ចូលចិត្តទំនើប

ទីបំផុតកាសស្តាប់ PowerBeats Pro មានពណ៌ផ្សេងៗ ក្រៅពីពណ៌ខ្មៅហើយ!

ដោយ: ភារុន 8 AM, Wednesday, 21 Aug, 2019

បន្ទាប់ពីប្រកាសចេញលក់កាសស្តាប់ Powerbeats Pro ឥតខ្សែ កាលពីដើមឆ្នាំនេះ ទីបំផុតក្រុមហ៊ុន Beats កំពុងណែនាំជម្រើសពណ៌ថ្មីផ្សេងទៀតក្រៅពីពណ៌ខ្មៅ នៅក្នុងខ្សែស្រឡាយតែមួយ។ កាសត្រចៀកនេះ ត្រូវបានលក់រាយនៅក្នុងតម្លៃ $250 ហើយមានពណ៌-ស, ពណ៌ស្លែធម្មជាតិ, និងពណ៌ខៀវចាស់។ ដូច្នេះ ពណ៌ថ្មីៗទាំងនេះនឹងអាចរកទិញបាននៅក្នុងគេហទំព័រ Apple.com ចាប់ពីថ្ងៃទី 22 ខែសីហានេះតទៅ។



ប្រសិនបើ អតិថិជនមួយចំនួនមិនទាន់សុំាជាមួយនឹងពណ៌ខ្មៅរបស់កាសស្តាប់ Beats Powerbeats Pro ទេ នេះគឺជា ឱកាសដ៏ល្អមួយក្នុងការជ្រើសរើសពណ៌ថ្មីៗផ្សេងទៀត។ កាសត្រចៀកនេះ បានទទួលពិន្ទុខ្ពស់សម្រាប់គុណភាពសំឡេង អាយុកាលថាមពលថ្ម និងមុខងារពិសេសៗផ្សេងៗទៀត។ លើសពីនេះ កាសស្តាប់ Powerbeats Pro បានប្រើប្រាស់បន្ទះឈីប H1 ដូចគ្នាទៅនឹងឈីបដែលត្រូវបានគេប្រើនៅក្នុង Airpod ជំនាន់ទី 2 របស់ Apple ផងដែឬ ដើម្បីផ្តល់នូវការភ្ជាប់ Bluetooth កាន់តែប្រសើរ និងអាចចូលប្រើប្រាស់កម្មវិធី Siri បានកាន់តែងាយស្រួលជាងមុន៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

ម៉ូនីទ័រ LG សេរ៊ីថ្មីរូបរាងទំនើបទាន់សម័យ គុណភាពនៃរូបភាពល្អដាច់គេ សមត្ថភាពខ្ពស់ និងសម្របបានគ្រប់កាលៈទេសៈ

ដោយ: ទំនើប 8 PM, Thursday, 04 Jan, 2018

ក្រុមហ៊ុន LG អេឡិចត្រូនិចនឹងដាក់បង្ហាញនៅប្រភេទម៉ូនីទ័រសេរ៊ីថ្មី 32អ៊ីញ UHD 4K (32UK950) ដែលកែប្រែពីម៉ូដែលចាស់ មានរូបរាងស្អាត និងទាន់សម័យ ដែលបំពាក់ទ...

Twitter ហាមឃាត់ការប្រើភាសាមិនច្បាស់លាស់ នៅលើបណ្តាញសង្គមរបស់ខ្លួន

ដោយ: ភារុន 8 AM, Saturday, 19 Jan, 2019

នាពេលថ្មីៗនេះ ប្រព័ន្ធបណ្តាញសង្គម Twitter បានធ្វើការ Update នូវគោលការណ៍របស់ខ្លួនមួយ នោះគឺការហាមឃាត់នូវការប្រើភាសាមិនច្បាស់លាស់នៅលើបណ្តាញសង្គម ដោយស្...

តោះ! មកស្គាល់ វិធីដោនឡូត watchOS 5.2 នៅក្នុង Apple Watch

ដោយ: ភារុន 8 AM, Monday, 08 Apr, 2019

នាឡិកា Apple Watch 4 ឥឡូវនេះគឺអាចតំឡើងជាមួយនឹង Version watchOS 5 ប៉ុន្តែអ្នកមិនត្រូវការ Wearable ចុងក្រោយរបស់ Apple ឡើយ ដើម្បីទទួលបាន Software ថ្មី...

មកស្គាល់ Tablet ស្តើងបំផុតរបស់ Samsung

ដោយ: ដួងច័ន្ទ 9 AM, Thursday, 21 Feb, 2019

ក្រុមហ៊ុន Samsung បានធ្វើការប្រកាសពីផលិតផលដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅក្នុងឆ្នាំនេះ ប៉ុន្តែវាមិនមែនជាផលិតផលទូរសព្ទ ដែលយើងទាំងអស់គ្នាកំពុងអន្ទះសារចង់ដឹង...

Tomnerb.Com - YouTube Channel