីនេះ អ្នកតំណាងក្រុមហ៊ុន Razer ក៏បាននិយាយថា អ្នកប្រើប្រាស់ ទំនងជាមិនមានអារម្មណ៍ថា មានភាពខុសគ្នារវាងកុងតាក់អុបទិច និងមេកានិចនោះទេ ប៉ុន្តែសម្រាប់អ្នកនិយមលេងហ្គេម ដែលមានបំណងចង់បានលក្ខណៈពិសេស និងកាន់តែធ្វើឱ្យខ្លួនពេញចិត្តចំពោះការប្រើប្រាស់ Mouse លេងហ្គេម ប្រាកដជាដឹងពីភាពខុសគ្នារវាងកុងតាក់ទាំងពីរនេះ។

បន្ថែមលើនេះ ក្រុមហ៊ុន Razer ក៏ជាដៃគូសហការផងដែរ ជាមួយនឹងម្ចាស់ជើកឯក នៃការប្រកួតប្រជែង CS:GO ដែលបានយក Viper ទៅប្រើប្រាស់ រយៈពេលមួយឆ្នាំពេញកន្លងមកនេះ ដើម្បីធ្វើការបញ្ជាក់ថា Viper គឺពិតជាអាចដំណើរការបានល្អប្រសើរមែន។


ក្រៅពី បច្ចេកវិទ្យាកុងតាក់ថ្មីនេះហើយ Viper ក៏ជា Mouse សម្រាប់លេងហ្គេម ដែលផ្តល់ផាសុកភាព ក្នុងការប្រើប្រាស់ ដោយវាត្រូវបានគេរចនា ព័ទ្ធជុំវិញ ដើម្បីធ្វើឱ្យងាយស្រួលកាន់ និងរួមបញ្ចូលជាមួយនឹងប៊ូតុងពីរនៅសងខាង ហើយក៏មាន DPI បិទ/បើកនៅផ្នែកខាងក្រោម។ ម្យ៉ាងទៀត អ្នកប្រើប្រាស់ក៏អាចកំណត់ Program: DPI ដោយខ្លួនឯងផ្ទាល់ លើសពីនេះ Viper ក៏អាចបញ្ចេញពន្លឺដ៏គួរឱ្យទាក់ទាញផងដែរ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

Samsung បន្ថែម LTE លើ Chromebook Plus

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 07 Nov, 2018

ក្រុមហ៊ុន Samsung បានធ្វើការកែលម្អលើផលិតផល Chromebook Plus ជាមួយនឹងការ Upgrade ប្រព័ន្ធប្រតិបត្តិការ និងមានបន្ថែមកាមេរ៉ា នៅផ្នែកខាងក្រោយផងដែរ។ នាពេ...

ឧបករណ៍ Car Receiver ថ្មីរបស់ Sony ផ្តល់ភាពងាយស្រួល ក្នុងការតំឡើងអេក្រង់ទំហំ 9អ៊ីញ នៅក្នុងរថយន្ត

ដោយ: ភារុន 8 AM, Thursday, 15 Aug, 2019

នៅក្នុងពេលវេលា ដើម្បីទាញយកអត្ថប្រយោជន៍ ពីការធ្វើបច្ចុប្បន្នភាពនៃប្រព័ន្ធ Android Auto សំខាន់ៗ និងការកែលម្អ CarPlay នៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS...

កាន់តែប្លែកជាមួយ Keyboard ពីរជាន់!

ដោយ: ដួងច័ន្ទ 8 AM, Friday, 07 Jun, 2019

ផលិតផល Keyboard ហាក់ដូចជាមិនមានអ្វីថ្មី គួរឱ្យទាក់ទាញចំណាប់អារម្មណ៍សោះមែនទេ? ជាមួយនឹងការរចនាទម្រង់វែង មាន Layout កម្រាស់ស្តើង ទាមទារឱ្យអ្នកត្រូវធ្វ...

15 រឿង ពាក់ព័ន្ធនឹង iPhone ដែលអ្នកអាចមិនដែលដឹង

ដោយ: ដាលីស 9 PM, Thursday, 21 May, 2015

មនុស្សជាច្រើន ដែលប្រើប្រាស់ iPhone ទាំងទើបនឹងប្រើ ឬប្រើយូរមកហើយ អាចនៅមិនទាន់ដឹងថា នៅ​លើ iPhone របស់ខ្លួនឯងហ្នឹងមានកម្មវិធី និងសមត្ថភាពផ្សេងៗ ទៀតជាច...

Tomnerb.Com - YouTube Channel