ចូលចិត្តទំនើប

Razer Blade ថ្មី មានអ្វីប្លែក?

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 01 May, 2019

ក្រុមហ៊ុន Razer បានបង្ហាញជំនាន់ថ្មីនៃម៉ូដែល Laptop ដ៏ពេញនិយមរបស់ក្រុមហ៊ុន ដែលត្រូវបានពង្រឹងសមត្ថភាព ជាគុណសម្បត្តិរបស់ CPU ជំនាន់ទី 9 ថ្មីរបស់ក្រុមហ៊ុន Intel។ វាក៏បានចូលរួមក្រុមដ៏កម្រមួយ ជាមួយនឹងជម្រើសអេក្រង់ 4K OLED ផ្តល់ជូននូវបច្ចេកវិទ្យាដែលក្រុមហ៊ុនបានបង្ហាញនៅក្នុងព្រឹត្តិការណ៍ CES 2019។

ដូចគ្រាមុនដែរ នៅក្នុងនោះមានម៉ូដែលថ្មីចំនួន 3 គឺ Razer Blade 15 Basic, Blade 15 Advanced និង Blade Pro 17។ គ្រប់ម៉ូដែលទាំង 3 នេះមានរាងស្តើង មានទម្ងន់ស្រាល និងបំពាក់ជាមួយបច្ចេកវិទ្យាកំពូល ដូចជា Intel Core i7-9750 ជំនាន់ទី 9 GPU ប្រភេទ RTX Ray-Tracing របស់ NVIDIA និងអេក្រង់ដែលមានសមត្ថភាពដ៏សក្តិសមនឹងការលេងហ្គេម និងការបង្កើត Content។
បើសិនជាអ្នកមានធនធានច្រើន ម៉ូដែល Advanced គឺជាជម្រើសដែលអ្នកគួរពិចារណា ដែលមានបំពាក់ NVIDIA GeForce RTX 2070 Max-Q GPUs និងអេក្រង់ទំហំ 15.6 inch មានកម្រិត Resolution 1080p ក្នុងកម្រិត 240Hz សម្រាប់ ហ្គេមដែលមាន Frame Rate ខ្ពស់ៗ។ វាបំពាក់ជាមួយ RAM ប្រភេទ Dual-Channel DDR4-2667 ទំហំ 16GB (ដែលអាចពង្រីកបានរហូតដល់ 64GB) មានកម្លាំងថ្ម 80 Wh សម្រាប់ការប្រើប្រាស់ធ្ងន់ៗ មាន Per-Key RGB Razer Chroma និងមានរន្ធដោត USB 3.2 Gen 2 ចំនួន 3 រន្ធ។ លក្ខណៈពិសេសទាំងអស់នេះបង្កប់នៅក្នុងតួកុំព្យូទ័រកម្រាស់ 17.8 mm និងមានទម្ងន់ត្រឹមតែ 2.14 គីឡូក្រាមប៉ុណ្ណោះ។

បើសិនជាអ្នកចង់បានបទពិសោធន៍នៃការលេងហ្គេមកាន់តែអស្ចារ្យ ឬ ការបង្កើត Multimedia និងមានធនធានគ្រប់គ្រាន់ អ្នកនឹងចង់បានម៉ូដែលកម្រិតខ្ពស់ជាងគេនៃ Blade 15 Advanced ដែលមានបំពាក់ GeForce RTX 2080 Max-Q Graphics និងអេក្រង់ Touchscreen ប្រភេទ 4K OLED មានកម្រិត 60Hz។ វាគ្របដណ្តប់ 100% នៃបច្ចេកវិទ្យាពណ៌ DCI-P3 ទំនើប និងបំពាក់ស្តង់ដាអេក្រង់ DisplayHDR 400 True Black OLED ផ្តល់ជូននូវពន្លឺដ៏ភ្លឺច្បាស់ក្នុងកម្រិត 400 nits សម្រាប់ហ្គេម HDR និង Content កំសាន្តនានា។
សម្រាប់ម៉ូដែល Basic វិញ មានស្តង់ដាថតក្រោយ ក្នុងន័យសមត្ថភាព និងទំហំ។ GPU របស់វាមានកម្រិតនៅត្រឹម NVIDIA GeForce RTX 2060 Graphics អេក្រង់ 1080p កម្រិត 144Hz មានថាមពលថ្មត្រឹម 65 Wh និងមានរន្ធដោត USB 3.1 ជំនាន់ទី 1 ចំនួន 3 រន្ធ។ នេះនៅតែជាកម្លាំងដ៏ខ្លាំងសម្រាប់ Laptop ទម្ងន់ 2.1 គីឡូក្រាម ដែលមានកម្រាស់ក្រាស់ជាងម៉ូដែល Advanced បន្តិច ក្នុងកម្រាស់ 19.9 mm។ យ៉ាងណាមិញ ទាំងម៉ូដែល Basic និង Advanced មិនមាន SD Card Reader ទេ។

បើសិនជាអ្នកត្រូវការទំហំអេក្រង់ធំ នេះគឺជាអ្វីដែល Razer Blade Pro ទំហំ 17 inch ផ្តល់ជូន អ្នក។ វាត្រូវបានផ្តល់ថាមពលដោយ Intel Core i7-9750H 6-Core CPU ជំនាន់ទី 9។ វាផ្តល់ឱ្យអ្នកនូវជម្រើសប្រើប្រាស់ NVIDIA GeForce RTX 2060, 2070 Max-Q និង 2080 Max-Q Graphics។ ប៉ុន្តែជម្រើសអេក្រង់របស់អ្នកមានត្រឹម 1080p កម្រិត 144Hz ប៉ុណ្ណោះ ក្នុងទំហំ 17 inch ទោះបីវាមានកម្រិតពន្លឺ 300 nits និងគ្របដណ្តប់ 100% ដោយ sRGB Gamut ក្តី។

ម៉ូដែល Blade Pro 17 បំពាក់ជាមួយ RAM ប្រភេទ DDR4 2667 Mhz ទំហំ 16GB, NVMe SSDs រន្ធដោត USB 3.2 ជំនាន់ទី 2 Type-A ចំនួន 3 រន្ធ USB 3.2 ជំនាន់ទី 2 Type C (Thunderbolt) ចំនួន 1 រន្ធ និង UHS-III SD Card Reader ចំនួន 1 ផងដែរ។ ទម្ងន់របស់វាគឺ 2.75 គីឡូក្រាម និងមានកម្រាស់ 19.9 mm។
ម៉ូដែល Blade Pro 17 ដាក់លក់ក្នុងតម្លៃចាប់ពី $2,499 ជាមួយ RTX 2060 Graphics ប៉ុន្តែនឹងកើនឡើងរហូតដល់ $3,199 ជាមួយជម្រើស RTX 2080 Max-Q។ ចំណែកម៉ូដែល Razer Blade 15 Base មានតម្លៃ $1,999 ខណៈដែលម៉ូដែល Advanced មានតម្លៃចាប់ពី $2,399 ជាមួយ RTX 2070 Max-Q Graphics។ សម្រាប់ជម្រើស RTX 2080 4K OLED វិញមិនទាន់បញ្ជាក់តម្លៃនៅឡើយទេ ប៉ុន្តែវាក៏មិនមានតម្លៃទាបដែរ។
Laptop ម៉ូដែលថ្មីៗទាំងអស់នេះនឹងមានដាក់លក់នៅក្នុងទីផ្សានៅសហរដ្ឋអាមេរិក និងកាណាដាចាប់ពីថ្ងៃនេះតទៅហើយ ហើយនឹងបន្តបង្ហាញវត្តមាននៅក្នុងទីផ្សាដទៃទៀតនៅក្នុងខែឧសភា៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

តើ Huawei MateBook X Pro ថ្មីមានអ្វីពិសេស?

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 27 Feb, 2019

កាលពីឆ្នាំមុន ក្រុមហ៊ុន Huawei បានបញ្ចេញកុំព្យូទ័រយួរដៃម៉ូដែល MateBook X Pro ដែលជាផលិតផល Laptop ដ៏អស្ចារ្យមួយ មានសមត្ថភាពចម្រុះ ងាយស្រួលយកតាមខ្លួន ...

៣ ចំណុចធំៗ របស់ម៉ាស៊ីនបោកគក់ LG ទ្វារចំហៀង ដែលជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក

ដោយ: ទំនើប 8 AM, Thursday, 01 Nov, 2018

តើលោកអ្នកកំពុងតែស្វែងរកទិញម៉ាសុីនបោកគក់ថ្មីមែនទេ? ពិតប្រាកដណាស់ម៉ាសុីនបោកគក់ដែលមានលក់នៅលើទីផ្សារ ជាច្រើនម៉ូដែលដែលផ្តល់ជូននូវការបោកគក់សម្លៀកបំពាក់បា...

ម៉ាកកាមេរ៉ាឌីជីថល កំពុងពេញនិយម ទាំង10 នៅលើពិភពលោក

ដោយ: ដួងច័ន្ទ 8 PM, Thursday, 14 Sep, 2017

មុនពេលមានវត្តមានម៉ាស៊ីនថតរូប មនុស្សភាគច្រើនពឹងផ្អែកលើជាងគំនូរ។ មនុស្សគ្រប់រូបតែងចង់ រក្សាទុកនូវអនុស្សាវរីយ៍ជាមួយមិត្តភក្តិ ទីកន្លែងកំសាន្ត ឬពេលវេលា...

ផលិតផល DeX Pad របស់ Samsung នឹងចេញលក់ឆាប់ៗនេះ

ដោយ: ដួងច័ន្ទ 9 PM, Saturday, 23 Jun, 2018

ក្រុមហ៊ុន Samsung បានធ្វើការប្រកាសពីកាលបរិច្ឆេទ នៃការចេញលក់ផលិតផល DeX Pad ថ្មី។ Dex Pad ជាឧបករណ៍បង្គុំមួយប្រភេទ ដែលប្រែក្លាយទូរសព្ទ Smartphone ម៉ូដ...

Tomnerb.Com - YouTube Channel