ចូលចិត្តទំនើប

Pass App និង Grab មួយណាល្អជាង?

ដោយ: ដួងច័ន្ទ 1 PM, Friday, 15 Mar, 2019

ដូចគ្នានឹងប្រទេសភាគច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរ សេវាកម្ម Grab Taxi មានវត្តមាននៅក្នុងប្រទេសកម្ពុជាយើង ហើយវាកំពុងមានប្រជាប្រិយភាពទាំងអ្នកទេសចរណ៍ និងប្រជាជនក្នុងស្រុក។
ប៉ុន្តែ នៅពេលដែលអ្នកឈានជើងចូលមកដល់កម្ពុជាភ្លាម អ្នកនឹងដឹងថាសេវាកម្មមធ្យោបាយធ្វើដំណើរមួយនេះ មានដៃគូប្រកួតប្រជែងដ៏ធំមួយ នោះគឺ Pass App។ ដូច្នេះនៅក្នុងអត្ថបទខាងក្រោមនេះ ទំនើប សូមធ្វើការប្រៀបធៀបរវាង Pass App និង Grab ដើម្បីដឹងថាតើសេវាកម្មមួយណាជាជម្រើសដ៏ល្អសម្រាប់អ្នកធ្វើដំណើរ។

សេវាកម្ម Pass App
ដោយសារ ទំនើប ធ្លាប់មានអត្ថបទមួយបង្ហាញពីដំណើរការរបស់ Grab រួចម្តងមកហើយ ដូច្នេះនៅពេលនេះយើងសុំឆ្លៀតបន្តិចបង្ហាញពីសេវាកម្មរបស់ Pass App សិន។ Pass App មានដំណើរការស្រដៀងគ្នានឹងសេវាកម្ម Grab ដែរ។ អ្នកអាចហៅទូរសព្ទដើម្បីស្វែងរកមធ្យោបាយធ្វើដំណើរ ដោយប្រើប្រាស់ App បន្ទាប់មកធ្វើការជ្រើសរើសប្រភេទមធ្យោបាយធ្វើដំណើរ ដែលមានជារថយន្ត រ៉ឺម៉ក និងកង់បី ហើយចុងក្រោយបញ្ជាក់ពីទីកន្លែងរបស់អ្នក។ នៅចុងបញ្ចប់នៃការធ្វើដំណើរ អ្នកនឹងទទួលបានការបង្ហាញពីតម្លៃនៃការធ្វើដំណើររបស់អ្នក។ នៅពេលដែលអ្នកបើកបរទទួលយកសំណើរបស់អ្នក App នេះនឹងបញ្ជូនឱ្យអ្នកនូវព័ត៌មានយានជំនិះ ដើម្បីអ្នកអាចសម្គាល់បាននៅពេលវាមកដល់ទីតាំងរបស់អ្នក។ អ្នកក៏នឹងអាចតាមដានអំពីទីតាំងរបស់យានជំនិះនៅលើផែនទីរបស់ App ផងដែរ។ ចំពោះការទូទាត់គឺធ្វើឡើងតាមរយៈការប្រើប្រាស់លុយសុទ្ធ ហើយអ្នកក៏អាចធ្វើការវាយតម្លៃអ្នកបើកបរបានផងដែរ។

ការប្រៀបធៀប
– ជាទូទៅសេវាកម្ម Pass App មានតម្លៃទាបជាងសេវាកម្មរបស់ Grab។ តម្លៃនៃការធ្វើដំណើរដែលបានបង្ហាញនៅពេលអ្នកបញ្ជាក់ពីទីតាំង គឺជាការប៉ាន់ស្មាន សម្រាប់សេវាកម្ម Pass App ប៉ុន្តែសេវាកម្ម Grab មានអត្រាតម្លៃថេរ។ តាមរយៈការប្រើប្រាស់ប្រមាណ 90% បានបង្ហាញថាតម្លៃជាក់ស្តែងនៃការប្រើប្រាស់សេវាកម្ម Pass App មានអត្រាទាបជាងតម្លៃតម្លៃដែលបានកំណត់ថេរ របស់សេវាកម្ម Grab។
– ដោយសារសេវាកម្ម Pass App មានប្រជាប្រិយភាពជាង Grab ដូច្នេះការរងចាំយានជំនិះ មានរយៈពេលច្រើនបំផុតត្រឹមតែ 4 នាទីប៉ុណ្ណោះ ប៉ុន្តែភាគច្រើនការរងចាំមានថេរវេលាមិនដល់ 2 នាទីទេ
– ការប្រើប្រាស់សេវាកម្ម Pass App ភាគច្រើនអ្នកអាចកក់យានជំនិះជាកង់បីឥណ្ឌា ដែលមានអត្រាតម្លៃទាបជាងគេ។ ចំណែកសេវាកម្ម Grab វិញ ភាគច្រើនមានតែរថយន្តប៉ុណ្ណោះ ដែលមានតម្លៃថ្លៃ ឬម៉ូតូ ដែលអាចផ្ទុកអ្នកដំណើរបានតែម្នាក់ប៉ុណ្ណោះ។
– សេវាកម្ម Grab មានជម្រើសសម្រាប់ការភ្ជាប់កាតរបស់អ្នក ទៅកាន់ App មានន័យថាអ្នកមិនចាំបាច់ទូទាត់ការចំណាយជាមួយលុយសុទ្ធទេ ប៉ុន្តែសេវាកម្ម Pass App ទំនងដូចជាមានជម្រើសទូទាត់តែមួយប៉ុណ្ណោះ។
– មុខងារផែនទីនៅលើ Pass App ទាមទារឱ្យមានការពង្រឹងគុណភាព។ វាគួរមានលក្ខណៈសាមញ្ញ ព្រោះអ្នកបើកបរមួយចំនួនទំនងដូចជាមានការលំបាកក្នុងការស្វែងរកទីតាំង ជាពិសេសការធ្វើដំណើរនៅតាមផ្លូវតូចៗមួយចំនួន។
– សេវាកម្ម Grab មានការផ្តល់រង្វាន់ដល់អតិថិជន ជាមួយកម្មវិធីបញ្ចុះតម្លៃនានា ខណៈដែរ Pass App មិនមានសេវាកម្ម ឬការផ្តល់ជូនពិសេសទេ។
តាមរយៈការស្ទាបស្ទង់ យើងឃើញថាសេវាកម្ម Pass App ហាក់ដូចជាមានប្រជាប្រិយភាពជាង សេវាកម្ម Grab ដោយសារវាមានតម្លៃទាបជាង ងាយស្រួលប្រើប្រាស់ជាង និងមាននៅតាម បណ្តាខេត្តជាច្រើន។

សម្រាប់ប្រិយមិត្តរបស់ ទំនើប វិញ តើ Pass App ឬ Grab ជាជម្រើសរបស់អ្នក? សូមចែករំលែកជាមួយយើងផងបានទេ៕

ប្រភព: collectingotherplaces ផ្នែក: បច្ចេកវិទ្យា, កម្មវិធី និងហ្គេម

អត្ថបទអ្នកចង់អាន

World of Warcraft ជំនានទី 7 នឹងចេញក្នុងខែសីហា

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 20 Jun, 2018

ក្រុមហ៊ុន Blizzard ដឹងយ៉ាងច្បាស់ថា ដើម្បីរក្សាចំនួនអ្នកលេងហ្គេម ឱ្យបន្តការចូលមកលេងហ្គេម World of Warcraft ជារៀងរាល់ថ្ងៃ ដោយទំនុកចិត្តខ្ពស់នេះ ក្រ...

Samsung អាចនឹងផលិតទូរសព្ទ Galaxy S10 ចំនួន 3

ដោយ: ដួងច័ន្ទ 9 AM, Thursday, 26 Jul, 2018

ក្រុមហ៊ុន Samsung អាចនឹងផលិតទូរសព្ទ Galaxy S10 សម្រាប់អ្នកប្រើប្រាស់គ្រប់ៗរូប។ ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េដ៏ធំមួយនេះអាចនឹងបញ្ចេញ ទូរសព្ទ 3 ម៉ូដែលខុស...

ជើងទម្រ សម្រាប់សាកថ្មទូរសព្ទទាំង ១០ ប្រភេទ ដ៏ទាន់សម័យ

ដោយ: ដួងច័ន្ទ 7 PM, Thursday, 16 Mar, 2017

បើសិនជាអ្នកបានឃើញ ទូរសព្ទរបស់អ្នកបង្ហាញថា ថាមពលថ្មនៅសល់តែ ១០ភាគរយទៀត តម្រូវឱ្យអ្នកបញ្ចូលថ្មជាបន្ទាន់ ប៉ុន្តែអ្នកមិនមានឧបករណ៍សាកថ្ម នៅក្បែរខ្លួន។ នេ...

ខ្លីៗ ដើមី្បប្រើប្រាស់លក្ខណៈពិសេស របស់ iPhone

ដោយ: ចរិយា 5 PM, Wednesday, 30 Nov, 2016

តើអ្នកចេះប្រើប្រាស់ iPhone ដល់កម្រិតណា? ដឹងពី iPhone គ្រប់សព្វទេ? ប្រសិនបើអ្នកចង់ដឹងមែន មិនបាច់ទៅរកអ្នកជំនាញទេ អ្នកគ្រាន់តែរៀនពីគន្លឹះសំខាន់ៗ សម្រា...

Tomnerb.Com - YouTube Channel