ចូលចិត្តទំនើប

Razer បញ្ចេញលក់កាសស្តាប់ទម្ងន់ស្រាលដំបូងបង្អស់

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 18 Jun, 2019

កាសស្តាប់ទម្ងន់ស្រាលថ្មីរបស់ក្រុមហ៊ុន Razer អាចនឹងក្លាយជាជម្រើសកាសស្តាប់មានតម្លៃសមរម្យមួយ ឆ្លើយតបនឹងអ្នកដែលមានបញ្ហាធ្ងន់ក្បាល និងបែកញើសត្រចៀក។ កាសស្តាប់មានខ្សែម៉ូដែល Kraken X មានទម្ងន់ត្រឹមតែ 250 ក្រាម ដែលត្រូវបានផលិតជាមួយនឹងបច្ចេកវិទ្យា 7.1 Surround Sound និងមានតម្លៃត្រឹមតែ $50 ប៉ុណ្ណោះ។


លក្ខណៈពិសេសៗដទៃទៀតរួមមាន Memory Foam Ear Cushion, Glasses-Friendly Eyewear Channels និងកងខាងលើដែលអាចកែសម្រួលបាន បន្ថែមជាមួយ Cardioid Mic ដែលអាចកាច់ពត់បាន ជាមួយនឹង Pickup Pattern ដ៏ចង្អៀត ដែលជួយលុបបំបាត់សម្លេងរំខានពីខាងក្រៅ។
កាសស្តាប់ទាំងពីរម៉ូដែល ដែលមានម៉ូដែល Kraken X និងម៉ូដែល Kraken X for Console កំពុងមានដាក់លក់ដោយផ្ទាល់ចេញពីក្រុមហ៊ុន Razer នាពេលនេះ ហើយពួកវានឹងមានចេញលក់នៅតាមទីផ្សារ និងទីកន្លែងដទៃទៀត នៅពេលណាមួយក្នុងអំឡុងពេលពាក់កណ្តាលឆ្នាំនេះ។

ក្រុមហ៊ុន Razer ក៏បានប្រកាសថា ក្រុមហ៊ុនកំពុងនាំយកបច្ចេកវិទ្យា 7.1 Surround Sound ទៅកាន់គ្រប់ផលិតផលកាសស្តាប់ប្រភេទ Over-The-Ear របស់ក្រុមហ៊ុនដែលចេញលក់ក្នុងឆ្នាំ 2019 នេះ ជាប្រភេទកាសស្តាប់មានតម្លៃក្រោម $99 រួមមានកាសស្តាប់ម៉ូដែល Kraken 2019 ចុងក្រោយបង្អស់ជាដើម។

ជាមួយគ្នានេះ ផលិតផលកាសស្តាប់មានតម្លៃលើសពី $99 នឹងទទួលបានបច្ចេកវិទ្យា THX Spatial Audio ជាបច្ចេកវិទ្យាស្តង់ដា។ សូមកុំបារម្ភ បើសិនជាអ្នកទើបនឹងទិញកាស Kraken ថ្មីៗនេះ ព្រោះក្រុមហ៊ុន Razer នឹងផ្ញើជូនអ្នកនូវលេខកូដសម្រាប់ដំណើរការកម្មវិធី 7.1 Surround Sound Software នៅពេលដែលអ្នកបានចុះឈ្មោះម៉ូដែលកាសរបស់អ្នកនៅលើទំព័រ RazerID៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

នាឡិកាដៃ Huawei Watch 2 អាចដំណើរការបាន ដោយគ្មានមុខងារឆ្លាតវៃ

ដោយ: ដួងច័ន្ទ 6 PM, Monday, 22 May, 2017

យើងទាំងអស់គ្នា បានដឹងពីគុណប្រយោជន៍របស់ Smartwatch ហើយ ប៉ុន្តែផលិតផលនៃបច្ចេកវិទ្យាថ្មីនេះ នៅតែជួបប្រទះនឹងបញ្ហាមួយចំនួន។ ទោះបីជាមានការចូលរួមប្រកួតប្រ...

Google ផ្តល់សុវត្ថិភាពអ៊ីនធឺណេត សម្រាប់កុមារ

ដោយ: ដួងច័ន្ទ 8 AM, Saturday, 20 Oct, 2018

ក្រុមហ៊ុន Google និងសមាគមន៍ National Parent Teacher Association កំពុងរួមសហការគ្នា ដើម្បីជួយអប់រំមាតាបិតា និងកុមារអំពីសុវត្ថិភាពប្រព័ន្ធ Online។ ប្រ...

Xbox One X នឹងមកដល់ក្នុងខែវិច្ឆិកា ខាងមុខនេះ

ដោយ: ដួងច័ន្ទ 10 PM, Thursday, 22 Jun, 2017

វាជាម៉ាស៊ីន Xbox តូចបំផុតមិនធ្លាប់មានពីមុនមក។ ក្រុមហ៊ុន Microsoft បាននឹងកំពុងបញ្ចេញម៉ាស៊ីនហ្គេមថ្មី Project Scorpio ហើយវាមានឈ្មោះជា ផ្លូវការថា Xbox...

Samsung បន្ថែម LTE លើ Chromebook Plus

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 07 Nov, 2018

ក្រុមហ៊ុន Samsung បានធ្វើការកែលម្អលើផលិតផល Chromebook Plus ជាមួយនឹងការ Upgrade ប្រព័ន្ធប្រតិបត្តិការ និងមានបន្ថែមកាមេរ៉ា នៅផ្នែកខាងក្រោយផងដែរ។ នាពេ...

Tomnerb.Com - YouTube Channel