ចូលចិត្តទំនើប

ក្រុមហ៊ុន Qualcomm ប្រកាសថា នឹងដំណើរការ Snapdragon 855 នៅក្នុងស្មាតហ្វូន ដែលអាចភ្ជាប់ជាមួយនឹងប្រព័ន្ធ 5G

ដោយ: ភារុន 8 AM, Thursday, 11 Apr, 2019

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Qualcomm ទើបតែបានប្រកាស ជាផ្លូវការនូវបន្ទះឈីបជំនាន់ចុងក្រោយ Snapdragon 855 សម្រាប់ដាក់បញ្ចូលទៅក្នុងស្មាតហ្វូនកំពូលៗ នៅឯ សន្និសិទ Snapdragon Technology Summit នៅកោះ ហាវៃ សហរដ្ឋអាមេរិក។ កាលពីឆ្នាំមុន ក្រុមហ៊ុនមួយនេះ ក៏បានចាប់ផ្តើមបើកដំណើរការ Snapdragon 845 និងបានប្រកាសនៅក្នុងសន្និសិទដូចគ្នានេះដែរ។ ហើយឆ្នាំនេះ ការប្រកាសបើកដំណើរការ Snapdragon 855 ថ្មីមិនមែនគ្រាន់តែ ផ្តល់ជូននូវលក្ខណៈពិសេសទូទៅរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងអាចដាក់ដំណើរការជាមួយទូរស័ព្ទប្រើប្រាស់ប្រព័ន្ធ 5G ផងដែរ។ ក្រុមហ៊ុនក៏បានលើកឡើងបន្ថែមថា Platform ថ្មីនេះ នឹងគាំទ្រនូវដំណើរការអ៊ីនធឺណែតល្បឿនលឿន 5G ដែលមានល្បឿន Download ខ្ទង់ «multi-gigabit» ក្នុងមួយវិនាទី។

ម្យ៉ាងទៀត សន្និសិទបច្ចេកវិទ្យា Snapdragon នៅក្នុងឆ្នាំនេះ ក៏ផ្តល់នូវផ្នែកដ៏សំខាន់បំផុត នោះគឺការដំណើរការជាមួយប្រព័ន្ធ 5G ដែលមានល្បឿនលឿនបំផុត ហើយក៏ទំនងជានឹងបើកដំណើរការ ឱ្យប្រើប្រាស់នៅសហរដ្ឋអាមេរិកយ៉ាងពិតប្រាកដ។ ហើយទាំង AT&T និង Verizon គឺនឹងនៅទីនេះ ដូច្នេះ ឧបករណ៍អេឡិចត្រូនិច ដែលអាចភ្ជាប់ជាមួយនឹងប្រព័ន្ធ 5G ដើម្បីធ្វើការសាកល្បង។ នេះក៏ជាលើកទីមួយដែរ ដែលក្រុមហ៊ុនទាំងអស់នេះ បានធ្វើការសាកល្បងឱ្យឃើញជាក់ស្តែងនឹងភ្នែក ដែលមិនមែនដូចព្រឹត្តិការណ៍មុនៗ មានតែទ្រឹស្តី ឬ ការសាកល្បងដោយមិនមានឧបរណ៍ពិតៗ មកបង្ហាញដូចលើកនេះ។ ម្យ៉ាងទៀត ក្រុមហ៊ុន AT&T និង Verizon ក៏បានបង្ហាញទូរស័ព្ទ ដែលដំណើរការប្រព័ន្ធ 5G ផងដែរ នៅក្នុងព្រឹត្តិការណ៍នេះ ហើយនេះក៏ជាពេលវេលាដ៏សក្តិសម ដែលបន្ទះឈីប Snapdragon 855 អាចរួមបញ្ចូលជាមួយនឹងទូរស័ព្ទទាំងអស់នេះ ដើម្បីដាក់បង្ហាញឱ្យអតិថិជន មើលឃើញផ្ទាល់នឹងភ្នែក ថាវាពិតជាអាចដំណើរការបានល្អប្រសើរឡើងមែន។

ខណៈពេលដែល Snapdragon 855 បង្ហាញខ្លូនមានសំណួរតិចតួច ចំពោះលក្ខណៈពិសេសៗរបស់វា ដែលដំណើរការនៅក្នុងទូរស័ព្ទស៊េរីថ្មីៗ ឆ្នាំ 2019 នេះ។ សំណួរនោះគឺ តើក្រុមហ៊ុនមានការកែលម្អអ្វីខ្លះ ទៅលើដំណើរការថាមពល, ថាមពលថ្ម, ដំណើរការរូបភាព, ដំណើរការនៃការលេងហ្គេម, និងផ្តល់លក្ខណៈពិសេសៗបន្ថែមផ្សេងៗទៀត?

ចម្លើយដែលក្រុមហ៊ុន Qualcomm ឆ្លើយតបនោះគឺ បន្ទះឈីប ថ្មីនេះនឹងផ្តល់ជូននូវល្បឿនដំណើរការ AI មានល្បឿនលឿនជាងមុនរហូតដល់ 3 ដង បើធៀបនឹង Snapdragon 845 ។ ម្យ៉ាងទៀង នៅក្នុងកិច្ចការពង្រឹងវិស័យហ្គេម និងបទពិសោធន៍នៃការប្រើប្រាស់ AR ផងដែរ កាន់តែប្រសើរជាងមុនផងដែរ។ លើសពីនេះ ក៏មានប្រើប្រាស់នូវបន្ទះសៀគ្វី 7nm តូចជាង 10nm ដើម្បីពង្រឹងការសន្សំសំចៃថាមពលថ្ម និងល្បឿននៃដំណើរការរបស់ម៉ាស៊ីន ព្រមគ្នាក្នុងពេលតែមួយ។ ម្យ៉ាងទៀត លោក Alex Katouzian ដែលជាប្រធានក្រុមហ៊ុន Qualcomm ក៏បាននិយាយថា «វានឹងធ្វើឱ្យអ្នកប្រើប្រាស់ទាំងឡាយ ស្គាល់នូវអ្វី ដែលកាន់តែគួរឱ្យចាប់អារម្មណ៍ នឹងគួរតែចាប់យក» នេះមានន័យថាបន្ទះឈីបថ្មីនេះ នឹងផ្តល់ឱ្យនូវដំណើរការលេងហ្គេមបានកាន់តែប្រសើរជាងមុន ព្រមជាមួយនឹងផ្តល់ថាមពលកាន់តែខ្លាំងជាងមុន និងល្បឿនលឿនជាងមុន ដើម្បីពង្រីកនូវបទពិសោធន៍ សម្រាប់អ្នកប្រើប្រាស់ ឱ្យកាន់មានភាពសប្បាយរីករាយជាងមុន។

ប៉ុន្តែ ក្រុមហ៊ុន ក៏នៅមិនទាន់បានផ្តល់ព័ត៌មានលម្អិត អំពីរឿងនេះផងដែរ។ ម្យ៉ាងទៀត ឆ្លៀតឱកាសនេះ ក្រុមហ៊ុន Qualcomm ក៏មានគំនិតផ្តួចផ្តើម ទៅលើបច្ចេកវិទ្យា Sensor ស្កេនស្នាមម្រាមដៃ ដែលបំពាក់នៅខាងក្រោមអេក្រង់ទូរស័ព្ទស៊េរីថ្មីៗ និងការផ្លាស់ប្តូរ សារជីវកម្មរបស់ខ្លួនពីបច្ចេកវិទ្យា Ultrasonic ទៅជាបច្ចេកវិទ្យា Qualcomm 3D Sonic Sensor ។ ជាចុងក្រោយ ប្រសិនបើយើងទទួលបានព័ត៌មានលម្អិតបន្ថែមទៀតអំពី Snapdragon 855 តើវាដំណើរការដល់ណាៗហើយនោះ នៅលើកក្រោយ យើងនឹងណែនាំប្រិយមិត្តអ្នកអាន ដូច្នេះកុំភ្លេចតាមដានព័ត៌មាននេះជាមួយ ទំនើប ទាំងអស់គ្នានៅអត្ថបទលើកក្រោយៗទៀត៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ទីបញ្ចប់នៃ Tablet របស់ Google បានមកដល់ហើយ

ដោយ: ដួងច័ន្ទ 8 AM, Thursday, 27 Jun, 2019

បើសិនជាអ្នកជាមនុស្សដែលបានសម្លឹងឃើញពីសក្តានុពលនៅក្នុងផលិតផលម៉ូដែល Pixel Slate ដោយមិនគិតពីបញ្ហានៅលើ Software របស់វា យើងមានដំណឹងអាក្រក់មួយសម្រាប់អ្នក។...

Pd.id ឧបករណ៍ការពារខ្លួន សម្រាប់នារី

ដោយ: ដាលីស 11 AM, Monday, 13 Apr, 2015

ថ្ងៃនេះយើងមានវត្ថុច្នៃប្រឌិតមួយដែលអាចនិយាយបានថា មានប្រយោជន៍ចំពោះនារីយើងខ្លាំងណាស់ នោះគឺ Pd.idជាឧបករណ៍ដាក់តាមខ្លួនដ៏តូចមួយដែលប្រើសម្រាប់ពិនិត្យ និងវ...

យឺតពេលទេសម្រាប់ Samsung Smart Speaker?

ដោយ: ដួងច័ន្ទ 8 AM, Saturday, 15 Sep, 2018

នៅទីបំផុត Samsung បានបង្ហាញផលិតផល Smart Speaker នៅក្នុងទីផ្សារហើយ។ វាមានឈ្មោះថា Galaxy Home ហើយក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំនៃប្រទេសកូរ៉េខាងត្បូងមួយនេះ...

Sony QX10 និង Sony QX100 លេនស៍ឡូយ ប្តូទូរស័ព្ទដៃ ទៅជាកាមេរ៉ាថតរូប

ដោយ: ដាលីស 11 PM, Friday, 08 May, 2015

Sony ត្រៀមបញ្ចេញឧបករណ៍បន្ថែមល្អផុត កំពូលមួយ សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនទាំងឡាយ ដើម្បីឱ្យបានថតរូបកាន់តែឆ្ងាញ់ដៃឡើង ឧបករណ៍ទំនើបនោះគឺ លេនស៍សម្រាប់...

Tomnerb.Com - YouTube Channel