ចូលចិត្តទំនើប

PUBG នឹងបង្ហាញវត្តមានលើ PS4

ដោយ: ដួងច័ន្ទ 4 PM, Friday, 30 Nov, 2018

ទោះបីជាមានពាក្យចចាមអារ៉ាមជាច្រើនលើកឡើងថា ហ្គេម Player Unknown’s Battle Ground ឬហៅកាត់ថា PUBG នឹងបង្ហាញវត្តមាននៅក្នុងពេលឆាប់ៗនេះ នៅលើម៉ាស៊ីនហ្គេម PlayStation 4 ក្តី ក៏អ្នកលេងហ្គេមភាគច្រើននៅតែមិនជឿលើពាក្យចចាមអារ៉ាមនេះទេ។
ប៉ុន្តែពេលនេះ អ្នកអាចទទួលបានភាពប្រាកដនិយមហើយ ដោយក្រុមហ៊ុន Sony និង PUBG បានប្រកាសថា ហ្គេមនេះនឹងបង្ហាញវត្តមាននៅលើម៉ាស៊ីនហ្គេម PS4 ហើយនឹងបង្ហាញវត្តមានក្នុងពេលឆាប់ៗនេះហើយ។

ហ្គេមដ៏ពេញនិយមមួយនេះ នឹងមកដល់លើម៉ាស៊ីន PS4 នៅដើមខែធ្នូ ជាពេលវេលាដ៏សក្តិសម នឹងរដូវកាលឈប់សម្រាក និងបុណ្យ Christmas។ ហ្គេមនេះនឹងចេញព្រមគ្នាជាមួយនឹងផែនទី Erangel, Miramar និង Sanhok។ កាន់តែពិសេស ផែនទី ដែលមាន Theme ជាព្រិល ឬអាចហៅបានថា Vikendi ក៏នឹងបង្ហាញវត្តមាននៅក្នុងហ្គេមនេះផងដែរ គ្រាន់តែវានឹងបង្ហាញខ្លួននៅចុងរដូវរងារឆ្នាំ 2018 នេះ។

ក្នុងរយៈពេលមិនដល់មួយខែទៀតទេ រហូតដល់ PUBG បង្ហាញវត្តមានលើ PS4 ការកុម៉ង់ Pre-Order បានចាប់ផ្តើមទទួលចាប់ពីថ្ងៃនេះតទៅហើយ។ ដើម្បីជំរុញចិត្តអ្នកឱ្យទិញហ្គេមថ្មីនេះ PUBG និង Sony បានបញ្ចេញ Skin មួយចំនួនដោយឥតគិតថ្លៃ រួមមាន Nathan Drake ក្នុងវគ្គ Uncharted Series ‘Desert Outfit’ កាបូបស្ពាយរបស់ Ellie ពីក្នុងវគ្គ The Last of Us និង PUBG Avatar ក៏ដូចជា Theme សម្រាប់ PlayStation User ID របស់អ្នកផងដែរ។
មានវិធីជាច្រើនសម្រាប់អ្នកទទួលបានការកំសាន្តពីហ្គេម សមរភូមិបាញប្រហារនេះ អាស្រ័យលើចំនួនថវិកា។ ប្រភេទ Basic Disc Edition និង Looter’s Digital Edition ផ្តល់ឱ្យអ្នកនូវហ្គេមលក្ខណៈមូលដ្ឋាន ក្នុងតម្លៃ $30 ឬអ្នកអាចបន្ថែមថវិការហូតដល់ $50 សម្រាប់ Survivor’s Digital Edition ដែលមានបន្ថែម the Vikendi Event Pass, 2300 G-Coin Pack និង 20,000 BP។

សម្រាប់ the Champion Digital Edition ផ្តល់ឱ្យអ្នកគ្រប់យ៉ាងដូចបានរៀបរាប់ខាងលើ ហើយមានបន្ថែមកញ្ចប់ 6000 G-Coin បន្ថែមទៀតផង។
ខណៈពេលដែលអ្នកកំពុងរងចាំហ្គេមថ្មីនេះមកដល់ អ្នកនឹងអាចទទួលបានព័ត៌មានបន្ថែមនៅល់គេហទំព័ររបស់ PUBG និងបណ្តាញទំនាក់ទំនងសង្គម ក្នុងពេលឆាប់ៗនេះ៕

អត្ថបទអ្នកចង់អាន

ជម្រើសវ៉ែនតា ការពារពន្លឺ សម្រាប់អ្នកជិះកង់

ដោយ: ដួងច័ន្ទ 11 PM, Sunday, 29 Oct, 2017

  វ៉ែនតាការពារពន្លឺ ជាសម្ភារៈដ៏ចាំបាច់មួយប្រភេទ សម្រាប់ប្រើប្រាស់នៅក្រោមពន្លឺថ្ងៃ ជាពិសេសសម្រាប់អ្នកបើកបរនៅតាមដងផ្លូវ ព្រោះវាជួយការពារការស្រវាំងភ្ន...

ទិញទូរស័ព្ទ ញ៉ាំកាហ្វេនៅ BROWN ឥតគិតថ្លៃ

ដោយ: WangSang 12 AM, Tuesday, 16 Aug, 2016

ដោយសារតែមានការគ្រាំទ្រពីសំណាក់អតិថិជនដែលតែងតែនិយមប្រើប្រាស់ទូរស័ព្ទ ស្មាតហ្វូន LG កន្លងមក ។ ក្រុមហ៊ុន LG និងក្រុមហ៊ុន G Gear បានរៀបចំកម្មវិធីមួយដ៏ព...

Xiaomi គ្រោងបង្កើនតួលេខគុណនឹង 3 ក្នុងទីផ្សារអឺរ៉ុប

ដោយ: ដួងច័ន្ទ 9 AM, Saturday, 02 Mar, 2019

ក្រុមហ៊ុនផលិតទូរសព្ទរបស់ចិនមិនទាន់បង្កើតចំណាប់អារម្មណ៍ខ្លាំងនៅក្នុងទីផ្សារនៅសហរដ្ឋអាមេរិកនៅឡើយទេ ប៉ុន្តែកត្តានេះទំនងដូចជាមិនរំខានអារម្មណ៍របស់ពួកគេខ...

Xiaomi ផលិតទូរសព្ទមានអេក្រង់កោងគ្រប់ជ្រុង?

ដោយ: ដួងច័ន្ទ 8 AM, Monday, 11 Feb, 2019

ចាប់តាំងពីទូរសព្ទម៉ូដែល Galaxy Edge ចេញលក់កាលពីឆ្នាំ 2014 ផលិតផលទូរសព្ទដៃរបស់ក្រុមហ៊ុន Samsung ត្រូវបានផលិតឡើងក្នុងទម្រង់គែមកោងនៅផ្នែកខាងឆ្វេង និងខ...

Tomnerb.Com - YouTube Channel