ចូលចិត្តទំនើប

Pictar Pro ប្រែក្លាយទូរសព្ទឱ្យទៅជាកាមេរ៉ា DSLR

ដោយ: ដួងច័ន្ទ 8 AM, Saturday, 15 Dec, 2018

កាមេរ៉ានៅលើទូរសព្ទ Smartphone នាពេលបច្ចុប្បន្នស្ទើរតែអាចប្រកួតប្រជែងគ្នាជាមួយកាមេរ៉ា DSLR បាននៅក្នុងផ្នែកជាច្រើន ជាពិសេសជាមួយនឹងលទ្ធភាពអាចយកតាមខ្លួនបានយ៉ាងងាយស្រួល និងមុខងារសម្រាប់ការប្រើប្រាស់ទូទៅ។
យ៉ាងណាមិញ នៅតែមានចំណុចជាច្រើនទៀត ដែលអាចឱ្យផលិតផលកាមេរ៉ាអនុវត្តមុខងារបានប្រសើរជាង ដូចជាការផ្តល់នូវការបញ្ជារ និង Viewfinder ដែលដំណើរការនៅក្រោមពន្លឺថ្ងៃក្តៅខ្លាំង ជាដើម។

ជាជាងការចំណាយទ្វេដង ទាំងលើទូរសព្ទ Smartphone និងលើកាមេរ៉ា ក្រុមហ៊ុន Miggo បានផ្តល់នូវជម្រើសផលិតផលកាន់តែប្រសើរសម្រាប់អ្នក គឺ Pictar Pro Advanced Camera Grip ដែលផ្លាស់ប្តូរទូរសព្ទ iPhone ឬ Android ទៅជាកាមេរ៉ាមួយគ្រឿងបាន។
យើងទាំងអស់គ្នាសុទ្ធតែធ្លាប់បានឃើញឧបករណ៍ជាច្រើន ដែលធានាថាអាចធ្វើឱ្យទូរសព្ទ Smartphone ប្រែក្លាយទៅជាកាមេរ៉ាមួយគ្រឿងបាន។ ឧបករណ៍មួយចំនួនធ្វើបានតាមរយៈ Lens ហើយឧបករណ៍ផ្សេងទៀតតាមរយៈសម្បកខាងក្រៅ។ សម្រាប់ Pictar របស់ Miggo គឺផ្សេងពីនេះ។
វាប្រើប្រាស់សមត្ថភាពកាមេរ៉ា និង Lenses ដែលមានស្រាប់នៅលើ Smartphone ប៉ុន្តែជំនួសដោយបន្ថែមកន្លែងកាន់មួយ ជាមួយនឹងកង់ និងប៊ូតុង ដែលអ្នកថតរូបអាជីបចង់បាន។ ផលិតផលនេះទទួលបានជោគជ័យគាប់ប្រសើរនៅក្នុងយុទ្ធនាការផ្សព្វផ្សាយនៅលើ Kickstarter កាលពី 2 ឆ្នាំមុន ហើយទោះបីជាយុទ្ធនាការនេះបញ្ចប់ហើយក្តី ក៏នៅតែជោគជ័យ។ នាពេលនេះ ក្រុមហ៊ុន Miggo បានត្រឡប់មកវិញ ជាមួយនឹង Version បែប Pro ដែលបន្ថែមមុខងារកាន់តែច្រើន។

អ្នកអាចនឹងភ្ញាក់ផ្អើលជាមួយមុខងារជាច្រើន ដែលអ្នកអាចទទួលបាននៅក្នុងឧបករណ៍មួយនេះ ដែលគ្រប់គ្រងលើតួទូរសព្ទ Smartphone តែពាក់កណ្តាលប៉ុណ្ណោះ។ នៅពេលនេះ Pictar Pro បានបន្ថែមកង់ និងប៊ូតុងបញ្ជារ ចំនួន 4 ដែលមានមុខងារសម្រាប់ Exposure Compensation, Multi-State Shutter Release, Zoom Rocker និង Smart Wheel ដែលអាចបង្វិលជុំវិញសម្រាប់មុខងារខុសៗគ្នា។ ឧបករណ៍កាន់បញ្ជារនេះក៏មានបំពាក់មុខងារបញ្ចូលថាមពលដោយគ្មានខ្សែ ដូច្នេះអ្នកនឹងមិនចាំបាច់បារម្ភថាទូរសព្ទរបស់អ្នកនឹងអស់ថ្ម នៅពាក់កណ្តាលទីទេ។

គំនិតច្នៃប្រឌិតថ្មីដ៏គួរឱ្យចាប់អារម្មណ៍នៅក្នុង Pictar Pro គឺ Viewfinder។ អ្នកអាចភ្ជាប់ជាមួយ Viewfinder មួយគ្រឿង ដើម្បីផ្តល់នូវភាពងាយស្រួល ក្នុងការចាប់យករូបភាពល្អបំផុត ទោះបីជាអ្នកមិនអាចមើលឃើញអេក្រង់ទូរសព្ទរបស់អ្នកនៅក្រោមពន្លឺថ្ងៃភ្លឺខ្លាំងក្តី។ វាអនុវត្តមុខងារនេះ ដោយបង្រួមកម្មវិធី Preview របស់កាមេរ៉ាទៅក្នុង Window តូចមួយ ដែលអ្នកអាចមើលឃើញនៅលើអេក្រង់តូចមួយ ដែលមិនមានការរំខាន ឬចំណាំងផ្លាត ដែលមុខងារនេះធ្វើឱ្យទូរសព្ទដំណើរការប្រៀបដូចជាកាមេរ៉ាអាជីព។

ចំណុចកាន់តែធ្វើឱ្យ Pictar Pro កាន់តែលេចធ្លោ គឺ Pictar App។ ក្នុងន័យបន្ថែមការគ្រប់គ្រងកម្រិតកាមេរ៉ាអាជីព វាអាចស្វែងយល់ថា Smartphone ត្រូវបានប្រើប្រាស់ និងកែតម្រូវការកំណត់ ឱ្យបានសមស្រប។ វាក៏មានតួនាទីសម្រាប់មុខងារ Viewfinder ដ៏អស្ចារ្យដែរ។ អ្វីដែលពិសេសគឺ អ្នកមិនចាំបាច់អនុវត្តជំហានច្រើនទេ សម្រាប់ការប្រើប្រាស់ ដោយអ្នកគ្រាន់តែដាក់ទូរសព្ទចូល ហើយដំណើរការ App ជាការស្រេច។
ក្រៅពីមុខងារទាំងនេះ Pictar Pro រក្សាបាននូវការរចនារូបរាងពីម៉ូដែលចាស់ និងធ្វើការពង្រឹងគុណភាព។ ឧបករណ៍ភ្ជាប់អនុញ្ញាតឱ្យអ្នកបន្ថែមក្បាលមេក្រូ ឬ Flash ដើម្បីឱ្យវាដើរតួកាន់តែដូចកាមេរ៉ាពិតប្រាកដ។ វាក៏អាចដំណើរការជាមួយ Tripod ផងដែរ។
ឧបករណ៍កាន់ទូរសព្ទមួយនេះក៏រចនាឡើង ដើម្បីប្រើប្រាស់ជាមួយទូរសព្ទ iPhone គ្រប់ទំហំ រាប់ចាប់ពី iPhone 6 រហូតដល់ XS រួមទាំងម៉ូដែល Plus ក៏ដូចជាគ្រប់ទំហំនៃទូរសព្ទ Android ផងដែរ។

នៅលើគេហទំព័រ Kickstarter អ្នកអាចចាប់ផ្តើមទិញវានៅក្នុងតម្លៃ $119 ហើយបើសិនជាអ្នកចង់រងចាំរហូតដល់វាបង្ហាញខ្លួននៅលើទីផ្សារ នោះតម្លៃរបស់វានឹងកើនឡើងរហូតដល់ $245៕

អត្ថបទអ្នកចង់អាន

ស្រោមបញ្ឈរធ្វើឱ្យការលេងហ្គេមលើ Nintendo Switch កាន់តែងាយ

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 17 Jul, 2018

ផ្នែកមួយដ៏ធំនៃចំណុចខ្លាំងរបស់ Nintendo Switch គឺភាពចល័តរបស់វា ប៉ុន្តែការជ្រើសយកហ្គេមប្រភេទចាស់ៗ ដែលធាតុដើមដំបូងត្រូវបាន លេងនៅលើម៉ាស៊ីនប្រភេទ Arcade...

Smart Mirror កញ្ចក់ឆ្លុះអច្ឆរិយ មានរូបភាពដូចកញ្ចក់ទូរទស្សន៍

ដោយ: វិរីយា៉ 11 PM, Tuesday, 15 Mar, 2016

ទំនើប​ទាន់សម័យ​មែនទែន នៅពេល​លោក Max Braun វិស្វករ​របស់​ហ្គូ​ហ្គ​ល​បាន​នឹកឃើញ​ អៃ​ឌៀ​វិសេស​មួយ ផលិត​កញ្ចក់​អច្ឆរិយ ឬ Smart Mirror ដែល​វា​មិនមែន​គ្រា...

Facebook បន្ថែមហ្គេម AR សម្រាប់ Video Chat

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 15 Aug, 2018

កិច្ចសន្ទនាតាម Video Chat រយៈពេលវែងអាចជាវិធីសាស្រ្តដ៏ល្អមួយក្នុងការរក្សាទំនាក់ទំនងជាមួយមិត្តភក្តិដែលស្ថិតនៅទីឆ្ងាយ។ ប៉ុន្តែការផ្សារភ្ជាប់ទំនាក់ទំន...

ណែនាំពីកង់ឆ្លាតវៃ Buzzard

ដោយ: ដួងច័ន្ទ 8 PM, Saturday, 23 Sep, 2017

ថ្ងៃនេះ ទំនើប សូមទាញអារម្មណ៍អ្នកចេញពីមាតិកា Smartphone, Smarthome និងឧបករណ៍អេឡិចត្រូនិចដទៃទៀត ហើយមកស្គាល់សម្ភារៈឆ្លាតវៃថ្មីមួយ ប្រភេទនោះគឺ Smart Bi...

Tomnerb.Com - YouTube Channel