ចូលចិត្តទំនើប

តោះ! មកមើលរូបរាង Mac Pro និង អេក្រង់ 6K ថ្មីពី Apple

ដោយ: ដួងច័ន្ទ 8 AM, Monday, 17 Jun, 2019

ក្រុមហ៊ុន Apple បានបញ្ចប់ព្រឹត្តិការណ៍ WWDC ប្រចាំឆ្នាំរបស់ខ្លួ ហើយទោះបីជាព្រឹត្តិការណ៍នោះភាគច្រើនផ្តោតនៅលើ Software របស់ក្រុមហ៊ុនក្តី ក៏នៅក្នុងនោះយើងបានទទួលព័ត៌មានថ្មីធំៗ ចំនួនពីរ អំពីផលិតផល Hardware ដែលបានអូសទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងកម្មវិធីនោះ។
នៅទីបំផុត Apple បានបញ្ចេញ Mac Pro ថ្មីមួយ ដែលត្រូវបានគេទន្ទឹងរងចាំអស់ពេលជាយូរមកហើយ ជាមួយនឹងអេក្រង់ 6K Retina ទំហំ 32 inch ថ្មីមួយមានឈ្មោះថា Pro XDR មានតម្លៃរហូតដល់ $5,000។

ផលិតផលថ្មីទាំងពីរនេះនឹងមិនមានវត្តមាននៅក្នុងទីផ្សារទេ រហូតដល់ចុងឆ្នាំនេះ ប៉ុន្តែយើងពិតជាបានឃើញផលិតផលទាំងពីរនេះត្រូវបានដាក់តំឡើងនៅក្នុងតំបន់ Demo មួយនៅក្នុងព្រឹត្តិការណ៍ WWDC ផ្ទាល់។
គួរឱ្យសោកស្តាយដែលយើងបានត្រឹមតែឃើញរូបរាងរបស់វា តែយើងមិនអាចបានប៉ះពាល់ ឬសាកល្បងប្រើប្រាស់វានៅឡើយទេ ព្រោះក្រុមហ៊ុន Apple មិនទាន់ចង់ឱ្យយើងធ្វើការសរសេរអ្វីច្រើនពីផលិតផលថ្មីទាំងនេះ។
យ៉ាងណាក្តី ចំណុចគួរឱ្យចាប់អារម្មណ៍មួយ គឺក្រុមហ៊ុន Apple បានតំឡើងបណ្តុំ iPad ដែលអ្នកអាចធ្វើការស្រាវជ្រាវអំពី Mac Pro នៅក្នុងបច្ចេកវិទ្យា AR។ ក្រៅពីគុណភាពក្រាហ្វិចដ៏ស្រស់ស្អាត និងសមត្ថភាពបំពេញមុខងារដ៏ខ្លាំង ចំណុចទាក់ទាញដ៏ធំបំផុតរបស់ម៉ាស៊ីនថ្មីនេះគឺ របៀបដែលសមាសភាគខាងក្នុងរបស់ម៉ាស៊ីនដែលអាចប្រើប្រាស់បាន។ មួយវិញទៀត អ្នកគ្រាន់តែលើដៃកាន់របស់វាឡើង នោះម៉ាស៊ីននេះនឹងបិទដំណើរការដោយស្វ័យប្រវត្តិ ដូច្នេះអ្នកមិនប្រឈមនឹងបញ្ហាឆក់ខ្សែភ្លើងទេ។


គួរឱ្យសោកស្តាយ នៅក្នុងនោះមិនមានការបង្ហាញជាក់ស្តែង ដែលអាចឱ្យយើងបានឃើញនរណាម្នាក់ចាប់កាន់ដងកាន់នៅខាងលើ និងលើកគម្របវាឡើងដើម្បីបង្ហាញផ្ទៃខាងក្នុង ប៉ុន្តែចំណុចដ៏ពិសេសមួយទៀត គឺមាន AR Simulation មួយ ដែលអ្នកអាចអូសម្រាមដៃកាត់នៅលើ Enclosure ដើម្បីរំកិលវា។
នៅត្រង់ចំណុចនេះ អ្នកអាចចុចនៅលើសមាសភាពនានាដើម្បីសិក្សាស្វែងយល់បានច្រើនបន្តិចទៀត។ នៅពេលអ្នកក្រឡេកមើលកន្លែងដែល AR Mac Pro ត្រូវបានតំឡើង អ្នកនឹងបានឃើញសមាសភាពបន្ថែមជាច្រើនទៀត ដែលលាក់កំបាំងពីភ្នែកអ្នកទស្សនា នៅពេលយើងក្រឡេកមើលវាជាលើកដំបូង។
បុគ្គលិកអ្នកនាំពាក្យមួយរូបរបស់ Apple បានបញ្ជាក់ថា ឯកសារ AR-Compatible ក៏នឹងមានវត្តមាននៅលើទំព័រផលិតផល Mac Pro សម្រាប់ឱ្យយើងទាំងអស់គ្នាទាញយកមកសាកល្បងប្រើប្រាស់ផងដែរ។

សម្រាប់ផលិតផលអេក្រង់វិញ ក្នុងរយៈពេលត្រឹមតែ 5 នាទី នៅក្នុងកន្លែងដែលមានមនុស្សកកកុញ វាមិនមែនជាពេលវេលាយូរគ្រប់គ្រាប់សម្រាប់វិភាគលើគុណភាពរបស់អេក្រង់នេះឡើយ។ មានការលើកឡើងថា វាគឺជាផលិតផលខ្លាំងមួយ។ បច្ចេកវិទ្យា 6K គឺល្អគ្រប់គ្រាន់ ប៉ុន្តែបន្ថែមជាមួយ HDR នោះគឺជាការខិតខំថ្មីមួយរបស់ Apple ក្នុងការជំរុញបច្ចេកវិទ្យាថ្មី។

ក្រុមហ៊ុនបាននិយាយថា ផ្ទាំងអេក្រង់នេះអាចរក្សាបាននូវកម្រិតពន្លឺរហូតដល់ 1000 Nits នៅលើផ្ទៃអេក្រង់ទាំងមូល៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

ភ្លើងសញ្ញារថយន្ត ២ ដែលអ្នកត្រូវតែខ្វល់

ដោយ: ស. លីង 11 PM, Friday, 17 Feb, 2017

ការបើកបររថយន្ត មិនត្រឹមតែយកចិត្តទុកដាក់នឹងដងផ្លូវនោះទេ អ្នកបើកបរត្រូវចាប់អារម្មណ៍ខ្លាំង នឹងភ្លើងសញ្ញាដែលលោតបង្ហាញ ក្នុងប្រអប់ចង្កូតផងដែរ។ ភ្លើងសញ្ញ...

ផលិតផល DeX Pad របស់ Samsung នឹងចេញលក់ឆាប់ៗនេះ

ដោយ: ដួងច័ន្ទ 9 PM, Saturday, 23 Jun, 2018

ក្រុមហ៊ុន Samsung បានធ្វើការប្រកាសពីកាលបរិច្ឆេទ នៃការចេញលក់ផលិតផល DeX Pad ថ្មី។ Dex Pad ជាឧបករណ៍បង្គុំមួយប្រភេទ ដែលប្រែក្លាយទូរសព្ទ Smartphone ម៉ូដ...

រីករាយជាមួយទូរសព្ទ LG G6 របស់អ្នកឱ្យបានដល់កម្រិតកំពូល

ដោយ: ដួងច័ន្ទ 10 PM, Thursday, 01 Jun, 2017

ទូរសព្ទ LG G6 គឺជាទូរសព្ទ Smartphone កម្រិតខ្ពស់ដែលផ្តល់ភាពងាយស្រួល ដល់អ្នកប្រើប្រាស់តាមបែបផែនថ្មីមួយ។ ទូរសព្ទនេះផ្តល់នូវភាពងាយស្រួល ក្នុងការប្រើប្...

ម៉ាស៊ីនត្រជាក់ LG Dual Cool ស៊េរីថ្មី ឆ្នាំ 2018 សន្សំសំចៃថាមពលអគ្គិសនីកាន់តែច្រើន និង ប្រើប្រាស់ឧស្ម័នហ្គាសថ្មី ដែលមិនប៉ះពាល់ដល់បរិស្ថាន

ដោយ: ទំនើប 5 PM, Saturday, 03 Mar, 2018

ថ្ងៃពុធ ទី28 ខែកុម្ភៈ ឆ្នាំ2018 នេះ ក្រុមហ៊ុន ជីហ្គៀ (G Gear) និងក្រុមហ៊ុន LG Electronics ប្រារព្ធពិធីសម្ពោធផលិតផលម៉ាស៊ីនត្រជាក់ LG Dual Cool ស៊េរី...

Tomnerb.Com - YouTube Channel