ចូលចិត្តទំនើប

តោះ! មកស្គាល់ ពីវិធីចែករំលែករូបថតពី ទូរស័ព្ទ iPhone ទៅ Mac ដោយឥតខ្សែ

ដោយ: ភារុន 9 AM, Tuesday, 12 Mar, 2019

តើអង្គចងចាំនៅក្នុងទូរស័ព្ទ iPhone របស់អ្នកស្ទើរតែពេញហើយមែនទេ? ហើយអ្នកមិនចង់លុបចោលរូបថត ឬ វីដេអូ ឬ ឯកសារសំខាន់ៗរបស់អ្នកមែនទេ? ជាការពិត ឯកសារភាគច្រើន គឺពិតជាមានសារៈសំខាន់ ដូច្នេះអ្វីទាំងនេះមិនអាចលុបចោលដោយគ្មានការបម្រុងទុកឡើយ។ ប្រសិនបើ Mac របស់អ្នកនៅមានកន្លែងទំនេរច្រើន អ្នកអាចរក្សាឯកសារទាំងនេះនៅទីនេះបាន។ សម្រាប់ការផ្ទេររូបថត វីដេអូ ឬ ឯកសារសំខាន់ ពីប្រព័ន្ធ iOS ទៅកុំព្យូទ័រ Mac គឺមានច្រើនវិធី ដូចជាការប្រើខ្សែ USB, iCloud, ឬ AirDrop ។ ប៉ុន្តែអ្វីដែលកាន់តែងាយស្រួលនោះ គឺជម្រើសនៃការផ្ទេរ ដោយឥតខ្សែ បើចង់ដឹងថាពីវិធីនេះ សូមតាមដានទាំងអស់គ្នានៅក្នុងអត្ថបទខាងក្រោម៖
1. បើកដំណើរការ AirDrop នៅលើ Mac
វាមិនពិបាកទេ ក្នុងការចែករំលែក រូបថត ពីទូរស័ព្ទ iPhone ទៅ Mac ដោយមិនត្រូវការខ្សែភ្ជាប់ គឺការប្រើប្រាស់លក្ខណៈពិសេសនោះគឺ AirDrop ។ ដំបូងសូមបើកកម្មវិធីស្វែងរក (Finder) នៅលើ Mac ហើយចុច AirDrop នៅពេលអ្នកបើកកម្មវិធីស្វែងរក (Finder) បន្ទាប់មក ចុចចូលទៅរបារម៉ីនុយកម្មវិធីស្វែងរក (Finder) ។ នៅផ្នែកខាងក្រោមនៃ AirDrop Window ប៉ុន្តែសូមប្រាកដថាអ្នកបានកំណត់ «អនុញ្ញាតឱ្យរកឃើញដោយ៖ To Everyone ឬ Contact only» ។

2. ជ្រើសរើសរូបថត នៅលើទូរស័ព្ទ iPhone
ដំបូងបើកចូលទៅកម្មវិធី Photos នៅលើទូរស័ព្ទ iPhone របស់អ្នក ហើយជ្រើសរើសរូបថត ដែលអ្នកចង់ចែករំលែក។ បន្ទាប់មកប៉ះលើរូបតំណាងចែករំលែក នៅផ្នែកខាងឆ្វេងនៃអេក្រង់ ហើយរង់ចាំរហូត ដល់ឈ្មោះម៉ាក កុំព្យូទ័រ Mac បង្ហាញនៅលើបញ្ជី AirDrop នៃទូរស័ព្ទ iPhone និងប៉ះលើវា។ ម្យ៉ាងទៀត អ្នកក៏ចែករំលែករូបថតច្រើនជាងមួយ នៅពេលតែមួយ ដោយគ្រាន់តែប៉ះលើពាក្យ Select នៅផ្នែកខាងលើខាងស្តាំ នៃអេក្រង់កម្មវិធី Photos បន្ទាប់មកជ្រើសរើសរូបថត ដែលអ្នកចង់ផ្ទេរ ហើយចុចលើរូបតំណាង Share ជាការស្រេច។

3. ការទទួលយកឯកសារ នៅលើ Mac
នៅពេលអ្នកចុចលើឈ្មោះម៉ាក កុំព្យូទ័រ Mac នៅក្នុងបញ្ជី AirDrop របស់ទូរស័ព្ទ iPhone នោះនឹងមានសារមួយលេចឡើងមកបង្ហាញនៅលើ Mac បន្ទាប់មកអ្នកអាចជ្រើសរើសពាក្យ « Accept» ដើម្បីអនុញ្ញាតឱ្យទូរស័ព្ទ iPhone ផ្ទេររូបថតទៅ កុំព្យូទ័រ Mac របស់អ្នក ប៉ុន្តែបើមិនចង់ផ្ទេរអ្នកអាចចុចប៊ូតុង « Decline» បាន ប្រសិនបើអ្នកមិនចង់ផ្ទេរ។

សេចក្តីបញ្ជាក់បន្ថែម៖
• AirDrop គឺជាលក្ខណៈពិសេសមួយ ដែលមានប្រយោជន៍បំផុត ដើម្បីចែករំលែកឯកសាររវាងឧបករណ៍អេឡិច ត្រូនិករបស់ក្រុមហ៊ុន Apple ទាំងអស់បានកាន់តែលឿន និងងាយស្រួលជាងប្រើលក្ខណៈពិសេសផ្សេងទៀត ដូចជាអ្នកអាចចែករំលែកឯកសារដោយឥតខ្សែ។ ទោះបីជាយ៉ាងនេះក្តី ក៏នៅមានការដាក់ដែនកំណត់ខ្លះៗដែរ ដូចជា ម៉ូដែល MacBook Pro ចុងឆ្នាំ 2008, ម៉ូដែល MacBook Air ចុងឆ្នាំ 2010, ម៉ូដែល iMac ដើមឆ្នាំ 2009 ។ល។ គឺសុទ្ធតែអាចប្រើប្រាស់លក្ខណៈពិសេស AirDrop នេះ ដើម្បីផ្ទេរឯកសារពី Mac ទៅ Mac បាន ប៉ុន្តែអ្នកនឹងមិនអាចចែករំលែករូបថត ពីទូរស័ព្ទ iPhone ទៅ Mac ដោយឥតខ្សែ ដែលប្រើលក្ខណៈពិសេស AirDrop នេះបានឡើយ។ និយាយរួមមក ការផ្ទេរឯកសារតាមលក្ខណៈពិសេសនេះបាន លុះត្រាតែ ឧបករណ៍នេះគឺជា Mac ឆ្នាំ 2012 ឬ ស៊េរីថ្មីជាងនេះ ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS 7. ឬ Version ខ្ពស់ជាងនេះ។

ប្រភព: technobezz ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ព្រឹតិ្តការណ៍ថ្មីរបស់ Apple នឹងផ្តោតលើការអប់រំ

ដោយ: ដួងច័ន្ទ 8 PM, Wednesday, 16 May, 2018

ក្រុមហ៊ុន Apple បានប្រកាសអំពីព្រឹត្តិការណ៍ពិសេសនាថ្ងៃទី 27 ខែមីនាខាងមុខនេះ ដែលនឹងផ្តោតលើប្រធានបទ «គំនិតច្នៃប្រឌិតថ្មី សម្រាប់គ្រូបង្រៀន និងសិស្ស»​ ...

ទូរទស្សន៍ 8K របស់ Sony បង្ហាញវត្តមានហើយ

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 16 Jan, 2019

ឆ្នាំថ្មីនេះ នៅក្នុងព្រឹត្តិការណ៍ CES ក្រុមហ៊ុន Sony គឺជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុន ផលិតទូរទស្សន៍ ដែលបានប្រឡូកចូលក្នុងការផលិតទូរទស្សន៍ 8K ជាម...

បិទសម្លេងនៅជុំវិញខ្លួនអ្នក ជាមួួយនឹងកាសស្តាប់ត្រចៀក ដ៏អស្ចារ្យមួយនេះ

ដោយ: ដួងច័ន្ទ 9 PM, Monday, 15 May, 2017

ធ្វើការគ្រប់គ្រងសម្លេងនានា នៅជុំវិញខ្លួនអ្នក ជាមួយនឹងកាសត្រចៀកច្នៃប្រឌិតថ្មី។ កាសត្រចៀកជំនាន់ថ្មីនេះមានឈ្មោះថា Knops។ វាជួយការពារត្រចៀកអ្នកពីការសម្...

ឥឡូវនេះអ្នកអាចប្រើ Google Map នៅក្នុង CarPlay ជាមួយប្រព័ន្ធប្រតិបត្តិការ iOS 12 របស់ Apple បានហើយ

ដោយ: ភារុន 9 AM, Friday, 09 Nov, 2018

សព្វថ្ងៃនេះជាមួយប្រព័ន្ធប្រតិបត្តិការ iOS 12 ក្រុមហ៊ុន Apple បានបន្ថែមការផ្គត់ផ្គង់សម្រាប់សេវាកម្ម Google Map ដែលជាសេវាកម្មទី3 បន្ទាប់ពីដាក់វាបញ្ចូ...

Tomnerb.Com - YouTube Channel