ចូលចិត្តទំនើប

Laptop Razer ពណ៌ផ្កាឈូកនឹងចេញលក់ សម្រាប់ទិវានៃក្តីស្រឡាញ់

ដោយ: ដួងច័ន្ទ 8 AM, Saturday, 02 Feb, 2019

សាកស្រមៃមើល បើសិនជាអ្នកដល់ពេលវេលាត្រូវធ្វើការនៅលើកុំព្យូទ័រយួរដៃសម្រាប់ការលេងហ្គេមរបស់អ្នក ដូច្នេះអ្នកក៏សម្រេចចិត្តទៅបំពេញការងារនោះនៅក្នុងហាងកាហ្វេមួយ ដើម្បីផ្លាស់ប្តូរបរិយាកាស។ នៅពេលអ្នកកុម៉ង់ភេសជ្ជៈ និងជ្រើសរើសទីតាំងសម្រាប់អង្គុយរួចរាល់ហើយ អ្នកនឹងត្រូវយកកុំព្យូទ័ររបស់អ្នកចេញមកក្រៅ។

បើសិនជាកុំព្យូទ័ររបស់អ្នកជាផលិតផលជំនាន់ចុងក្រោយរបស់ Razer ម៉ូដែល Blade Stealth 13 មនុស្សដែលនៅជុំវិញខ្លួនអ្នកប្រហែលជាលួចគិតថា អស្ចារ្យណាស់!នោះគឺ Laptop ពណ៌ផ្កាឈូកដ៏ស្រស់ស្អាត! ពេលនោះអ្នកពិតជាទាក់ទាញអារម្មណ៍មនុស្សនៅជុំវិញខ្លួនអ្នកយ៉ាងខ្លាំង ព្រោះអ្នកកំពុងប្រើប្រាស់កុំព្យូទ័រយួរដៃ ដែលមានភាពលេចធ្លោជាងគេ នៅក្នុងចំណោមមនុស្សដែលកំពុងប្រើប្រាស់ Laptop ពណ៌ប្រផេះ និងខ្មៅ។
ក្រុមហ៊ុន Razer បានបញ្ចេញលក់កុំព្យូទ័រយួរដៃម៉ូដែល Stealth Blade ក្នុងទម្រង់ជាការដាក់លក់មានកំណត់ សម្រាប់ទិវានៃក្តីស្រឡាញ់ក្នុងឆ្នាំនេះ ព្រមគ្នាជាមួយនឹងសម្ភារៈជំនួយប្រើប្រាស់ជាគូនឹងគ្នាមួយចំនួនទៀតមានដូចជា Mouse, Keyboard, Headset, Microphone និងឧបករណ៍បញ្ជារម៉ាស៊ីនហ្គេម PS4 ផងដែរ។

កុំព្យូទ័រយួរដៃជំនាន់ថ្មីនេះ មានតម្លៃ $1,600 គឺជាតារារះដ៏ចិញ្ចាំងចិញ្ចាច មានភាពលេចធ្លោជាងគេនាពេលបច្ចុប្បន្ននេះ។ វាអាចនឹងក្លាយជាអំណោយដ៏ស្រស់ស្អាតមួយសម្រាប់ទិវានៃក្តីស្រឡាញ់ ដែលនឹងឈានចូលមកដល់នៅក្នុងពេលឆាប់ៗខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា Laptop ម៉ូដែល Stealth Blade ពណ៌ផ្កាឈូកមួយនេះមានបំពាក់នូវ RAM ទំហំ 16GB មានអេក្រង់ប្រភេទ HD ទំហំ 13.3 inch និងមានបំពាក់ប្រព័ន្ធប្រតិបត្តិការ Intel Core i7-8565U ជំនាន់ទី 8 ផងដែរ។
ក្រុមហ៊ុនផលិតម៉ាស៊ីនហ្គេមជាច្រើនផលិតម៉ាស៊ីនដែលមានការរចនាម៉ូដដ៏អាក្រក់ ឬការប្រើប្រាស់ពណ៌ខ្មៅដ៏គួរឱ្យធុញទ្រាន់។ ប៉ុន្តែសម្រាប់ម៉ូដែល Stealth Blade ពណ៌ផ្កាឈូកនេះវិញ ដូចគ្នាខ្លាំងណាស់ទៅនឹងម៉ូដែល Blade 15 ពណ៌ស ដែលបង្កប់ដោយភាពទាក់ទាញ និងស៊ី វិល័យ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

មកស្គាល់ Notebook 9 Pen ថ្មីពី Samsung

ដោយ: ដួងច័ន្ទ 9 AM, Friday, 21 Dec, 2018

ព្រឹតិ្តការណ៍ CES ប្រចាំឆ្នាំនឹងមកដល់ក្នុងពេលឆាប់ៗនេះហើយ ប៉ុន្តែក្រុមហ៊ុន Samsung បានត្រៀមខ្លួនរួចរាល់ក្នុងការបញ្ចេញផលិតផលថ្មី ចាប់ផ្តើមជាមួយ Versi...

Spy pen ប៊ិច ភ្នាក់ងារសម្ងាត់

ដោយ: ដាលីស 10 PM, Friday, 08 May, 2015

ទស្សនាហើយទស្សនាទៀត មិនដឹងជាប៉ុន្មានភាគទៅហើយទេ សម្រាប់ខ្សែភាពយន្តភ្នាក់ងារសម្ងាត់ លំដាប់ថ្នាក់ពិភព​លោក ជេមស៍ បនដ៍ 007 តែ​ក៏នៅតែមើលទៅឡូយសង្ហា និងពូកែ...

Mercedes បានបង្កើតរថយន្តក្រុង សម្រាប់អនាគតកាល

ដោយ: ដួងច័ន្ទ 8 PM, Monday, 19 Jun, 2017

ក្រុមហ៊ុន Mercedes-Benz ចង់នាំយកប្រព័ន្ធដឹកជញ្ជូន ស្វយ័តមកជូនមហាជនទាំងអស់។ កាលពីឆ្នាំមុន ក្រុមហ៊ុនបានបង្កើតរថយន្តក្រុង ពាក់កណ្តាលស្វយ័ត មានឈ្មោះថា ...

Galaxy Watch ដ៏ទាន់សម័យ

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 15 Aug, 2018

កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រុមហ៊ុន Samsung បានធ្វើការបង្ហាញពីផលិតផល Galaxy Watch ដែលមានជម្រើស 2 ទំហំ។ ជម្រើសទីមួយមានទំហំ 42 មីលីម៉ែត្រ ដាក់លក់ក...

Tomnerb.Com - YouTube Channel