ចូលចិត្តទំនើប

កាមេរ៉ា Panasonic ថ្មី អាចថតវីដេអូ 6K

ដោយ: ដួងច័ន្ទ 8 AM, Saturday, 08 Jun, 2019

ក្រុមហ៊ុន Panasonic បានបន្ថែមផលិតផលកាមេរ៉ា Third Full-Frame Mirrorless ថ្មីមួយទៅក្នុងស្រឡាយផលិតផល L-Mount របស់ខ្លួន ជាមួយនឹងការបញ្ចេញកាមេរ៉ា Video-Oriented ម៉ូដែល Lumix S1H ដែលបានបង្ហាញខ្លួនៅក្នុងព្រឹត្តិការណ៍ Cine Gear Expo 2019។ កាមេរ៉ាថ្មីនេះមានបំពាក់នូវលក្ខណៈពិសេសជាច្រើន ដែលយើងកំពុងសង្ឃឹមចង់បាន ប៉ុន្តែមិនបានទទួលនៅក្នុងម៉ូដែល S1 មានដូចជា ការថតវីដេអូ 6K, 10-Bit 4:2:2 Internal Recording និង V-Log/V-Gamut ជាមួយនឹងកម្រិត 14+ Stops នៃ Dynamic Range។

ច្បាស់ណាស់ថាកាមេរ៉ា S1H ថ្មីនេះនឹងក្លាយជាកាមេរ៉ា Full-Frame Mirrorless ទំនើបបំផុត សម្រាប់បំពេញមុខងារថតវីដេអូ ដែលមានបច្ចេកវិទ្យាឈានមុខលើ Canon, Nikon និង Sony។ អ្នកនឹងអាចថតវីដេអូ 5.9K ក្នុងកម្រិត 16:9 ក្នុងល្បឿនលឿនរហូតដល់ 30fps ផ្តល់ឱ្យអ្នកនូវជម្រើសកាន់តែច្រើនក្នុងការបំពេញមុខងារ Punch In ឬ Crop សម្រាប់ទម្រង់ 4K Release ចុងក្រោយ។ កាមេរ៉ានេះក៏អាចថតវីដេអូ 6K ពេញលេញ នៅក្នុងកម្រិត Ratio 3:2 ហើយវាក៏នឹងគាំទ្រដំណើរការជាមួយ Cinema-Oriented Anamorphic Lenses ដូចគ្នានឹងម៉ូដែល GH5 ដែរ។ ក្រុមហ៊ុន Panasonic បានធ្វើការកត់សម្គាល់ថា ម៉ូដែល S1H គឺជាផលិតផលកាមេរ៉ា Full-Frame Mirrorless ដំបូងបង្អស់នៅក្នុងពិភពលោក ដែលមានសមត្ថភាពដំណើរការវីដេអូ 10-Bit 4K DCI នៅក្នុងល្បឿនរហូតដល់ 60 fps។ ប៉ុន្តែនេះជាការអះអាងដ៏ស្រពិចស្រពិលមួយ ដោយសារកាមេរ៉ានេះនឹង Crop វីដេអូ 4K DCI ទៅជា Super 35mm។ យ៉ាងណាក្តី វានៅតែជា Sensor មានឥទ្ធិពលដ៏ធំមួយ នៅក្នុងចំណោមផលិតផលកាមេរ៉ា Mirrorless ដែលអាចថតវីដេអូ 4K ក្នុងល្បឿន 60fps ខ្លាំងជាងម៉ូដែល GH5 របស់ Panasonic និងម៉ូដែល X-T3 របស់ Fujifilm។ កាមេរ៉ានេះក៏អាចថតវីដេអូ 4K ក្នុងល្បឿន 30fps ដោយប្រើប្រាស់ Full Sensor Area ដូចគ្នានឹងម៉ូដែល S1 ដែរ។

ម៉ូដែល S1H នឹងភ្ជាប់ជាមួយ V-Log/V-Gamut Color Mode ដើម្បីផ្តល់ជូននូវ Dynamic Range ក្នុងកម្រិត 14+ Stops ដូចគ្នានឹង Cinema Varicam តម្លៃ $20,000 របស់ Panasonic ដែរ។ Panasonic បញ្ជាក់ថាការគ្រប់គ្រងពណ៌គឺដូចគ្នានឹងម៉ូដែល GH5 និង Varicam ដែរ ដូច្នេះអ្នកនឹងមានលទ្ធភាពបញ្ចូលរួមគ្នា និងផ្គូផ្គងយ៉ាងងាយស្រួល នៅពេលអ្នកថតជាមួយកាមេរ៉ាទាំងបីម៉ូដែលនេះ។ ជាមួយ Sensor ដ៏ធំ និងមុខងារវីដេអូ 6K កាមេរ៉ា S1H អាចនឹងមានកម្តៅក្តៅ ដូច្នេះ Panasonic បានរចនាវាឡើង ដែលអាចកាត់បន្ថយកម្តៅបានប្រសើរជាងម៉ូដែល S1/S1R។ ក្នុងន័យនេះ វាផ្តល់នូវរយៈពេលថតគ្មានដែនកំណត់ ដែលធ្វើឱ្យវាជាជម្រើសដ៏ល្អមួយសម្រាប់អ្នកថតវីដេអូនៅតាមកម្មវិធីនានា។

មានចំណុចជាច្រើនទៀតដែលយើងមិនទាន់ដឹងអំពី S1H។ យើងមិនទាន់ច្បាស់ថាវានឹងបំពាក់ប្រព័ន្ធ AF ប្រភេទ Depth-From-Defocus Contrast-Detect ដូចនៅលើ S1 និង S1R ឬប្រើប្រាស់ Hybrid Phase-Detect System ទេ។ Panasonic មិនបានបញ្ជាក់ថាកាមេរ៉ាថ្មីនេះនឹងមាន In-Body Stabilization ឬមុខងារដទៃទៀតដែលមាននៅលើ S1/S1R ទេ ហើយក៏មិនបានបង្ហាញពី Resolution របស់ Sensor ដែរ។ ប៉ុន្តែក្រុមហ៊ុនបានលើកឡើងថា កាមេរ៉ាថ្មីនេះនឹងមានតម្លៃក្នុងរង្វង់ប្រមាណ $4,000 ហើយនឹងចេញលក់នៅក្នុងអំឡុងពេលដំណាច់ឆ្នាំ។ ជាមួយគ្នានេះ Panasonic ក៏បានបង្ហាញព័ត៌មានលម្អិតអំពី Software ថ្មីដែលនឹងចេញសម្រាប់ប្រើប្រាស់ជាមួយ Lumix S1 ផងដែរ។ កម្មវិធី Upgrade Firmware Key DMW-SFU2 នឹងចេញនៅក្នុងខែកក្កដា និងផ្លាស់ប្តូរវាទៅជាកាមេរ៉ាវីដេអូកាន់តែខ្លាំង។ បន្ទាប់ពីតំឡើង កាមេរ៉ា S1 នឹងដំណើរការការថតទាំង Internal និង External 4:2:2 10-Bit ដែលមានល្បឿន 60fps។


វាក៏អាចដោះសោរ V-Log/V-Gamut Color Mode ជាមួយនឹង 14+ Stop នៃ Resolution ដូចគ្នានឹង S1H ដែលនេះមានន័យថាកាមេរ៉ាទាំងពីរនេះអាចនឹងមាន Sensor ដូចគ្នា។ អ្នកក៏នឹងទទួលបាន In-Camera LUT App ដើម្បីធ្វើឱ្យ On-Set Monitoring កាន់តែច្បាស់លាស់ 96Hz Audio ជាមួយនឹងជម្រើសឧបករណ៍ជំនួយ XLR និងមានកម្រិតពន្លឺ Waveform នៅលើអេក្រង់។ វានឹងមកដល់នៅក្នុងខែកក្កដា ប៉ុន្តែ Panasonic នៅមិនទាន់បង្ហាញតារាងតម្លៃនៅឡើយ ដែលអាចឱ្យយើងប៉ាន់ស្មានថាវានឹងមានតម្លៃដ៏ខ្ពស់៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

វីវរហើយ! Instagram ជួបបញ្ហា ធ្វើឱ្យ Follower មានការធ្លាក់ចុះរាប់លាន

ដោយ: ភារុន 9 AM, Tuesday, 19 Feb, 2019

នាពេលបច្ចុប្បន្ននេះ Instagram កំពុងស៊ើបអង្កេតបញ្ហាមួយ ដែលបណ្តាលឱ្យគណនីដ៏ពេញនិយម ទំនងជាបាត់បង់ Follower រាប់លាន។ យោងទៅតាម សេចក្តីរាយការណ៍របស់ Instag...

ឧបករណ៍ថ្មីរបស់ LG សម្អាតភាពកខ្វក់ ក្នុងខ្យល់

ដោយ: ចរិយា 9 PM, Monday, 26 Dec, 2016

គ្រប់គ្នាធ្វើគ្រប់យ៉ាងដើមី្បឲ្យរស់នៅមានសុខភាពល្អ ប៉ុន្តែមនុស្សតិចណាស់ដែលដឹងថា នៅក្នុងខ្យល់ដែលយើងដកដង្ហើមចូលផ្ទុកទៅដោយរបស់កខ្វក់ និងរបស់ដែលអាចធ្វើឲ្...

LG G5 មានលក់នៅកម្ពុជាហើយ!

ដោយ: ម៉ូនី 2 AM, Monday, 25 Apr, 2016

  អស់រយៈពេលជាង ពីខែកន្លង​មក​ហើយ​ដែលកំពូលទូរស័ព្ទរបស់ LG បាន​ប្រកាស​ជាផ្លូវការនៅ MWC 2016។ ប៉ុន្តែក្នុងពេលថ្មីស្រាប់តែ​មាន​ការ​ដាក់លក់​ម៉ូដែល​ថ...

UEFA eChampions League អាចលេងនៅលើ FIFA 19

ដោយ: ដួងច័ន្ទ 5 PM, Thursday, 29 Nov, 2018

កាលពីដើមឆ្នាំនេះ EA បានផ្តល់នូវការទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ដោយបានផ្តល់នូវអាជ្ញាប័ណ្ណ UEFA Champions League សម្រាប់ហ្គេម FIFA 19 បន្ទាប់ពីការ...

Tomnerb.Com - YouTube Channel