ចូលចិត្តទំនើប

ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ ធ្វើពីប្លាស្ទិក តើវាពិតជាមានសុវត្ថិភាព?

ដោយ: ភារុន 9 AM, Tuesday, 05 Feb, 2019

ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ ធ្វើពីប្លាស្ទិក ត្រូវបានគេប្រើជាញឹកញាប់ ដោយសារតែវាមានភាពងាយស្រួល ក្នុងការប្រើប្រាស់ មានពណ៌ស្រស់ស្អាត ទម្ងន់ស្រាល និងមានតម្លៃថោក។ ម្យ៉ាងទៀតឧបករណ៍ទាំងនេះ ងាយស្រួលក្នុងការស្វែងរកទិញនៅតាមទីផ្សារនានា លើសពីនេះមានឧបករណ៍ធ្វើពីប្លាស្ទិកមួយចំនួន ក៏អាចដាក់ម្ហូបអាហារចម្អិននៅក្នុងចង្រ្កាន Microwave យ៉ាងមានសុវត្ថិភាពផងដែរ។ ទោះបីជាយ៉ាងនេះក៏ដោយ តើអ្នកប្រាកដថា ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយធ្វើពីបា្លស្ទិក ពិតជាមានសុវត្ថិដភាព សម្រាប់ប្រើនៅក្នុងផ្ទះបាយមែន? ដូច្នេះដើម្បីឆ្លើយទៅនឹងសំណួរនេះ សូមប្រិយមិត្តអានអត្ថបទខាងក្រោមនេះសិន៖
• តើប្លាស្ទិកគឺជាអ្វី?
ប្លាស្ទិក គឺជាវត្ថុធាតុសំយោគ ដែលត្រូវបានផលិតឡើងពី ប៉ូលីម័រ សរីរាង្គមួយចំនួន (PVC, Nylon, Bpa, Polyethylene….) ដែលត្រូវបានផ្សាំ ចូលទៅក្នុងរូបរាងណាមួយ នៅពេលដែលវាទន់។ សរុបមក ប្លាស្ទិកគឺមានសារធាតុគីមីចម្រុះបញ្ចូលគ្នា។
• ខាងក្រោមនេះគឺជាសារធាតុគីមី ដែលបង្កគ្រោះថ្នាក់ ដែលមាននៅក្នុងប្លាស្ទិក៖
1. Bisphenol A (BPA)
BPA ត្រូវបានគេចាត់ទុកថា ជាសារធាតុគីមីមួយដែលមានច្រើនបំផុត ព្រោះវាគឺជាសមាសធាតុ ដែលធ្វើឱ្យប្លាស្ទិករឹង។ ហើយ BPA ត្រូវបានផ្សារភ្ជាប់ទៅនឹងជម្ងឺរុំារ៉ៃមួយចំនួនដូចជា៖ ជម្ងឺទឹកនោមផ្អែម ជម្ងឺបេះដូង និងជម្ងឺមហារីកសុដន់។
2. Phthalate
Phthalate ធ្វើឱ្យប្លាស្ទិកមានសភាពទន់ ហើយភាគច្រើនសារធាតុគីមីនេះ ត្រូវបានគេប្រើនៅក្នុងការផលិត កំប៉ុងភេសជ្ជៈ កំប៉ុងគ្រឿងសម្អាង និងកំប៉ុងទឹកអប់។ Phthalate ត្រូវបានផ្សារភ្ជាប់ទៅនឹងជម្ងឺមហារីកសុដន់, បញ្ហានៃការគ្មានកូនរបស់បុរស, ជម្ងឺដាច់សរសៃឈាមខួរក្បាល, ជម្ងឺទឹកនោមផ្អែមដំណាក់កាលទី 2, ADHD, ជម្ងឺហឺត និង បញ្ហាធ្លាក់ចុះ IQ ជាដើម។
3. Vinyl chloride
សារធាតុគីមីនេះ ត្រូវបានគេប្រើភាគច្រើននៅក្នុង វាំងននប្លាស្ទិក សម្រាប់បាំងនៅកន្លែងងូតទឹក។ ហើយគ្រោះថ្នាក់របស់វាគឺធ្វើឱ្យកើតជម្ងឺមហារីក។
4. Styrene
សារធាតុគីមីនេះ ត្រូវបានគេប្រើនៅក្នុង កេសដាក់ស៊ុត, ពែង និងចានប្លាស្ទិក, ប្រអប់បាយ, និងសម ស្លាបព្រាជ័រជាដើម។ ហើយ Styrene ក៏ផ្សារភ្ជាប់ទៅនឹងជម្ងឺមហារីកផងដែរ។

ទាំងនេះគ្រាន់តែសាមាសធាតុគ្រោះថ្នាក់មួយចំនួនតូច ដែលរកឃើញនៅក្នុងប្លាស្ទិកប៉ុណ្ណោះ។ អ្វីដែលគួរឱ្យភ័យខ្លាចជាច្រើនទៀត ដែលមិនទាន់ត្រូវបានសិក្សាស្រាវជ្រាវរកឃើញនៅឡើយ ដូច្នេះគ្មាននរណាដឹងច្បាស់ពីវិសាលភាព នៃគ្រោះថ្នាក់របស់ប្លាស្ទិកនោះទេ។
• តើសារធាតុគីមីគ្រោះថ្នាក់ទាំងនេះ ចូលទៅក្នុងរាងកាយរបស់មនុស្សដោយរបៀបណា?
សារធាតុគីមីទាំងនេះ ចូលទៅក្នុងរាងកាយរបស់មនុស្សតាមមធ្យោបាយខុសៗគ្នាដូចជា៖ ការលេបភាគល្អិតនៃបា្លស្ទិកដោយមិនដឹងខ្លួន, ការហិតក្លិន ឬគ្រាន់តែប៉ះប្លាស្ទិកជាដើម។ ជាទូទៅសារធាតុគីមីទាំងនេះ បញ្ចេញភាគល្អិត នៅពេលវាប៉ះនឹង កម្តៅ ឬប្រតិកម្មគីមីជាមួយនឹងសារធាតុអ្វីមួយ ដែលមកប៉ះនឹងវា។ ដូច្នេះបើអ្នកដឹងបែបនេះហើយ អ្នកគួរតែប្រើប្រាស់ឧបករណ៍ផ្ទះបាយធ្វើពីប្លាស្ទិក ដោយប្រុងប្រយ័ត្ន ហើយម្យ៉ាងទៀតអ្នកត្រូវត្រៀមចិត្តទុកឱ្យហើយ អំពីការប្រថុយប្រថានក្នុងការប្រើប្រាស់ឧបករណ៍ទាំងនេះ។
សេចក្តីបន្ថែម៖ ប្លាស្ទិក ត្រូវបានគេរកឃើញថាបានសម្លាប់មេជីវិតឈ្មោល របស់មនុស្សប្រុស ទូទាំងពិភពលោកចំនួន 40% ហើយនឹងបង្កើនចំនួនករណី នៃភាពគ្មានកូនរបស់បុរស កាន់តែកើនខ្ពស់។

• សន្និដ្ឋាន
បើទោះបីជា សមាសធាតុដែលត្រូវបានរកឃើញនៅក្នុងប្លាស្ទិកនេះ នឹងមិនប៉ះពាល់ដល់អ្នកភ្លាមៗក្តី ប៉ុន្តែសារធាតុគីមីទាំងនេះ ក៏ទៅធ្វើឱ្យមុខងារធម្មតាៗនៃរាងកាយរបស់អ្នក មានភាពរញ៉េរញ៉ៃដែរ។ ហើយយូរៗទៅ ក៏បង្កជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដល់រាងកាយរបស់អ្នកជាក់ជាពុំខាន។ យោងទៅតាមការរៀបរាប់នេះ ចម្លើយនៃសំណួរខាងលើ គឺច្បាស់ណាស់ វាពិតជាមិនមានសុវត្ថិភាព 100% ទេ។ ដូច្នេះឥឡូវ ស្ថិតនៅលើការជ្រើសរើសរបស់អ្នកផ្ទាល់ ថាតើការប្រើប្រាស់ឧករណ៍ផ្ទះបាយធ្វើពីប្លាស្ទិកគឺភាពត្រឹមត្រូវឬអត់?

ប្រភព: activefeel ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

Kado ឧបករណ៍សាកថ្ម ដ៏តូច

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 11 Oct, 2017

ឧបករណ៍សាកថាមពលកុំព្យូទ័រ និងទូរសព្ទដៃ ដ៏ធំ និងមានខ្សែរញ៉េរញ៉ៃ តែងប្រើប្រាស់កន្លែងធំនៅក្នុងហោប៉ៅកាតាប ឬកាបូបរបស់អ្នក បង្កនូវភាពស្មុគស្មាញគ្រប់ពេលចេញ...

ម៉ាស៊ីនត្រជាក់ LG Dual Inverter 2018 សន្សំសំចៃអគ្គីសនី 70% និងបច្ចេកវិទ្យាថែរក្សាស្បែក

ដោយ: ទំនើប 10 PM, Friday, 16 Mar, 2018

នៅក្នុងឆ្នាំ2018នេះLGបាននាំមកនូវម៉ាសុីនត្រជាក់សេ៊រីថ្មីរបស់ខ្លួន ដែលមានបច្ចេកវិទ្យាទំនើបទាន់សម័យ និងមុខងារពិសេសៗជាច្រើន ដែលស្របទៅនឹងតំរូវការរបស់អ្ន...

ការពារ iPhone X ដ៏មានតម្លៃជាមួយ Screen Protector

ដោយ: ដួងច័ន្ទ 10 AM, Sunday, 11 Feb, 2018

ទូរសព្ទ iPhone X គឺជាម៉ូដែលទូរសព្ទតម្លៃថ្លៃជាងគេ នៅក្នុងទីផ្សានាពេលបច្ចុប្បន្ន។ ក្រុមហ៊ុន Apple បានផលិតវាឡើងដោយប្រើប្រាស់ សម្បកអាលុយមីញ៉ូម ដែលជាតួទ...

Google ធ្វើតេស្ត Android Messages នៅលើ Chrome OS

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 31 Oct, 2018

នៅទីបញ្ចប់ក្រុមហ៊ុន Google បានចាប់ផ្តើមធ្វើតេស្តមុខងារ Android Messages នៅលើ Chrome OS ដែលការងារនេះត្រូវបានអនុវត្តអស់រយៈពេលជាយូរមកហើយ។ យោងតាម អ្នកប...

Tomnerb.Com - YouTube Channel