ចូលចិត្តទំនើប

តោះមកស្គាល់ របៀបដំឡើងដ៏សាមញ្ញ រវាងឧបករណ៍បញ្ជា PS4 ភ្ជាប់នឹង Mac

ដោយ: ភារុន 8 AM, Wednesday, 13 Mar, 2019

iMac គឺមិនត្រូវបានគេរចនាឡើងមក ឱ្យមានភាពងាយស្រួល ដូចទៅនឹងកុំព្យទ័រយួរដៃ សម្រាប់លេងហ្គេមដទៃនោះទេ ប៉ុន្តែវាមិនមែនមានន័យថា អ្នកមិនអាចលេងហ្គេមជាមួយនឹងវាបានទេ។ ជាការពិតណាស់ macOS ក៏មានហ្គេមដ៏គួរឱ្យចាប់អារម្មណ៍ ជាច្រើន ដែលអ្នកអាចដំឡើងនៅក្នុង Mac ឧទាហរណ៍៖ ការលេងហ្គេមទាក់ទងនឹង ការរៀបចំក្បួនយុទ្ធសាស្រ្ត ការបាញ់ប្រយុទ្ធ និងផ្សងព្រេង…ជាដើម។ មិនថាតែអ្នកលេងហ្គេមធម្មតាញឹកញាប់ ឬ អ្នកលេងយូរៗម្តងក៏ដោយ ក៏អ្នកនៅតែអាចទទួលបានបទពិសោធន៍ នៃការលេងហ្គេមនៅលើ Mac របស់អ្នកយ៉ាងសប្បាយរីករាយផងដែរ។ ដើម្បីលេងហ្គេមទាំងនេះបាន អ្នកត្រូវការឧបករណ៍បញ្ជាហ្គេមដ៏សក្តិសម ដូចជាឧបករណ៍បញ្ជា PS4 DualShock របស់ក្រុមហ៊ុន Sony នេះឯង។ តោះ! មកស្គាល់ របៀបដំឡើងដ៏សាមញ្ញចំនួន ពីរ ដែលមាននៅក្នុងអត្ថបទដូចខាងក្រោម៖
វីធីដ៏ងាយស្រួលបំផុតទីមួយ អ្នកអាចភ្ជាប់វាបាន តាមរយៈ Bluetooth ។

វិធីទីពីរ គឺការប្រើប្រាស់ខ្សែភ្ជាប់ Micro-USB។
1. ការតភ្ជាប់ឧបករណ៍បញ្ជាហ្គេមតាម Bluetooth
វាមិនគ្រាន់តែងាយស្រួលនោះទេ វាក៏អាចផ្តល់ឱ្យអ្នកនូវ បទពិសោធន៍ដ៏ល្អជាងមុន ចំពោះការលេងហ្គេម។ យ៉ាងហោចណាស់ អ្នកនឹងមិនត្រូវបានរំខានដោយខ្សែភ្ជាប់ USB ខណៈកំពុងលេងហ្គេមផងដែរ។ ខាងក្រោមនេះគឺជា ជំហាននៃរបៀបដំឡើងឧបករណ៍បញ្ជា PS4 ភ្ជាប់ជាមួយនឹង Mac របស់អ្នកតាមរយៈ Bluetooth៖
• ដំបូងត្រូវប្រាកដថា Bluetooth នៅក្នុង Mac បើកដំណើរការ ដោយគ្រាន់តែចុចលើរូបតំណាង Bluetooth នៅនឹងរបារខាងលើរបស់ Mac ។
• ទន្ទឹមនឹងនេះដែរ នៅលើឧបករណ៍បញ្ជា PS4 សូមចុចប៊ូតុង PS4 និងចែករំលែកក្នុងពេលដំណាលគ្នា។ ដូច្នេះឧបករណ៍បញ្ជានឹងលោតភ្លឹបភ្លែតៗ ដែលវាត្រៀមខ្លួនជាស្រេច ដើម្បីភ្ជាប់ជាមួយនឹង Mac ។
• ចុចលើរូបតំណាង Bluetooth ម្តងទៀត ហើយជ្រើសរើសពាក្យ Bluetooth Preferences ។
• នៅក្នុងបញ្ជី Bluetooth Preferences នៅក្នុង Mac ហើយស្វែងរកឧបករណ៍ដោយឥតខ្សែ (Wireless Controller) និងចុចប៊ូតុង Connect ខាងក្រោមក្បែរវា។
• ដូច្នេះអ្នកអាចត្រៀមខ្លួនរួចរាល់ហើយ ដើម្បីប្រើប្រាស់ឧបករណ៍បញ្ជា PS4 សម្រាប់បទពិសោធន៍នៃការលេងហ្គេម កានតែប្រសើរជាងមុន នៅលើកុំព្យូទ័រយួរដៃរបស់ក្រុមហ៊ុន Apple មួយនេះ។

2. វិធីសាស្រ្តទីពីរ ៖ ខ្សែភ្ជាប់ Micro-USB
អ្នកលេងហ្គេមមួយចំនួន ទំនងជាចង់លេងហ្គេមនៅលើ Mac ដោយប្រើប្រាស់ឧបករណ៍បញ្ជា PS4 ឥតខ្សែ។ ប៉ុន្តែពេលខ្លះ អ្នកត្រូវប្រើប្រាស់វិធីសាស្រ្តនេះ ដោយសារតែ Bluetooth របស់ Mac មិនដំណើរការជាដើម។ ដូច្នេះអ្នកអាចសាកល្បងភ្ជាប់វា ដោយប្រើខ្សែ Micro-USB ដែលត្រូវអនុវត្តន៍ទៅតាមជំហាន៖
• ដំបូងត្រូវយកខ្សែ ដែលភ្ជាប់ទៅនឹងឧបករណ៍បញ្ជា PS4 របស់អ្នក
• បន្ទាប់ភ្ជាប់វាជាមួយនឹង Mac និងឧបករណ៍បញ្ជា
• បើកដំណើរការ PlayStation Gamepad ដោយចុចប៊ូតុង PS4 ដែលនៅចំកណ្តាល
• នៅលើ Mac សូមចុចឡូហ្គូ Apple នៅលើអេក្រង់ផ្នែកខាងឆ្វេង ហើយចុចនៅលើ About
• បន្ទាប់ចុចលើ System Report ស្វែងរក និងជ្រើសរើសពាក្យ USB
• នៅផ្នែកខាងក្រោម USB ស្វែងរកឧបករណ៍បញ្ជាឥតខ្សែ និងចុចលើវា ជាការស្រេច ៕

អត្ថបទអ្នកចង់អាន

មកដឹង គន្លឹះទាំង 7 ដើម្បីជួយបង្កើនល្បឿននៅក្នុងស្មាតហ្វូនស៊េរីចាស់

ដោយ: ភារុន 8 AM, Monday, 28 Jan, 2019

ប្រសិនបើអ្នករកឃើញថាស្មាតហ្វូនរបស់អ្នកដំណើរការជាមួយនឹង Layer Software, App, និង File ឯកសារ មានការយឺតយ៉ាវជាងមុន ដោយសារតែអ្នកបានប្រើប្រាស់ទូរស័ព្ទនេះអ...

ឧបករណ៍ Speaker ប្រើប្រាស់ក្នុងបន្ទប់ទឹក

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 05 Jul, 2017

តោះ! មកប្រែក្លាយពេលវេលាពេលព្រឹក ដ៏ងោកងុយរបស់អ្នក ឱ្យទៅជាការប្រគុំតន្រ្តីដ៏កក្រើកមួយ ជាមួយនឹង XXL Shower Speaker។ សម្លេងតន្ត្រីប្រគុំផ្ទាល់ ក្នុងពេល...

LG ឈ្នះពានរង្វាន់ការរចនា BEST OF THE BEST ពី Red Dot Design Awards

ដោយ: ទំនើប 9 PM, Saturday, 22 Apr, 2017

Red Dot Design Awards ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយជាសកល និងមានឥទ្ធិពលបំផុតក្នុងពិភពលោកក្នុងការវាយតម្លៃការរចនារបស់ផលិតផលអេឡិចត្រូនិច។ ហើយថ្ងៃនេះដ...

LG បង្ហាញអេក្រង់ 8K OLED ជំនាន់ថ្មី

ដោយ: ដួងច័ន្ទ 9 AM, Sunday, 10 Mar, 2019

ព្រឹត្តិការណ៍ CES ពិតជាមិនមានភាពភ្ញាក់ផ្អើលទេ បើសិនជាមិនមានការដាក់បង្ហាញផលិតផល LG Display ហើយក្រុមហ៊ុន LG ក៏កំពុងអន្ទះសារក្នុងការនាំមកនូវផលិតផលថ្មី...

Tomnerb.Com - YouTube Channel