ចូលចិត្តទំនើប

PlayStation Classic របស់ Sony នឹងបានមកក្នុងដៃរបស់អ្នកក្នុងតម្លៃ 100$

ដោយ: ភារុន 4 PM, Friday, 30 Nov, 2018

ក្រុមហ៊ុន Sony បានប្រកាសកាលពីថ្ងៃ អង្គារ៍ ទី18 ខែកញ្ញានេះថាក្រុមហ៊ុននឹងបើកដំណើរការម៉ាស៊ីនហ្គេម PlayStation Classic ថ្មីរបស់ខ្លួនដែលនៅក្នុងនោះមានហ្គេមចំនួន 20 ដែលបានដាក់បញ្ចូលនៅក្នុងម៉ាស៊ីនហ្គេមថ្មីនេះ។
យោងទៅតាមក្រុមហ៊ុន Sony បានឱ្យដឹងថាម៉ាស៊ីនហ្គេម Classic នេះមានការកែប្រែឱ្យតូចជាងមុន 45 % ពីម៉ាស៊ីនហ្គេម PlayStation Original។ ម៉ាស៊ីនហ្គេមថ្មីនេះមានផ្ទុកនូវហ្គេមដែលមានស្រាប់មួយចំនួនដូចជា៖ Final Fantasy VII, Jumping Flash, Ridge Racer Type 4, Tekken 3 និង Wild Arms។ ម្យ៉ាងទៀតហ្គេមទាំងនេះនឹងអនុញ្ញាតឱ្យអ្នកលេងហ្គេមក្នុងទ្រង់ទ្រាយដើមរបស់វា។

កុងសូល PlayStation Original របស់ក្រុមហ៊ុន Sony ត្រូវបានណែនាំជាលើកដំបូងនៅឆ្នាំ 1994 ប្រហែលជា 25 ឆ្នាំមុនមកម្ល៉េះ។ ក្រុមហ៊ុន Sony បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា PlayStation ជាម៉ាស៊ីនហ្គេមដំបូងបំផុតនៅក្នុងប្រវត្តិសាស្រ្តម៉ាស៊ីនហ្គេមរបស់ក្រុមហ៊ុនដែលលក់ដាច់អស់ 100 លានគ្រឿងនៅទូទាំងពិភពលោកដែលផ្តល់ឱកាសឱ្យអ្នកលេងហ្គេម អាចលេងហ្គេមជាមួយនឹងរូបភាពក្រាហ្វិច 3D ជាលើកដំបូង។
អ្នកអាចធ្វើការ Pre-order ម៉ាស៊ីនហ្គេម PlayStation Classic ថ្មីនេះនៅតាមបណ្តាហាងមួយចំនួននៅក្នុងសហរដ្ឋអាមេរិក ដែលនឹងមានលក់នៅក្នុងហាងនៅថ្ងៃទី 3 ខែ ធ្នូ ខាងមុខនេះក្នុងតម្លៃ 100$ ហើយនិងមានភ្ជាប់ជាមួយខ្សែ HDMI ខ្សែ USB និង ឧបករណ៍បញ្ជាចំនួន 2 បន្ថែមទៀត។

នៅលើឆាកអន្តរជាតិ ក្រុមហ៊ុន Sony បានប្រកាសថាម៉ាស៊ីនហ្គេម Classic នឹងចាប់ផ្តើមផលិតនៅក្នុងបរិមាណមានកំណត់នៅថ្ងៃទី 3 ខែ ធ្នូ នៅប្រទេសជប៉ុន អាមេរិកខាងជើង សហភាពអ៊ឺរ៉ុប ប្រទេស New Zealand និង ប្រទេស Australia។ ក្រុមហ៊ុនក៏បានបន្ថែមទៀតថានឹងបញ្ចេញព័ត៌មានលម្អិតអំពីម៉ាស៊ីនហ្គេមថ្មីនេះនៅប៉ុន្មានខែខាងមុខនេះ។

អត្ថបទអ្នកចង់អាន

កម្មវិធីជំនួយ សម្រាប់គម្រោងជួសជុលផ្ទះ

ដោយ: ដួងច័ន្ទ 7 AM, Saturday, 03 Feb, 2018

ពេលនេះអ្នកបានត្រៀមខ្លួនរួចរាល់ សម្រាប់ការចាប់ផ្តើមគម្រោងកែលម្អគេហដ្ឋាន ដែលអ្នកបានរៀបចំទុកហើយមែនទេ? នេះជាការសម្រេចចិត្តដ៏រីករាយមួយ ប៉ុន្តែវាក៏ងាយនឹង...

ក្លិនអាក្រក់ក្នុងរថយន្ត និងវិធីកម្ចាត់

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 25 Dec, 2018

ការធ្វើដំណើរក្នុងរថយន្តទាមទារនូវបរិយាកាសល្អ ដែលជាកត្តាជះឥទ្ធិពលដល់អារម្មណ៍ក្នុងការធ្វើដំណើរ។ ប៉ុន្តែឆ្លងកាត់ការប្រើប្រាស់រយៈពេល រថយន្តរបស់អ្នកអាចនឹ...

វិធីសាស្រ្តប្រែក្លាយនាឡិកា Apple Watch ទៅជាអ្នកតាមដានដំណេក

ដោយ: ដួងច័ន្ទ 9 PM, Thursday, 01 Jun, 2017

Fitbit អាចតាមដានដំណេករបស់អ្នក ដូច្នេះ Apple Smartwatch ក៏អាចធ្វើបានដូចគ្នា។ ខាងក្រោម នេះគឺជាវិធីសម្រាប់ប្រើប្រាស់ Apple Smartwatch ជាអ្នកតាមដានការគ...

កំពូលកាមេរ៉ា WiFi ក្នុងឆ្នាំ 2018

ដោយ: ដួងច័ន្ទ 9 AM, Thursday, 11 Oct, 2018

បច្ចុប្បន្ននេះកាមេរ៉ាដែលកំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំង គឺកាមេរ៉ាដែលមានបំពាក់ប្រព័ន្ធ WiFi។ វាមានសមត្ថភាពអាចឱ្យអ្នកផ្ញើរូបភាពដោយពុំចាំបាច់ប្រើប្រា...

Tomnerb.Com - YouTube Channel