ចូលចិត្តទំនើប

Pokémon Go នឹងផ្តល់ការការពារសម្រាប់កុមារ

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 22 Aug, 2018

ហ្គេម Pokémon Go នឹងដាក់បញ្ចូលប្រព័ន្ធ Log-In ថ្មី មានឈ្មោះថា Niantic Kids ដែលនឹងផ្តល់ឱ្យមាតាបិតានូវវិធីសាស្រ្តសម្រាប់តាមដាន
គណនេយ្យហ្គេមរបស់កូនៗ។

ប្រព័ន្ធ Log-In ដែលនឹងមកដល់ថ្មីនេះ នឹងផ្តល់ឱ្យមាតាបិតានូវការចូលទៅកាន់ផ្នែកគ្រប់គ្រងមួយដែលពួកគេអាចគ្រប់គ្រងការកំណត់ Privacy
របស់កូនៗរបស់ពួកគេ និងធ្វើការគ្រប់គ្រងលើព័ត៌មានផ្ទាល់ខ្លួនដែលក្មេងៗធ្វើការចែករំលែក។ មាតាបិតាក៏មានលទ្ធភាពអាចចូលទៅមើល
និងធ្វើការឯកភាពសំណើសុំការអនុញ្ញាតជំនួសកូនៗរបស់ពួកគេផងដែរ។

យោងតាមគេហទំព័រ ComicBook មុខងារថ្មីមួយនេះនឹងអនុញ្ញាតឱ្យកុមារមានអាយុក្រោម 13 ឆ្នាំនូវការផ្លាស់ប្តូរ ឬជួញដូរ សត្វចិញ្ចឹម (Monster)
ជាមួយមិត្តភក្តិរបស់ពួកគេបានហើយ។ បច្ចុប្បន្ននេះក្រុមហ៊ុន Niantic បានរារាំងកុមារដែលមានអាយុក្រោម 13 ឆ្នាំមិនឱ្យចូលទៅដំណើរការមុខងារ
ផ្លាស់ប្តូរ ឬជួញដូរសត្វចិញ្ចឹមបានទេ ដោយសារតែបញ្ហាច្បាប់ការពារឯកជនភាពរបស់កុមារ និងច្បាប់ផ្សព្វផ្សាយពាណិជ្ជកម្ម។

គេហទំព័រខាងលើមិនបានពន្យល់ច្បាស់ថាមុខងារថ្មីនេះនឹងអនុញ្ញាតឱ្យកុមារដំណើរការប្រព័ន្ធជួញដូរទេ ប៉ុន្តែយើងសង្ឃឹមថាក្រុមហ៊ុន Niantic
នឹងធ្វើការបញ្ជាក់លម្អិត ហើយយើងនឹងផ្តល់ព័ត៌មានវិវត្តថ្មីៗសម្រាប់អ្នកបន្ថែមទៀត។

អ្វីដែលគួរឱ្យសោកស្តាយមួយទៀត គឺក្រុមហ៊ុន Niantic ក៏មិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃការបញ្ចេញមុខងារថ្មីនេះនៅពេលណាដែរ
ដោយគ្រាន់តែបង្ហើបថាវានឹងដំណើរការក្នុងពេលឆាប់ៗនេះ។ អ្វីដែលក្រុមហ៊ុន Niantic បានរៀបរាប់គឺ មាតាបិតានឹងមានលទ្ធភាពអាច
ប្រើប្រាស់មុខងារនេះដើម្បីគ្រប់គ្រង ទោះបីជាកូនៗរបស់ពួកគេប្រើប្រាស់ Pokémon Trainer Club សម្រាប់ធ្វើការ Log-In ក្តី៕

អត្ថបទអ្នកចង់អាន

រថយន្ត KIA Niro EV អាចរត់បានក្នុងចម្ងាយជាង 300 គីឡូម៉ែត្រ

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 10 Jul, 2018

ក្រុមហ៊ុន KIA បានបញ្ចប់ការធ្វើតេស្តសាកល្បងលើម៉ូដែលរថយន្តដើរដោយកម្លាំងអគ្គិសនីពេញលេញនៃម៉ូដែលរថយន្ត Niro។ ក្រុមហ៊ុនផលិតយានយន្តបានប្រកាសជាផ្លូវការនូវផ...

Lexus LC 500 ឃើញភ្លាមលង់ស្នេហ៍ភ្លែត

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 23 May, 2018

នេះជារថយន្តដ៏ថ្មីស្រឡាងមួយគ្រឿង ដែលទទួលបានចំណាប់អារម្មណ៍ខ្ពស់គ្រប់ទីកន្លែងដែលវា បានទៅដល់មិនថា នៅលើផ្លូវថ្នល់ ឬនៅកន្លែងចំណតទេ។ រថយន្ត Lexus LC 500 ជ...

រថយន្ត McLaren 720S ពង្រីកដែនកំណត់របស់អ្នក

ដោយ: ដួងច័ន្ទ 7 PM, Friday, 07 Apr, 2017

រថយន្ត McLaren 720S តំណាងឱ្យដំណើរស្វែងរកឥតឈប់ឈរ នៃការរុញច្រានដែន កំណត់នៃសមត្ថភាពរថយន្ត។ វាកាន់តែស្រាល កាន់តែខ្លាំង និងកាន់តែលឿន និងមានចំណុចពិសេសៗជា...

Tonino Lamborghini Antares ស្មាតហ្វូនកំពូលទំនើប

ដោយ: ដាលីស 11 PM, Saturday, 09 May, 2015

Tonino Lamborghini ប៊្រេន Super Car ល្បីឈ្មោះដ៏ទំនើបបំផុត បានបង្ហាញស្មាតហ្វូនស៊េរី Limited Edition សម្រាប់អ្នកនិយម Lamborghini ជាពិសេសតែម្តង។ សម្បក...

Tomnerb.Com - YouTube Channel