ចូលចិត្តទំនើប

ជម្រើសកាមេរ៉ាធំៗ 2 ម៉ូដែល ពី Panasonic

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 06 Mar, 2019

បើសិនជាអ្នកចង់បានកាមេរ៉ា Sony ម៉ូដែល RX10 IV ប៉ុន្តែអ្នកមិនចង់ចំណាយថវិការហូតដល់ $1,700 នោះក្រុមហ៊ុន Panasonic ប្រហែលជាមានជម្រើសកាមេរ៉ាមួយប្រភេទសម្រាប់អ្នក។

ក្រុមហ៊ុន Panasonic ទើបនឹងបានប្រកាសអំពីកាមេរ៉ាថ្មីម៉ូដែល FZ-1000 II ដែលជាម៉ូដែល Upgrade ពីលើម៉ូដែល FZ-1000 ដែលបានចេញកាលពីឆ្នាំ 2014។

នៅក្នុងកាមេរ៉ាថ្មីនេះមានបំពាក់ High-Sensitivity CMOS Sensor ទំហំ 1 inch មានកម្រិត 20.1 megapixel និងកែវពង្រីក Leica ប្រភេទ 25-400mm f/2.8-4.0 ដែលអាចពង្រីកបាន 16 ដង។ វាមានអេក្រង់ Touchscreen ទំហំ 3 inch ដែលសក្តិសមសម្រាប់ការថតរូប Selfie និងវីដេអូ Vlogging។
Sensor ថ្មី ផ្តល់ឱ្យកាមេរ៉ាម៉ូដែល FZ-1000 II នេះមានសមត្ថភាពថតរូបក្នុងកម្រិតពន្លឺខ្សោយ បានល្អជាម៉ូដែលជំនាន់មុន។ ក្រុមហ៊ុន Panasonic បានលើកឡើងអំពីមុខងារសំខាន់ៗដទៃទៀត រួមមាន ល្បឿនថតរូប 12fps បច្ចេកវិទ្យា 2.36 million dot EVF កងបញ្ជារភ្លោះ មុខងារថតរូប 4K ប្រព័ន្ធ 5-Axis Hybrid Optical Stabilization និងការថតរូប 4K ក្នុងល្បឿន 30fps។ កាមេរ៉ានេះក៏មានបំពាក់ប្រព័ន្ធ WiFi និង Bluetooth សម្រាប់ការផ្ទេរទិន្នន័យទៅកាន់ឧបករណ៍ចល័តដទៃទៀត។ កាមេរ៉ា Lumix FZ-1000 II នេះនឹងមានតម្លៃប្រមាណ $899 នៅពេលវាបង្ហាញវត្តមាននៅក្នុងទីផ្សារនៅក្នុងខែមីនា ឆ្នាំ 2019 ឆាប់ៗនេះ។

ព្រមពេលជាមួយគ្នានេះ ក្រុមហ៊ុន Panasonic ក៏មានបង្ហាញកាមេរ៉ាម៉ូដែល Lumix DC-ZS80 (ឬហៅថា TZ95 នៅក្នុងតំបន់អឺរ៉ុប) ដែលជាកាមេរ៉ា Travel Superzoom ជាមួយនឹង Lens ប្រភេទ 24-720mm f/3.3-6.4 របស់ Leica ដែលអាចពង្រីកបានរហូតដល់ 30 ដង និងមាន MOS Sensor ទំហំ 1/ 2.3 inch ផងដែរ។ ខណៈដែលកាមេរ៉ានេះស្ថិតនៅឆ្ងាយដាច់ពីគូប្រជែងរបស់ខ្លួន គឺកាមេរ៉ា P100 របស់ Nikon ដែលមានសមត្ថភាពពង្រីកបានរហូតដល់ 125 ដង ដូច្នេះការបំពាក់ Optical Stabilizer ជួយឱ្យការបំពេញមុខងាររបស់កាមេរ៉ាកាន់តែរលូន។ អ្នកអាចធ្វើការថតរូបក្នុងល្បឿន 10fps និងការថតវីដេអូទំហំ 3,840 x 2,160 នៅក្នុងល្បឿន 30fps។ កាមេរ៉ានេះនឹងមានបំពាក់ Live Viewfinder កម្រិត 2.3 million dot និងមានអេក្រង់ Touchscreen បង្វិលបានទំហំ 3 inch សក្តិសមសម្រាប់ការថតរូប Selfie និងវីដេអូ Vlogging។ ម៉ូដែល ZS80 ចាប់ផ្តើមទទួល Pre-Order ចាប់ពីពេលនេះតទៅ នៅក្នុងតម្លៃប្រមាណ $449 ហើយវានឹងចេញលក់ជាផ្លូវការនៅដំណាច់ខែមេសា ឆ្នាំ 2019 នេះហើយ។

កាមេរ៉ាទាំងពីរម៉ូដែលខាងលើនេះ អាចជាជម្រើសដ៏សមស្របមួយសម្រាប់អ្នក ព្រោះវាមានសមត្ថភាពថតរូប និងវីដេអូ ដ៏គាប់ប្រសើរ និងមានតម្លៃសមរម្យថែមទៀតផង៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

រថយន្តហោះ នឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍ Tokyo Olympics ក្នុងឆ្នាំ 2020

ដោយ: ដួងច័ន្ទ 6 PM, Thursday, 18 May, 2017

ប្រទេសជប៉ុន បានឈានមួយជំហានចូលកាន់តែកៀន នឹងការធ្វើឱ្យក្តីស្រមៃក្លាយជាការពិត ដោយធ្វើ ការដាក់បង្ហាញរថយន្តហោះ នៅក្នុងព្រឹត្តិការណ៍ 2020 Tokyo Olympics ...

Apple លុបចោលផែនការផលិត AirPower

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 03 Apr, 2019

ក្រុមហ៊ុន Apple បានលុបចោលផែនការផលិតឧបករណ៍បញ្ចូលថាមពលគ្មានខ្សែ AirPower ដោយក្រុមហ៊ុនបានលើកឡើងថា ក្រុមហ៊ុនមានផលលំបាកនៅក្នុងការសម្រេចឱ្យបាននូវស្តង់ដាខ...

អំណោយសម័យ បច្ចេកវិទ្យាទំនើប

ដោយ: ដួងច័ន្ទ 9 PM, Saturday, 18 Nov, 2017

ថ្ងៃនេះ ទំនើប សូមណែនាំអំណោយបែបបច្ចេវិទ្យាទំនើប សម្រាប់អ្នកធ្វើការពិចារណាទិញជូនមិត្តភក្តិ ជាពិសេសមិត្តភក្តិដែលចូលចិត្តភាពហ៊ឺហារ ដើរទាន់សម័យកាលជឿនលឿន...

Nokia ចេញទូរសព្ទថ្មីម៉ូដែល X71

ដោយ: ដួងច័ន្ទ 8 AM, Monday, 22 Apr, 2019

យកគំរូតាមទូរសព្ទ Honor View 20 និងទូរសព្ទ Huawei Nova 4 ក្រុមហ៊ុន HMD Global បាននឹងកំពុងណែនាំម៉ូដែលទូរសព្ទដៃថ្មីជ្រកក្រោមស្លាកសញ្ញា Nokia ជាមួយនឹងក...

Tomnerb.Com - YouTube Channel