ចូលចិត្តទំនើប

បែកធ្លាយរូបភាពរបស់ Galaxy Watch Active 2 របស់ Samsung នៅ FCC

ដោយ: ភារុន 8 AM, Wednesday, 31 Jul, 2019

ព័ត៌មានលម្អិតអំពីនាឡិកាដៃឆ្លាតវៃ Galaxy Watch Active ជំនាន់ទី 2 បានចាប់ផ្តើមលេចធ្លាយត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីការប្រកាសចេញលក់នាឡិកាឆ្លាតវៃ Galaxy Watch Active ជំនាន់ទីមួយ។ ហើយក៏មានព័ត៌មានក្រៅផ្លូវការជាច្រើន ត្រូវបានផ្សព្វផ្សាយចាប់តាំងពីពេលនោះមក ដែលធ្វើឱ្យអតិថិជនរបស់ Samsung អាចដឹងព័ត៌មានខ្លះៗទាក់ទងនឹងឧបករណ៍អេឡិចត្រូនិចមួយចំនួនរបស់ក្រុមហ៊ុន Samsung ដែលចាប់ផ្តើមដំណើរការជាផ្លូវការ។



ឥឡូវនេះ ក៏មានឯកសារ FCC មួយដុំធំ ដែលនាំមកជូននូវពន្លឺដំបូង តាមរយៈ Droid Life ដោយត្រូវបានបង្ហាញរូបភាពនៃនាឡិកាឆ្លាតវៃ រួមជាមួយនឹងរូបភាពបង្ហាញពីទិដ្ឋភាព ផ្នែកខាងក្រោយរបស់នាឡិកាឆ្លាតវៃជំនាន់ចុងក្រោយនេះផងដែរ។ ក្រុមហ៊ុន Samsung បានរចនា នាឡិកាឆ្លាតវៃ Watch Active ឱ្យទៅជាម៉ូដែល ដែលមានតម្លៃសមរម្យជាងមុន នៅក្នុងខ្សែស្រឡាយនាឡិកាឆ្លាតវៃ Galaxy Watch។ អាចទៅរួច ដែលការបង្កើតបច្ចេកវិទ្យាយក្ស ដើម្បីធ្វើឱ្យសក្តិសមរវាងការរចនាម៉ូតបែបសាមញ្ញ និងលក្ខណៈពិសេសៗ ដូចជាប្រព័ន្ធរង្វិលជុំនៅក្នុងនាឡិកាឆ្លាតវៃនេះ ប៉ុន្តែជាអកុសល វាធ្វើឱ្យដំណើរការនៃមុខងារ Navigation Feel រអាក់រអួល។ នោះហើយជាមូលហេតុ ដោយយោងទៅតាមព័ត៌មានរបស់នាឡិកាឆ្លាតវៃ Watch Active ជំនាន់ទី 2 នឹងភ្ជាប់មកជាមួយ Touch-enabled Bezel ។



លើសពីនេះ ក៏ត្រូវបានគេរាយការណ៍ថា វាគឺជានាឡិកា Bluetooth 5.0 ដំបូងគេបង្អស់របស់ក្រុមហ៊ុន ហើយក៏ផ្តល់ឱ្យនូវថាមពលយូរជាង និងការប្រើប្រាស់ថាមពលទាបផងដែរ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, នាឡិកា

អត្ថបទអ្នកចង់អាន

លក្ខណៈពិសេស របស់កាមេរ៉ានៅលើ Galaxy S10

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 26 Feb, 2019

យកលំនាំតាមការនាំមុខរបស់ក្រុមហ៊ុន Huawei ជាមួយនឹងទូរសព្ទម៉ូដែល Mate 20 Pro ក្រុមហ៊ុន Samsung បានធ្វើការណែនាំចំណែកភាគទីបីនៃកញ្ចក់ សម្រាប់ផលិតផលទូរសព្...

ទូរស័ព្ទ iPhone 8 «គ្មានសេវា ឬ សញ្ញា» តើធ្វើដូចម្តេចដើម្បីជួសជុលវា?

ដោយ: ភារុន 10 AM, Wednesday, 03 Apr, 2019

ទាំងទូរស័ព្ទ iPhone 8 និង iPhone 8 Plus គឺតែងតែផ្តល់ភាពរីករាយដ៏ពិតប្រាកដ ជាមួយនឹងលក្ខណៈពិសេសៗដែលក្រុមហ៊ុន Apple បានដាក់បញ្ចូលទៅក្នុងទូរស័ព្ទស៊េរីទំ...

តើធ្វើដូចម្តេចដើម្បីយកស្នាមឆ្កូតចេញពី ឧបករណ៍ប្រើប្រាស់ធ្វើពីដែកអ៊ីណុក?

ដោយ: ភារុន 8 AM, Friday, 31 Aug, 2018

សព្វថ្ងៃនេះសឹងតែគេហដ្ឋានទាំងអស់បានប្រើប្រាស់ឧបករណ៍ដែកអ៊ីណុក ពីព្រោះដែកអ៊ីណុកគឺរបស់មួយដ៏អស្ចារ្យដែលមានភាពធន់ទ្រាំនឹងសំណើម មិនងាយច្រេះ ធន់នឹងកម្តៅ ងា...

ក្រុមហ៊ុន LG បានបង្ហាញនូវ ស្មាតហ្វូន LG G6 ដំបូងគេ ដែលបំពាក់អេក្រង់ QHD+ ជាមួយកម្រិត​ Aspect Ratio 18:9

ដោយ: សត្យា 9 PM, Thursday, 12 Jan, 2017

ក្រុមហ៊ុន LG បានប្រកាសបញ្ជាក់ថា កំពូលស្មាតហ្វូនជំនាន់ថ្មី LG G6 ដែលត្រៀមបង្ហាញវត្តមាន ក្នុងពេលឆាប់ៗនេះ នឹងបំពាក់នូវបច្ចេកវិទ្យាអេក្រង់ថ្មី QHD+ ហើ...

Tomnerb.Com - YouTube Channel