ចូលចិត្តទំនើប

តោះ! មកស្គាល់កាមេរ៉ា Panasonic Lumix G95 ថ្មី

ដោយ: ដួងច័ន្ទ 9 AM, Monday, 22 Apr, 2019

ជាមួយនឹងការបញ្ចេញកាមេរ៉ាម៉ូដែល Lumix G95 បង្ហាញថា ក្រុមហ៊ុន Panasonic បន្តផលិតកាមេរ៉ាដែលមានសមត្ថភាពប្រហាក់ប្រហែលនឹងកាមេរ៉ាសម្រាប់អ្នកថតរូប និងវីដេអូអាជីព។ កាមេរ៉ាប្រភេទ Hybrid Mirrorless នេះបំពាក់ដោយ Sensor ប្រភេទ Micro Four Thirds ទំហំ 20.3 megapixel ជាមួយម៉ាស៊ីន Venus ថ្មីទាំងស្រុង និងមានបំពាក់ប្រព័ន្ធទប់លំនឹង 5-Axis In-Body Stabilization ផងដែរ។ វាអាចថតរូបក្នុងល្បឿន 9 fps ឬ 6 fps ជាមួយនឹង Autofocus ជាប់ៗគ្នា និងអាចថតវីដេអូ 4K ល្បឿន 30 fps ឬវីដេអូ 1080p បានរហូតដល់ល្បឿន 120 fps។

គ្រប់បច្ចេកវិទ្យាទំនើបៗទាំងនេះត្រូវបានច្របាច់បញ្ចូលគ្នាទៅក្នុងតួកាមេរ៉ាទម្ងន់ 536 ក្រាម ដែលជាប្រភេទតួកាមេរ៉ា Weather-Sealed តែមានទម្ងន់ធ្ងន់ជាងម៉ូដែលចាល់ Lumix G85។ វានៅតែរក្សាបាននូវទម្រង់ DSLR ជាមួយនឹង Grip ធំមួយ និងមាន Dials ជាច្រើនសម្រាប់ការបញ្ជារ។ ប្រព័ន្ធ Electronic ViewFinder ក៏ដូចគ្នានឹងម៉ូដែល G85 ដែរ ដែលមានកម្រិត 2.36 លាន Dot និងមានអេក្រង់ TFT LCD មួយ ជំនួសឱ្យអេក្រង់ OLED។
កាមេរ៉ាម៉ូដែល G95 មានអេក្រង់ក្រោយដែលអាចបង្វិលបានមួយជុំ ហើយបើយើងធ្វើការពិចារណាលើសមត្ថភាពថតវីដេអូដ៏ខ្លាំង ធ្វើឱ្យកាមេរ៉ានេះក្លាយជាកាមេរ៉ា Vlogging ដ៏ល្អមួយ។ លទ្ធផលវីដេអូត្រូវបានកំណត់ឱ្យនៅត្រឹមទំហំ 8-Bit ប៉ុណ្ណោះទាំងក្នុង និងក្រៅ ប៉ុន្តែវាក៏មានបំពាក់ជាមួយការកំណត់ V-Log L សម្រាប់ជំរុញលំដាប់ Dynamic បានផងដែរ។

ម៉ូដែលថ្មីនេះ មានរន្ធដោតកាសស្តាប់ នៅពីលើរន្ធដោតក្បាលមេក្រូ ដែលជាសមាសភាពសំខាន់មួយសម្រាប់គ្រប់អ្នកជំនាញ Videographer។ ខណៈពេលជាមួយគ្នានោះ ប្រព័ន្ធទប់លំនឹងនឹងធ្វើឱ្យការថតកាន់តែរលូន ទោះបីជាដៃរបស់អ្នកមិនមានលំនឹងក្តី។ អ្វីដែលគួរឱ្យស្តាយគឺ ម៉ូដែល G95 មានកម្រិត Crop ដ៏ធំរហូតដល់ 1.26 នៅលើវីដេអូ 4K ច្រើនជាងម៉ូដែល G85 ដែលមានត្រឹម 1.18។ ចំណុចអវិជ្ជមានមួយទៀតគឺ G95 បំពាក់ Contrast Depth-From-Defocus AF System ជំនួសឱ្យការប្រើប្រាស់ Phase-Detect Pixels។

យ៉ាងណាក្តី ជាមួយម៉ាស៊ីនរូបភាពថ្មី វាទាមទារពេលវេលា Focus ត្រឹម 0.07 វិនាទីប៉ុណ្ណោះ ហើយក៏មុខងារ Face និង Eye Detection ដើម្បីចាប់យករូបភាពមានចលនាកាន់តែជាក់ លាក់។ ស្រដៀងគ្នានឹងអ្វីដែល Panasonic ប្រើប្រាស់នៅលើកាមេរ៉ា Full-Frame ថ្មីម៉ូដែល S1 និង S1R ម៉ូដែល G95 ក៏ដំណើរការយ៉ាងប្រសើរផងដែរ ក្នុងការរក្សា Focus លើវត្ថុ និងកែវភ្នែក។
លើសពីនេះ G95 ក៏មានបំពាក់មុខងារ 4K Photo ដែលអនុញ្ញាតឱ្យចាប់យករូបភាពបានឆាប់រហ័ស ព្រមជាមួយ Post-Focusing និងល្បិចក្នុងការថតរូបដទៃទៀត។ អ្នកនឹងទទួលបានការរចនារូបថាទូទៅមួយឈុត ដូចជា L.Monochrom D សម្រាប់មុខងារថតរូប In-Camera Black and White។

ក្រុមហ៊ុន Panasonic ក៏មានបន្ថែម Live View Composite Recording ដែលរួមបញ្ចូលទីតាំងមានពន្លឺចូលទៅក្នុងរូបភាពតែមួយ ល្អបំផុតសម្រាប់ការថតរូបផ្កាយ ឬកាំជ្រួចនៅពេលយប់។ កាមេរ៉ានេះក៏ដំណើរការជាមួយប្រព័ន្ធ WiFi និង Bluetooth ផងដែរ អនុញ្ញាតឱ្យអ្នកបញ្ជារការថតរូបពីចម្ងាយ និងការបញ្ជូនរូបភាពទៅកាន់ Smartphone។
កាមេរ៉ា G95 នឹងចាប់ផ្តើមចេញលក់នៅក្នុងខែមិថុនា ឆ្នាំនេះ នៅក្នុងតម្លៃ $1,199 សម្រាប់តួកាមេរ៉ា និងឈុត Lens ប្រភេទ 12-60mm f/3.5-5.6៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

សម្ភារៈប្រើប្រាស់ ផ្តល់បទពិសោធន៍ ងូតទឹកថ្មីសម្រាប់អ្នក

ដោយ: ដួងច័ន្ទ 5 PM, Thursday, 21 Dec, 2017

ទំនើប សូមនាំអារម្មណ៍អ្នកមកទទួលបទពិសោធន៍ នៃការងូតទឹកថ្មី ដែលអ្នកអាចនឹងមិនដែលជួប ប្រទះពីមុនមក។ ចង់ដឹងថាវាពិសេសយ៉ាងណា? តោះអានទាំងអស់គ្នា!ងូតទឹក ជាមួយវ...

មានអ្វីភ្ញាក់ផ្អើលសម្រាប់ iPhone ថ្មី?

ដោយ: ដួងច័ន្ទ 5 PM, Friday, 15 Jun, 2018

នេះជាពេលវេលា ដែលត្រូវប្រឈមមុខនឹងការពិត។ ទូរសព្ទ iPhone ជាទូរសព្ទ Smartphone ដ៏ពេញនិយម ប៉ុន្តែវាមានឧបសគ្គដ៏ធំមួយ នោះគឺតម្លៃ។ យ៉ាងណាក្តីក៏ក្រុមហ៊ុន A...

ភ្ញាក់ផ្អើលជាមួយ Laptop ធ្វើពីស្បែករបស់ HP!

ដោយ: ដួងច័ន្ទ 8 AM, Friday, 05 Oct, 2018

យើងគិតថា MacBook ជា Laptop ដ៏ប្រណិតមួយ ប៉ុន្តែតើអ្នកមានធ្លាប់គិតទេថា Laptop ធ្វើពីស្បែក តើប្រណិតយ៉ាងណា? នេះជាអ្វីដែលក្រុមហ៊ុន HP កំពុងនាំមកជូនយើងទា...

រំពឹងថានឹងបានឃើញ Mac ជំនាន់ថ្មីនៅឆ្នាំ 2020

ដោយ: ដួងច័ន្ទ 9 AM, Monday, 17 Dec, 2018

ផលិតផល Mac របស់ក្រុមហ៊ុន Apple ដែលនឹងត្រូវផ្លាស់ប្តូរពីបន្ទះឈីប Intel ទៅប្រើប្រាស់បន្ទះឈីបផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន នឹងមិនទាន់បង្ហាញខ្លួនក្នុងពេលឆាប...

Tomnerb.Com - YouTube Channel