ចូលចិត្តទំនើប

កុំព្យូទ័រយួរដៃ Blade Stealth​ 13 ពី Razer ទទួលបាន CPUs ជំនាន់ទី10 របស់ Intel និង GTX 1650 របស់ NVIDIA

ដោយ: ភារុន 8 AM, Friday, 06 Sep, 2019

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលក្រុមហ៊ុន Razer បានធ្វើការប្រកួតប្រជែងជាមួយនឹងខ្លួនឯង ក្នុងការផលិតកុំព្យូទ័រយួរដៃសម្រាប់លេងហ្គេម ដែលអាចបញ្ជូនរូបភាពបានយ៉ាងល្អប្រសើរបំផុត នោះគឺកុំព្យូទ័រយួរដៃម៉ូដែល Blade Stealth ។ កុំព្យូទ័រយួរដៃថ្មីនេះគឺជាប្រភេទកុំព្យូទ័រយួរដៃ ដែលមានទម្ងន់ស្រាល ជាមួយនឹងថាមពលគ្រប់គ្រាន់ក្នុងការលេងហ្គេម Overwatch ពីរបីជុំ ដោយគ្មានបញ្ហាអ្វីទាំងអស់។ ក្រុមហ៊ុន Razer ទំនងជាងទទួលបានជោគជ័យ ជាមួយនឹងកុំព្យូទ័រយួរដៃ Blade Stealth 13 ជំនាន់ចុងក្រោយរបស់ខ្លួន។


Blade Stealth 13 មានទម្ងន់ត្រឹមតែ 1.3គីឡូក្រាមប៉ុណ្ណោះ ព្រមទាំងមានភ្ជាប់មកជាមួយនូវលក្ខណៈពិសេស នោះគឺ CPUs ជំនាន់ទី10 របស់ Intel និងជម្រើសក្រាហ្វិច Iris Plus ឬ GTX 1650 របស់ NVIDIA លើសពីនេះ Blade Stealth ថ្មីនេះក៏មានបំពាក់ Hardware គ្រប់គ្រាន់ ដើម្បីលេងហ្គេម Overwatch និងប្រភេទហ្គេមផ្សេងៗទៀត ក្នុងកម្រិត 1080p ។

អ្វីដែលគួរកត់សម្គាល់ផ្សេងទៀត នោះគឺក្រុមហ៊ុន Razer ក៏ជាក្រុមហ៊ុនដំបូងបង្អស់ ដែលទទួលបាន GTX 1650 ដាក់បញ្ចូលទៅក្នុងកុំព្យូទ័រយួរដៃទំហំ 13 អ៊ីញ។ ហើយរហូតមកដល់ពេលនេះ វាក៏ត្រូវបានកាត់បន្ថយជាចម្បង ដើម្បីផ្គត់ផ្គង់ទៅដល់កុំព្យូទ័រយួរដៃសម្រាប់លេងហ្គេមទំហំ 15អ៊ីញ។ ហើយការបន្ថែមកម្លាំងថាមពលនៅក្នុង GTX 1650 មានន័យថាអ្នកប្រើប្រាស់កុំព្យូទ័រយួរដៃថ្មី នឹងអាចជម្រុញកម្លាំងថាមពលប្រើប្រាស់កាន់តែខ្ពស់ជាងមុន។

កុំព្យូទ័រយួរដៃម៉ូដែលថ្មីនេះ ត្រូវបានរចនាឱ្យមានរូបរាងស្តើង ដោយវាមានត្រឹមតែកម្រាស់ 15.3មីលីម៉ែត្រប៉ុណ្ណោះ ព្រមទាំងមានកញ្ចក់អេក្រង់ធំ ហើយក៏អាច Touchpad បានផងដែរ។ លើសពីនេះ Blade Stealth ថ្មីនេះមានបំពាក់ DDR4 RAM ទំហំ 16GB រួមបញ្ចូលទាំងឃ្លាំងផ្ទុកទិន្នន័យ PCIe M.2 SSD ទំហំ 256GB និងមានកំណែ GTX 1650 ទំហំ 512GB។ សម្រាប់អេក្រង់របស់ Blade Stealth មានទំហំ 1080p ជាមួយនឹងអេក្រង់ Touchscreen ប្រភេទ 4K ដែលគ្របដណ្តប់ដោយកញ្ចក់ Gorilla។ ម្យ៉ាងទៀត Razer Blade Stealth 13 នឹងចាប់ផ្តើមនៅក្នុងតម្លៃចាប់ពី $1,500 ហើយនឹងមកដល់នៅចុងខែកញ្ញានេះផងដែរ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

ទិញទូរស័ព្ទ ញ៉ាំកាហ្វេនៅ BROWN ឥតគិតថ្លៃ

ដោយ: WangSang 12 AM, Tuesday, 16 Aug, 2016

ដោយសារតែមានការគ្រាំទ្រពីសំណាក់អតិថិជនដែលតែងតែនិយមប្រើប្រាស់ទូរស័ព្ទ ស្មាតហ្វូន LG កន្លងមក ។ ក្រុមហ៊ុន LG និងក្រុមហ៊ុន G Gear បានរៀបចំកម្មវិធីមួយដ៏ព...

រថយន្ត Lexus LS 500 ស៊េរី 2018

ដោយ: ដួងច័ន្ទ 9 PM, Monday, 05 Jun, 2017

រថយន្ត Lexus ប្រភេទរថយន្តលក្ខណៈគ្រួសារដ៏ធំជាងគេ បានធ្វើការផ្លាស់ប្តូរយ៉ាងខ្លាំង ពីរថយន្តដែលមានរូបរាងសាមញ្ញ ប្រែមកជារថយន្តបែបស្ព័រ ដ៏ឡូយឆាយ ជាមួយរថយ...

Toyota នឹងបញ្ឈប់ការលក់រថយន្តម៉ាស៊ូត នៅអឺរ៉ុប

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 23 May, 2018

អ្នកអាចបន្ថែមឈ្មោះក្រុមហ៊ុន Toyota ទៅក្នុងបញ្ជីឈ្មោះក្រុមហ៊ុនផលិតរថយន្ត ដែលបានទម្លាក់ ចំនួនផលិតរថយន្តប្រើប្រាស់ប្រេងម៉ាស៊ូត នៅក្នុងខ្សែចង្វាក់ផលិតក...

AirPods និង AirPods 2 ខុសគ្នាយ៉ាងម៉េចខ្លះ?

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 27 Mar, 2019

កាសស្តាប់ AirPods គឺជាផលិតផលល្អបំផុតរបស់ក្រុមហ៊ុន Apple។ ការផ្តល់នូវបទពិសោធន៍ប្រើប្រាស់ដ៏អស្ចារ្យរបស់កាសស្តាប់នេះ បានទាក់ទាញប្រជាប្រិយភាពយ៉ាងខ្លាំង...

Tomnerb.Com - YouTube Channel