ចូលចិត្តទំនើប

ការលេងហ្គេមអ៊ីនធឺណិតពីកុំព្យូទ័រទៅទូរស័ព្ទ នឹងមកដល់នៅក្នុងទូរស័ព្ទ Galaxy Note 10 !

ដោយ: ភារុន 9 AM, Friday, 13 Sep, 2019

កម្មវិធីលេងហ្គេមពីកុំព្យូទ័រទៅទូរស័ព្ទ PlayGalaxy របស់ Samsung បានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ឱ្យដល់អ្នកនិយមលេងហ្គេមអ៊ីនធឺណិត។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបានបញ្ចេញ PlayGalaxy Link ទៅកាន់សហរដ្ឋអាមេរិច និងកូរ៉េខាងត្បូង សម្រាប់អ្នកដែលជាម្ចាស់ទូរស័ព្ទ Galaxy Note 10 និង Note 10+ ដែលចង់លេងហ្គេមកម្រិតគុណភាពខ្ពស់ ដូចគ្នាផងដែរទៅនឹងកុំព្យូទ័រ នៅលើទូរស័ព្ទដៃរបស់ពួកគេ។ ជាធម្មតា អ្នកនិយមលេងហ្គេមនឹងត្រូវការកុំព្យូទ័រ ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នាជាមួយនឹងប្រព័ន្ធដំណើរការ Core i5, RAM 8GB, ក្រាហ្វិកដែលមានល្បឿនលឿន (ទាំងប្រភេទ GTX 1060 ឬ Radeon RX 550) រួមជាមួយនឹងការតភ្ជាប់តាមរយៈរ៉ោតទ័រ Gigabit។ ប្រសិនបើអ្វីៗដំណើរការល្អប្រសើរ អ្នកនិយមលេងហ្គេមអ៊ីនធឺណិត មិនត្រឹមតែអាចលេងហ្គេមនៅលើកុំព្យូទ័រប៉ុណ្ណោះ ក៏អាចលេងហ្គេមអ៊ីនធឺណិតនៅលើទូរស័ព្ទ Galaxy Note 10 និង Note 10+ បានផងដែរ។





បន្ថែមលើនេះ វាក៏គាំទ្រឧបករណ៍ចល័តផ្សេងទៀតដូចជា Tablet ជាដើម ហើយវាក៏នឹងមកដល់នៅបណ្តាប្រទេសផ្សេងៗទៀតជាច្រើននាពេលអនាគតផងដែរ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

Mazda CX-8 ប្រចាំឆ្នាំ ២០១៧ បង្ហាញខ្លួននៅជប៉ុន

ដោយ: ស. លីង 3 PM, Sunday, 24 Sep, 2017

រថយន្ត Mazda CX-8 ២០១៧ បានបង្ហាញមុខជាផ្លូវការ នៅប្រទេសជប៉ុន ជាមួយនឹងរូបរាង ៣ តង់ កៅអីអង្គុយចំនួន ៧។ Mazda ២០១៧ មានទំហំ ១.៨៤០ មីលីម៉ែត្រ និងកម្ពស់ ...

បណ្តុំថាមពលថ្មពី Hyper

ដោយ: ដួងច័ន្ទ 8 AM, Thursday, 20 Sep, 2018

នៅក្នុងសមរភូមិថាមពលថ្មដ៏ក្លៀវក្លា ក្រុមហ៊ុន Hyper ទើបនឹងបានបញ្ចេញផលិតផលថ្មីមួយឈ្មោះថា HyperJuice។ ក្រុមហ៊ុនបានរៀបរាប់ថា នេះគឺជាបណ្តុំឧបករណ៍ផ្តល់ថាម...

៦ ចំណុច ដែលអ្នកត្រូវដឹង មុនពេលទិញទូរទស្សន៍

ដោយ: ដួងច័ន្ទ 9 PM, Monday, 13 Mar, 2017

អ្នកកំពុងចង់ទិញ ទូរទស្សន៍ថ្មីមែនទេ? តែអ្នកមិនអាចសម្រេចចិត្ត ជ្រើសរើសយកទូរទស្សន៍ម៉ាកមួយណានៅឡើយទេ ព្រោះវាមើលទៅស្អាត ប្រណិត និងទាន់សម័យដូចៗគ្នា។ ការទិ...

ExoLens Pro ផ្តល់មុំថតរូប កាន់តែធំទូលាយ

ដោយ: ដួងច័ន្ទ 7 PM, Tuesday, 10 Oct, 2017

ExoLens Pro គឺជាឧបករណ៍ដែលផ្តល់នូវ ការថតរូបបែបអាជីព ផលិតនូវរូបភាពមានគុណភាពកម្រិតខ្ពស់។ វាពង្រីកផ្ទៃរូបភាព នៅលើកាមេរ៉ារបស់ទូរសព្ទ iPhone ដោយពុំចាំបាច...

Tomnerb.Com - YouTube Channel